TK Avenue ទីកន្លែង​ជួបជុំ​ដ៏​រីករាយ បែប​ទាន់សម័យនៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ

ផ្សារ​ធី​ខេ​ អ៊ែ​វ៉ឺ​ន្យូ​ (TK​ Avenue​) គឺ​ជា​បណ្តុំ​នៃ​ហាង​ទំនើប​ៗ ប្រ៊េ​នដ៍​ល្បី​ៗជាច្រើន​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ចុងខែ​ធ្នូ​ ឆ្នាំ2013​ ដើម្បី​ផ្ដល់​នូវ​ភាព​ងាយស្រួល​ដល់​ប្រជាជន​ខ្មែរ​ និង​ភ្ញៀវ​បរទេស​ ដែល​មានបំណង​ចង់​ទិញទំនិញ​ ទទួលទាន​អាហារ​ និង​មក​កម្សាន្ដ​សប្បាយ​ ឬមើលកុន​ជួប​មិត្តភក្តិ​ បងប្អូន​ ឬជួបជុំ​គ្រួសារ​យ៉ាង​រីករាយ​។ ផ្សារ​ ធី​ខេ​ អ៊ែ​វ៉ឺ​ន្យូ​ (TK​ Avenue​) ស្ថិតនៅ​ចំ​កណ្តាល​ទីប្រជុំជន​នៅក្នុង​រាជធានី​ភ្នំពេញ​ និង​មាន​ហាង​ជាច្រើន​ និង​គ្រប់​ប្រភេទ​ទាំង​ហាង​ផ្តល់​សេវាកម្ម​ ហាង​កាហ្វេ​ ភោជនីយដ្ឋាន​ដែល​បម្រើ​អាហារ​បែប​អាស៊ី​ និង​អឺរ៉ុប​ហាង​លក់​សម្ភារ​ លក់ទំនិញ​គ្រប់​ប្រភេទ​ ហាង​លក់​សម្លៀកបំពាក់​បុរស​នារី​ និង​កុមារ​ ហាង​លក់​ស្បែកជើង​ កាបូប​ទំនើប​ទាន់សម័យ​ និង​មាន​រោងកុន​នៅ​ខាងក្នុង​ផ្សារ​មួយ​នេះ​ផង​ដែរ​។ដោយសារតែ​ផ្សារ​ ធី​ខេ​ អ៊ែ​វ៉ឺ​ន្យូ​ (TK​ Avenue​) ប្រមូល​ផ្តុំ​ដោយ​ហាង​ និង​ភោជនីយដ្ឋាន​ជាច្រើន​សម្បូរ​បែប​ខ្លាំង​ ចំណុច​នេះ​ហើយ​បាន​ជា​ធ្វើ​ឱ្យ​ផ្សារ​ ធី​ខេ​ អ៊ែ​វ៉ឺ​ន្យូ​ (TK​ Avenue​) ក្លាយទៅជា​ទី​ណាត់ជួប​គ្នា​សម្រាប់​ការកម្សាន្ត​ និង​ការ​ជួបជុំគ្នា​យ៉ាង​រីករាយ​។

ផ្សារ​ ធី​ខេ​ អ៊ែ​វ៉ឺ​ន្យូ​ (TK​ Avenue​) មាន​ទីតាំង​ស្ថិតនៅ​ផ្លូវកែង​ មានផ្លូវ​ធំ​ទូលាយ​ ស្ថិតនៅ​ក្នុង​តំបន់​ទីប្រជុំជន​ ជិត​សាលារៀន​ ធនាគារ​ និង​អគារ​ពាណិជ្ជ​កម្ម​ផ្សេង​ៗ ចំណែក​បរិយាកាស​នៅ​ទីនេះ​វិញ​ គឺ​ស្រស់ស្រាយ​ជាមួយនឹង​ធម្មជាតិ​ ព្រោះ​នៅ​ផ្សារ​ ធី​ខេ​ អ៊ែ​វ៉ឺ​ន្យូ​ (TK​ Avenue​) សម្បូរទៅដោយ​ដើមឈើ​ និង​រុក្ខជាតិ​នានា​។ លោកអ្នក​អាច​អង្គុយ​លំហែកាយ​ ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​ ព្រមទាំង​ងាយស្រួល​ក្នុង​ការ​ដើរ​ទិញទំនិញ​ ទទួលទាន​អាហារ​ និង​មើលកុន​ជាមួយ​មនុស្សជា​ទីស្រឡាញ់​យ៉ាង​ពេញចិត្ត​ផង​ដែរ​។ ផ្សារ​ ធី​ខេ​ អ៊ែ​វ៉ឺ​ន្យូ​ មាន​បណ្ដុំ​ហាង​ទាំង​អស់​ចំនួន39ហាង​ ដូចជា​ ភោជនីយដ្ឋាន​ ហាង​លក់​អាហារសម្រន់​ ហាង​កាហ្វេ​ តែ​គុ​ជ ហាង​ទំនិញ​ ហាង​លក់​សម្លៀកបំពាក់​ ស្បែកជើង​កាបូប​ ហាង​លក់​គ្រឿងសម្អាង​ ហាង​ម៉ាស្សា​មុខ​ឱសថស្ថាន​ ហាង​លក់​សម្ភារ​អេឡិចត្រូនិក​ក្នុង​ផ្ទះ​ រោងកុន​ និង​ហាង​សា​ឡន​ជាដើម​។ ផ្សារ​ធី​ខេ​ អ៊ែ​វ៉ឺ​ន្យូ​ បើក​បម្រើ​ជូន​អតិថិជន​ទាំងអស់​ជា​រៀងរាល់ថ្ងៃ​ ពី​ម៉ោង8ព្រឹក​ ដល់10យប់​។ ចំណែក​ហាង​កាហ្វេ​វិញ​គឺ​បើក​តាំងពី​ម៉ោង6ព្រឹក​ទៅ​ ដើម្បី​បំពេញ​តាមត្រូវ​ការ​របស់​អតិថិជន​។ ផ្សារ​ធី​ខេ​ អ៊ែ​វ៉ឺ​ន្យូ​ រៀប​ចំ​ដេ​គ័រ​តាម​បែប​អាស៊ី​លាយ​បញ្ចូល​គ្នា​ជាមួយ​រចនា​បទ​របស់​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប​ ដោយ​ផ្តោត​ទៅលើ​ផ្នត់គំនិត​សួន​លំហែកាយ​បែប​ធម្មជាតិ​ ដែល​កសាង​ឡើង​ដោ​យសា្ថ​បត្យ​ករ​ខែ្មរ​យើង​តែម្តង​។

March 30, 2014 – Phnom Penh, Cambodia. People shop and visit TK Avenue, a popular mall area. © Nicolas Axelrod / Ruom

ផ្សារ​ ធី​ខេ​ អ៊ែ​វ៉ឺ​ន្យូ​ គឺជា​ផ្សារ​ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​ហាង​យីហោ​ក្នុង​ស្រុក​ និង​អន្ដរ​ជាតិ​ល្បី​ៗ ដើម្បី​ផ្ដល់​ជូន​នូវ​ផលិតផល​ និង​សេវាកម្ម​ជាច្រើន​ប្រភេទ​យ៉ាង​សម្បូរ​បែប​នៅក្នុង​ទីតាំង​តែមួយ​៕

Advertisement