ប្រយោជន៍​ល្អ​ៗផ្សេងទៀត​របស់​វត្ថុ​ប្រើប្រាស់​ក្នុង​ផ្ទះ​ដែ​លបងៗ​ស្រ្តី​មេផ្ទះ​គួរ​ដឹង​

វត្ថុ​ និង​របស់របរ​នៅក្នុង​ផ្ទះ​ជាច្រើន​ដែល​យើង​ប្រើប្រាស់​រាល់ថ្ងៃ​ ជាពិសេស​គ្រឿងផ្សំ​អាហារ​ និង​វត្ថុ​ប្រើប្រាស់​នៅក្នុង​ផ្ទះបាយ​ ជួន​កា​លបងៗ​ស្ត្រី​មេផ្ទះ​ទាំងឡាយ​អាច​នឹង​មិនបាន​ដឹងពី​គុណ​ប្រយោជន៍​ល្អ​ៗផ្សេងទៀត​របស់​វត្ថុ​ទាំងនោះ​ឡើយ​ ដូច្នេះ​ថ្ងៃនេះ​ អ្នកគ្រូ​ឆវី​នឹង​ជម្រាប​ជូន​បងៗ​ស្ត្រី​មេផ្ទះ​ទាំងអស់​អំពី​គុណ​ប្រយោជន៍​ល្អ​ៗមួយផ្សេងទៀត​របស់​វត្ថុ​ទាំងនោះ​ ដែល​ធានា​ថា​ នៅ​ពេល​បានដឹង​ហើយ​ បងៗ​ច្បាស់ជា​លាន់មាត់​ថា​ វ៉ា​វ!! មិនខាន​។

1. កាក​កាហ្វេ​ស្រស់​អ្នក​ដែល​ឈ្លក់​វង្វេង​នឹង​ក្លិន​ និង​រសជាតិ​របស់​កាហ្វេ​ស្រស់​ ហើយ​ច្រើនតែ​ឆុងកាហ្វេ​ស្រស់​ញ៉ាំ​ដោយខ្លួនឯង​នៅផ្ទះ​ជាប្រចាំ​នោះ​ ចាប់ពី​ពេលនេះ​តទៅ​ សូមកុំ​អាល​បោះ​កាក​កាហ្វេ​ស្រស់​នោះ​ចោល​អី​ ព្រោះ​យើង​អាចយ​កវា​មក​ដាក់​ក្នុង​កែវ​ ឬកូនចាន​ ហើយ​យក​ទៅ​ដាក់​នៅក្នុង​ទូទឹកកក​ ដើម្បី​បំបាត់​ក្លិន​អាប់​ និង​ក្លិន​ចំណី​អាហារ​នៅក្នុង​ទូទឹកកក​បាន​។ ចូរ​ឧស្សាហ៍​ដូរ​កាក​កាហ្វេ​ថ្មី​រៀងរាល់​ 2 សប្តាហ៍​ម្តង​ ដើម្បី​ឱ្យ​ក្លិន​ក្នុង​ទូទឹកកក​នៅតែ​ស្រស់ថ្លា​ជានិច្ច​។

