ពណ៌ក្រចកដ៏ស្រស់ស្រាយបែបធម្មជាតិសម្រាប់រំសាយអារម្មណ៍សម្រាប់រំសាយអារម្មណ៍

សម្រាប់​រដូវភ្លៀង​ទោះជា​អ្នក​ក្រឡេក​ទៅ​ខាងណា​ក៏​ឃើញ​ធម្មជាតិ​ពណ៌​ស្រស់បំព្រង​ និង​ត្រជាក់​ភ្នែក​ដែរ​។ បើដូច្នេះ​ ការ​លេង​ពណ៌​ក្រចក​នៅក្នុង​រដូវ​កាល​នេះ​ ក៏​មិន​ខុសពី​ពណ៌​របស់​ធម្មជាតិ​នៅ​ជុំវិញ​ខ្លួន​យើង​ដែរ​ នោះ​គឺ​ពណ៌ផ្ទៃមេឃ​ ពណ៌បៃតង​ ពណ៌​ល្បឿង​ ពណ៌​ផ្កាឈូក​ និង​ពណ៌​បែប​ស្រស់​ៗ ដែល​រំលេចពណ៌​បែប​ធម្មជាតិ​ ដូចជា​ ពណ៌​មេឃ​ ពណ៌​ទឹកសមុទ្រ​ ពណ៌​ស្លឹកឈើ​ និង​ពណ៌​ផ្កែ​ចម្រុះ​ពណ៌​ជាដើម​។ គ្រាន់តែ​ក្រឡេក​មើលទៅ​ធម្មជាតិ​ ក៏អាច​ឱ្យ​អ្នក​នឹកឃើញ​ដល់​ពណ៌​ដែល​អ្នក​នឹង​ត្រូវ​យក​មកលេង​ជាមួយនឹង​ម៉ូដ​ក្រចក​របស់​អ្នក​បាន​ដែរ​ ហើយ​បើ​បាន​បន្ថែម​ត្បូង​ អង្កាំ​ ឬគូស​រូបភាព​ទាក់ទង​នឹង​តំណក់​ទឹក​ភ្លៀង​នៅ​លើ​ក្រចក​របស់​អ្នក​ទៀត​នោះ​គឺ​ល្អ​ឥត​ខ្ចោះ​តែម្តង​៕

Advertisement