បន្លែផ្លែឈើ 8មុខ​ ដែល​គួរ​ញ៉ាំ​ទាំង​សម្បក

បន្លែ​ផ្លែឈើ​ជាច្រើន​ប្រភេទ​ដែល​យើង​តាំងចិត្ត​ចង់​ញ៉ាំ​ ដើម្បី​ឱ្យ​ទទួល​បាន​វីតាមីន​ និង​សារធាតុ​រ៉ែ​ដែល​មានប្រយោជន៍​ដល់​រាងកាយ​ តែ​បែរជា​មិនបាន​ដឹងខ្លួន​ឡើយ​ថា​ បាន​បំផ្លាញ​អ្វី​ល្អ​ៗ មានប្រយោជន៍​ជាច្រើន​ដែល​ធម្មជាតិ​ផ្ដល់​ឱ្យមក​ចោល​អស់​ដោយ​ការ​ “បក​ ឬចិត​សម្បក​” ចោល​ហ្នឹងឯង​។

តើមាន​បន្លែ​ផ្លែឈើ​ប្រភេទ​ណាខ្លះ​ដែល​យើង​គួរ​ញ៉ាំ​ទាំង​សម្បក​….តោះ​! យើង​ទៅ​មើល​ទាំងអស់គ្នា​។

ផ្លែ​ត្របែក​ត្របែក​ជា​ផ្លែឈើ​ដែល​មាន​វីតាមីនC​ ខ្ពស់​ ដែល​សម្បក​របស់​ត្របែក​ក៏​ជា​ប្រភព​នៃ​វីតាមីន​ល្អ​ៗជាច្រើន​ដូចគ្នា​ ដូច្នេះ​បើ​ញ៉ាំ​ផ្លែ​ត្របែក​ទាំង​សម្បក​បាន​ នឹង​ធ្វើ​ឱ្យ​យើង​ទទួល​បាន​វីតាមីន​ដែល​មានប្រយោជន៍​ចំពោះ​រាងកាយ​កាន់តែ​ច្រើនឡើង​ដូចគ្នា​ដែរ​។

មើម​ការ៉ុត​មើម​ការ៉ុត​មាន​សារធាតុ​បេ​តា​ឃែ​រ៉ូ​ធី​នខ្ពស់​ និង​ថែមទាំង​មាន​ច្រើន​នៅនឹង​សម្បក​ទៀតផង​។ បើជា​ការ៉ុត​មើម​ធំៗ​ដែល​មាន​សម្បក​អាច​នឹង​ក្រាស់​ឬមិន​ស្អាត​គួរ​ឱ្យ​ចង់​ទទួលទាន​ផង​នោះ​ អ្នកខ្លះ​អាច​នឹង​មិន​ចង់​ញ៉ាំ​ទាំង​សម្បក​ឡើយ​ តែបើ​សិន​ជា​កូន​មើម​កា​រ៉ុ​តតូច​ៗ ឬមើម​កា​រ៉ុ​តខ្ចី​ៗ តូច​ៗវិញ​នោះ​ក៏​ញ៉ាំ​ទាំង​សម្បក​តែម្ដង​ទៅ​។

ផ្លែ​ប៉េងប៉ោះ

មុខម្ហូប​ខ្លះ​ អាច​ត្រូវ​បក​សម្បក​ផ្លែ​ប៉េងប៉ោះ​ចេញ​។ ទោះជា​សាច់​ប៉ង​ប៉ោះ​ទន់​ខ្លាំង​ប៉ុនណា​ក៏ដោយ​ តែ​ចង់​ប្រាប់​ថា​ បើ​យក​មក​ញ៉ាំ​ទាំង​ឆៅ​ស្រស់​ៗ ឬដាក់​ចូល​ទៅ​ស្ងោរ​ ទៅ​ឆា​ក្នុង​ខ្ទះ​ ឬឆ្នាំង​ដោយ​មិនបាច់​បក​សម្បក​បាន​ ក៏​នឹង​ល្អ​ខ្លាំង​ណាស់​ ព្រោះ​សម្បក​របស់​ផ្លែ​ប៉េងប៉ោះ​ជា​ប្រភព​រួម​នៃ​វីតាមីនC​ បេ​តា​ឃែ​រ៉ូ​ធីន​ និង​ឡៃ​ខូ​ពីន​ ជាពិសេស​ពេល​ផ្លែ​ប៉េងប៉ោះ​ទុំ​ ឡៃ​ខូ​ពី​ននឹ​ងរឹ​តតែ​ច្រើនឡើង​ទៀតផង​ បើ​មិនបាន​ញ៉ាំ​ទាំង​សម្បក​ ច្បាស់ជា​ស្ដាយ​ខ្លាំង​ណាស់​។