2ទឹកខ្មេះ​-សទឹកខ្មេះ​-សនៅ​ក្នុង​ចង្ក្រានបាយ​ក៏​ជា​ទឹក​ថ្នាំ​លាង​សម្អាត​វត្ថុ​ប្រើ​ប្រាស់​ផ្សេង​ៗដ៏​ល្អ​អស្ចារ្យ​មួយ​ មិនចាញ់​ទឹកសាប៊ូ​លាង​សម្អាត​ប្រភេទ​ផ្សេងទៀត​ដែល​មាន​ដាក់​លក់​នៅក្នុង​ផ្សារ​ឡើយ​។ យើង​អាចយ​កវា​មក​ជូត​កញ្ចក់​ឱ្យ​ថ្លា​ភ្លឺរលោង​ ឬយក​មក​លាង​សម្អាត​ស្នាម​ក្អែល​ខ្មៅ​នៅក្នុង​បន្ទប់ទឹក​ក៏បាន​ ឬអាច​ប្រើ​ជូត​សម្អាត​របស់​ប្រើប្រាស់​ដែល​ធ្វើ​ពី​ដែ​កអុី​ណុ​ក ឬក៏​លាង​សម្អាត​អាងងូតទឹក​ ព្រម​-ទាំង​ប្រើ​សម្រាប់​បោក​សម្អាត​វាំងនន​ដែល​បាំង​ក្នុង​បន្ទប់ទឹក​ដែល​មានស្នាម​ក្អែល​ខ្មៅ​បាន​យ៉ាង​ស្អាត​ទៀតផង​។

3. ទឹកកក​អាច​ជា​វិធី​ដែល​មើលទៅ​រាង​ចម្លែក​បន្តិច​ តែ​ភាពត្រជាក់​របស់​ទឹកកក​អាច​ជួយ​ទប់ស្កាត់​ភាព​កខ្វក់​មិន​ឱ្យ​រីក​រាលដាល​ពាសពេញ​លូ​បង្ហូរទឹក​ស្អុយ​នៅក្នុង​ផ្ទះ​បាន​។ បន្ទាប់ពី​ចាក់​បង្ហូរទឹក​កក​ ឬទឹក​ត្រជាក់​ចូល​ទៅ​ក្នុង​លូ​ទឹក​បង្ហូរទឹក​ស្អុយ​នោះ​ហើយ​ លោកអ្នក​គួរ​ចាក់ទឹក​ក្រូចឆ្មារ​ រួម​ទាំង​សម្បក​ ឬទឹកខ្មេះ​ចូល​ទៅ​ក្នុង​លូ​ទឹក​នោះ​ទៀតផង​ ដើម្បី​បំបាត់​ក្លិន​ និង​ត្រូវ​ធ្វើបែប​ហ្នឹង​រៀងរាល់​ 2-3សប្តាហ៍​ម្តង​ ទើប​ជា​ការ​ប្រសើរ​។

4. ក្រដាស​កាសែត​ក្រៅពី​ក្រដាស​កាសែត​អាច​ប្រើ​សម្រាប់​ជូត​កញ្ចក់​បាន​យ៉ាង​ស្អាត​ភ្លឺ​ថ្លា​គ្មាន​នៅសល់​ស្នាម​ប្រឡាក់​ហើយ​នោះ​ ក្រដាស​កាសែត​នៅ​អាច​ជួយ​បំបាត់​ក្លិន​អាប់​នៅក្នុង​កាបូប​ ឬស្បែកជើង​ និង​អាច​លុបបំបាត់​ក្លិនស្អុយ​ក្នុង​ធុងសំរាម​បាន​ទៀតផង​។ វិធី​ប្រើការ​ ក៏​ងាយ​បំផុត​ទៀត​ គ្រាន់តែ​ញី​ច្របាច់​ក្រដាស​កាសែត​ឱ្យ​មូរ​ចូលគ្នា​មួយដុំ​ រួច​ញាត់​ចូល​ទៅ​ក្នុង​ស្បែកជើង​ កាបូប​ ឬធុងសំរាម​ដែល​មាន​ក្លិនស្អុយ​នោះ​ រួច​ទុកចោល​ដើម្បី​ឱ្យ​វា​បឺត​យក​ក្លិនស្អុយ​ទាំង​នោះ​ចេញ​ឱ្យ​អស់​។ តែបើ​សិន​ជា​វា​នៅតែ​ស្អុយ​ទៀត​ ចូរ​ប្តូរ​ក្រដាស​កាសែត​ថ្មី​ជា​រឿយ​ៗ រហូត​ទាល់តែ​ក្លិន​រលាយ​បាត់​អស់​។

