វិធី​បំបាត់​មុន​ និង​ស្នាម​លើ​ផ្ទៃមុខ​

មុន​ និង​ស្នាម​ ដែល​បន្សល់ទុក​ក្រោយ​កើតមុន​ គឺជា​ក្តី​កង្វល់​របស់​ស្ត្រី​មួយភាគធំ​ ប៉ុន្តែ​យើង​ចង់​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ពី​កង្វល់​របស់​មនុស្ស​ភាគច្រើន​ឱ្យ​នៅ​ត្រឹម​មនុស្ស​មួយចំនួន​តូច​ ពី​មនុស្ស​មួយចំនួន​តូច​ ឱ្យមក​ជា​លែង​មានការ​បារម្ភ​ចំពោះ​បញ្ហា​នេះ​វិញ​ម្តង​។ ដូច្នេះ​ទស្សនាវដ្តី​យើង​ចង់​សុំ​ឱ្យ​លោកអ្នក​សាកល្បង​វិធីសាស្ត្រ​នៃ​ការ​បំបាត់ស្នាម​មួយចំនួន​ដូច​ខាងក្រោម​៖

ប៉េងប៉ោះ​ : សម្បូរទៅដោយ​វីតាមីន​ A និង​ C ដែល​អាច​ជួយ​ចិញ្ចឹម​ និង​កម្ចាត់​មុន​ ព្រមទាំង​ស្លាក​ស្នាម​ចោល​យ៉ាង​មានប្រសិទ្ធភាព​។ ដោយ​គ្រាន់​តែ​យក​ចំណិត​ប៉េងប៉ោះ​មក​បិទ​ពីលើ​ទីតាំង​ដែល​មាន​មុន​ ឬស្នាម​រយៈពេល20​-30នាទី​ រួច​សឹម​សម្អាត​ចេញ​ដោយ​ទឹក​ស្អាត​ជាការស្រេច​។

ពោត​ : វា​ហាក់​ខុសប្លែក​ពី​វិ​ធី​មុន​ៗ ប៉ុន្តែ​អ្នកដឹង​ទេ​ថា​ ពោត​សម្បូរទៅដោយ​វីតាមីនA​ ដែល​ស្បែក​ត្រូវការ​ ដើម្បី​រក្សា​សំណើម​ ការពារ​ភាព​យារ​ធ្លាក់​ និង​ការ​កើតមុន​។ ដំបូង​អ្នក​ត្រូវ​សម្អាត​ផ្ទៃមុខ​របស់​អ្នក​ឱ្យ​ស្អាត​ រួច​ជ្រើសរើស​យក​ផ្លែ​ពោត​ ខ្ចី​ណា​ដែល​នៅ​ស្រស់​ យក​មក​ត្រដុស​លើ​ផ្ទៃមុខ​ រយៈពេល​15​-20នាទី​ ទើប​ជម្រះ​ចេញ​ឱ្យ​ស្អាត​ដោយ​ទឹក​ស្អាត​។

ផ្នែក​សនៃ​ស៊ុត​ : វា​ជា​សារធាតុ​ផ្សំ​ដ៏​សំខាន់​ក្នុង​ការ​ថែរក្សា​ និង​បន្ថែម​ភាព​ភ្លឺ​ថ្លា​ដល់​ស្បែក​មុខ​។ ផ្នែក​សនៃ​ស៊ុត​ក៏អាច​កម្ចាត់​មុន​ និង​ស្លាកស្នាម​ចេញពី​ផ្ទៃមុខ​ផង​ដែរ​។ ម៉ាស​បិទមុខ​ផលិត​ពី​ផ្នែក​ពណ៌ស​នៃ​ស៊ុត​គឺជា​ម៉ាស​ប្រភេ​ទងាយៗ​ តែ​អាច​សម្រួល​ដល់​បញ្ហា​ផ្ទៃមុខ​យ៉ាង​មានប្រសិទ្ធភាព​។

តែ​ : ប្រសិនបើ​អ្នកចូលចិត្ត​ទទួលទានទឹក​តែ​ (តែ​ខ្មៅ​) សូមកុំ​បោះចោល​កាក​តែ​ឱ្យ​សោះ​ ព្រោះ​ថា​កាក​តែ​នៅ​អាច​ផ្តល់​នូវ​គុណសម្បត្តិ​មួយទៀត​គឺ​ជួយ​ថែរក្សា​សម្រស់​ស្បែក​មុខ​របស់​អ្នក​។ដោយ​គ្រាន់តែ​សម្អាត​ផ្ទៃមុខ​របស់​អ្នក​ឱ្យ​ស្អាត​ រួច​យក​កាក​តែម​កបំពោក​លើ​ផ្ទៃមុខ​ ឬកន្លែង​ដែល​មាន​មុន​ ឬស្នាម​មុន​ ទុកចោល​ប្រហែលជា15នា​ទី​ រួច​សម្អាត​ចេញ​ឱ្យ​ស្អាត​ជាការស្រេច​។

អនុវត្ត​តាមវិធី​ណាមួយ​ខាងលើ​ឱ្យ​បាន2​-3ដង​ក្នុង​មួយ​សប្តាហ៍​ ហើយ​មិនយូរ​នោះ​ទេ អ្នក​ពិត​ជា​បានឃើញ​ពី​លទ្ធផល​ជាមិនខាន​។ សូម​ចាំ​ថា​ ការ​ព្យាបាល​ដោយ​វិធី​នេះ​គឺ​ត្រូវ​ចំណាយពេល​វេ​លា​យូរ​បន្តិច​ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​ប្រញាប់​ទទួល​បាន​លទ្ធផល​នោះ​ លោកអ្នក​ក៏អាច​ជ្រើស​ប្រើ​ផលិតផល​ជំនួយ​ក៏បាន​ ដូចជា​ប្រភេទ​ថ្នាំ​បំបាត់​ស្លាកស្នាម​ជាដើម​៕

Advertisement