ផ្លែ​សារី​អ្នកខ្លះ​ចូលចិត្ត​ញ៉ាំ​ផ្លែ​សារី​បែប​បក​សម្បក​អស់​តែ​ឡា​រ៉ែ​នសូម​ប្រាប់​ថា​ នៅក្នុង​សម្បក​របស់​ផ្លែ​សារី​ មាន​វីតាមីនC​ ខ្ពស់​ណាស់​ និង​ថែមទាំង​មាន​សារធាតុ​ប្រឆាំង​មហារីក​ និង​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​លក្នុង​រាងកាយ​ទៀតផង​ ដូច្នេះ​លើកក្រោយ​ បើ​ញ៉ាំ​ផ្លែ​សារី​ គ្រាន់តែ​លាង​ឱ្យ​ស្អាត​ រួច​ហាន់​ជា​ចំណិត​ ហើយ​ញ៉ាំ​តែម្ដង​ទៅ​។

ផ្លែ​ប៉ោម​ផ្លែឈើ​កំពូល​ល្បីល្បាញ​ដែល​មនុស្សជា​ច្រើន​ចិត​សម្បក​ចោល​យ៉ាង​គ្មាន​ស្ដាយស្រណោះ​ ព្រោះ​មិន​ចូល​ចិត​ញ៉ាំ​សម្បក​ខ្លះទៅ​ ឬសម្បក​មិន​គួរ​ឱ្យ​ញ៉ាំ​ខ្លះទៅ​ក៏​មាន​ តែ​ក្រៅពី​ការ​ចិត​សម្បក​ហើយ​ នឹង​ធ្វើ​ឱ្យ​សាច់​ផ្លែ​ប៉ោម​ឆាប់ឡើង​ខ្មៅ​ហើយ​នោះ​ នៅ​ធ្វើ​ឱ្យ​ផ្លែ​ប៉ោម​បាត់បង់​វី​តា​មីន​ល្អ​ៗអស់​ជាច្រើន​ទៀតផង​ ដូចជា​ ឃ្វើ​ស៊ី​ធីន​ ដែល​ជួយការ​ពារ​ជំងឺ​សរសៃឈាម​ និង​បេះដូង​ វីតាមីនC​ និង​ត្រៃ​ធើ​រពី​នណយដ៍​ដែល​ជួយការ​ពារ​ជំងឺមហារីក​ ជាដើម​។

ផ្លែ​ត្រប់វែង​(ពណ៌ស្វាយ​)សម្បក​របស់​ផ្លែ​ត្រប់វែង​មាន​សារធាតុ​ដែល​ហៅថា​ ណា​ស៊ូ​នីន​ ដែល​ជួយការ​ពារ​ឱ្យ​បេះដូង​រឹងមាំ​ ហើយ​សារធាតុ​មួយ​នេះ​នៅតែ​មាន​ ទោះជា​ឆ្លង​កាត់​ការ​ចម្អិន​ដោយ​កម្ដៅ​ហើយក៏​ដោយ​ ដូច្នេះ​បើ​ចិត្ត​សម្បក​ចោល​មុន​ទទួលទាន​ ប្រហែលជា​មិន​ទទួល​បាន​សារធាតុ​អា​ហា​រល្អៗ​បែបនេះ​ឡើយ​។

ផ្លែ​ត្រសក់​មនុស្សជា​ច្រើន​ចូលចិត្ត​ញ៉ាំ​ផ្លែ​ត្រសក់​បែប​ចិត្ត​សម្បក​ចេញ​ដូចគ្នា​។ ការពិត​ទៅ​សម្បក​របស់​ត្រសក់​មាន​ជាតិកា​កសរសៃ​ខ្ពស់​ ជួយ​ឱ្យ​ប្រព័ន្ធ​បន្ទោបង់​ដំណើរការ​យ៉ាង​ប្រក្រតី​ ដែល​អាច​ការពារ​អាការ​ទល់លាមក​ និង​មហារីក​ពោះវៀនធំ​បាន​។

មើមដំឡូង​បារាំង​100​ ទាំង​ 100​ ចិត្ត​សម្បក​មើមដំឡូង​បារាំង​ចោល​ទាំងអស់​ តែ​ដឹង​ទេ​ថា​ សម្បក​របស់​ដំឡូងបារាំង​ពេញ​ទៅ​ដោយ​ប៉ូតាស្យូម​ និង​សារធាតុ​ដែក​ដែល​ភាគច្រើន​ស្ថិតនៅ​ក្នុង​សម្បក​ទាំងនោះ​។ លើកក្រោយ​បើ​សម្បក​មើមដំឡូង​បារាំង​មិន​ក្រាស់​ជ្រុល​ពេក​ទេ​នោះ​ សាកល្បង​ទទួលទាន​ទាំង​សម្បក​មើល​ម្ដង​ក៏​ល្អ​ម្យ៉ាងដែរ​៕

Advertisement