5ចង្ក្រាន​ម៉ៃ​ក្រូ​វេ​ហ្វ​តើ​បងៗ​ស្ត្រី​មេផ្ទះ​ទាំងអស់​ដឹង​ទេ​ថា​ ចង្ក្រាន​ម៉ៃ​ក្រូ​វេ​ហ្វ​អាច​សម្លាប់​មេរោគ​ក្នុង​ក្រណាត់​អេ​ប៉ុង​លាងចាន​របស់​យើង​បាន​ស្អាត​ហ្មត់ចត់​ដល់ទៅ​ 99.99​% ឯណោះ​។ គ្រាន់តែ​បោក​សម្អាត​ក្រណាត់​អេ​ប៉ុង​លាងចាន​នោះ​ដោយ​ទឹក​ស្អាត​ ហើយ​យក​ទៅ​ដាក់​ចំហុយ​ស្អួ​តនៅក្នុង​ចង្ក្រាន​ម៉ៃ​ក្រូ​វេ​ហ្វ​ប្រមាណ​ជា​ 3នាទី​(តែ​ត្រូវ​មើល​ឱ្យ​ច្បាស់​ផង​ថា​ ក្រណាត់​អេ​ប៉ុង​នោះ​គ្មាន​លាយ​ជាតិ​លោហ​) ហើយ​ក្រៅពី​នេះ​យើង​នៅ​អាចយ​កជ្រុញ​ឈើ​ទៅ​សម្លាប់​មេរោគ​ដោយ​វិធី​ដូចគ្នា​នេះ​ក៏បាន​ដែរ​។

6. បន្ទាប់ពី​ប្រើការ​ចង្ក្រាន​ម៉ៃ​ក្រូ​វេ​ហ្វ​រួចហើយ​យើង​ត្រូវ​សម្អាត​ចង្ក្រាន​ម៉ៃ​ក្រូ​វេ​ហ្វ​នោះ​ម្តង​ ដោយ​ចាក់ទឹក​ចូលក្នុង​កូនចាន​តូច​មួយ​ ហើយ​ច្របាច់​ទឹកក្រូច​ឆ្មារ​ចូល​ និង​ដាក់​សម្បក​វា​ចូល​ទៅ​ផង​ បន្ទាប់ពី​នោះ​ក៏​យក​ទៅ​ដាក់​ចំហុយ​ស្ងួត​នៅ​ក្នុង​ចង្ក្រាន​ម៉ៃ​ក្រូ​វេ​ហ្វ​នោះ​ប្រមាណ​ជា​ 5នាទី​ដោយ​មិនបាច់​បិទ​គម្រប​ឡើយ​។ នៅពេល​គ្រប់​ 5នាទី​ហើយ​ ចូរ​យក​ក្រណាត់​ស្អាត​មក​ជូត​ស្នាម​កខ្វក់​ដែល​ដិតជាប់​នៅ​ខាងក្នុង​ចង្ក្រាន​ម៉ៃ​ក្រូ​វេ​ហ្វ​នោះ​ឱ្យ​ស្អាត តែ​ប៉ុណ្ណឹង​ក្លិន​អាហារ​ និង​ស្នាម​កខ្វក់​ដែល​ប្រឡាក់​ជាប់​ស្អិត​ទាំងប៉ុន្មាន​នឹង​រលាយ​បាត់​អស់​ជាមិនខាន​។

នៅ​មាន​របស់របរ​ជាច្រើន​ទៀត​ដែល​មានគុណ​ប្រយោជន៍​ល្អ​ៗផ្សេងទៀត​ក្រៅពី​គុណប្រយោជន៍​ចម្បង​របស់​វា​…ដូច្នេះ​សូម​បងៗ​ស្រ្តី​មេផ្ទះ​ទាំងអស់​រង់ចាំ​តាមដាន​នៅ​លេខ​ក្រោយ​ទៀត​៕

Advertisement