អនុវត្ត​តាមវិធី​ទាំងនេះ​អាចម៍​រុយ​ថ្មី​ៗនឹង​កម្ចាត់​បាន​យ៉ាង​ងាយ​

ប្រទាល​កន្ទុយក្រពើ​ : អាចម៍​រុយ​ថ្មី​ៗអាច​ព្យាបាល​បាន​យ៉ាង​ងាយ​ ព្រមទាំង​ប្រកបដោយ​ប្រសិទ្ធភាព​តាមរយៈ​ការប្រើ​ប្រាស់​ជា​តិ​ជែល​ដែល​មាននៅ​ក្នុង​ប្រទាល​កន្ទុយក្រពើ​។ លោកអ្នក​ក៏អាច​ប្រើ​ក្រែម​ ឬជែល​ដែល​ផលិត​ពី​ប្រទាល​កន្ទុយក្រពើ​បាន​ដែរ​ ប៉ុន្តែ​ត្រូវ​ប្រាកដ​ក្នុងចិត្ត​ថា​វា​ជា​ក្រែម​ ឬជែល​ដែល​មាន​ជា​តិ​ជែ​លពី​ប្រទាល​កន្ទុយក្រពើ​យ៉ាងតិច50​%។

ដំឡូងបារាំង​ឆៅ​ : ទឹកដែល​មាននៅ​ក្នុង​ដំឡូងបារាំង​ឆៅ​គឺជា​ឱសថ​ធម្មជាតិ​ដ៏​ប្រសើរ​មួយ​ក្នុង​ការ​កម្ចាត់​ចោល​រាល់​អាចម៍រុយ​ទាំង​ឡាយ​ដែល​មាន​វត្តមាន​នៅ​លើ​ស្បែក​។ ទឹក​ដំឡូងបារាំង​ឆៅ​នឹង​ដើរតួ​ជា​ភ្នាក់ងារ​កម្ចាត់​ជាតិ​ពណ៌ត្នោត​ ឬក្រម៉ៅ​ដែល​មាននៅ​លើ​ស្បែក​ចេញ​។ លទ្ធផល​អាច​មើលឃើញ​ក្នុងរយៈពេល​ប្រហែលជា​មួយ​សប្តាហ៍​ក្រោយមក​ (សម្រាប់​អាចម៍រុយ​ដែល​កើត​ថ្មី​)។ទឹកខ្មេះ​ : អាច​រាប់​ទុក​ថា​ជា​ឱសថ​កំពូល​មួយ​ប្រភេទ​ដែរ​ ដែល​ត្រូវ​បាន​រើស​យក​មក​ប្រើប្រាស់​ ដើម្បី​កម្ចាត់​ភាព​មិន​ស្មើគ្នា​នៃ​ពណ៌​នៅ​លើ​ស្បែក​។

ទឹកខ្មេះ​ : មាន​ជាតិ​អាស៊ីត​អា​សេ​ទិច​ ដែល​ដើរតួ​ជា​ភ្នាក់ងារ​ជួយ​កម្ចាត់​ជាតិពណ៌​ខ្មៅ​បន្ថែម​ភា​ពស​ដល់​ស្បែក​។ ភាគច្រើន​ទឹកខ្មេះ​ទឹកត្នោត​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ (លាយ​ទឹកខ្មេះ​ជាមួយ​ទឹក​ធម្មតា​ក្នុង​បរិមាណ​ស្មើគ្នា​ រួច​សឹម​យក​ល្បាយ​នោះ​ទៅ​លាង​សម្អាត​ផ្ទៃមុខ​)។

ការពារ​ស្បែក​រាល់ថ្ងៃ​ដោយ​ឡេ​ការពារ​កម្តៅថ្ងៃ​ : ដោយសារតែ​មួយ​ផ្នែក​នៃ​ការ​កើត​អាចម៍រុយ​បាន​មក​ពី​ការ​ទទួលរង​ឥទ្ធិពល​ពី​ពន្លឺ​ព្រះអាទិត្យ​នោះ​ អ្នកមាន​បទពិសោធ​ភាគច្រើន​ណែនាំ​ឱ្យ​អ្នកការពារ​ស្បែក​ជា​រៀងរាល់ថ្ងៃ​ ដោយ​ការ​ប្រើ​ឡេ​ការពារ​កម្តៅថ្ងៃ​។ ពួកគេ​បាន​រៀបរាប់​ថា​ បើ​ទោះជា​វា​មិន​អាច​ការពារ​ស្បែក​បាន100​%ក្តី​ តែ​យ៉ាងហោចណាស់​ក៏​វា​អាច​ជួយ​បាន​ខ្លះ​ដែរ​។

ការ​ព្យាបាល​ដោយ​ឡាស៊ែរ​ : នេះ​គឺជា​វិធី​ព្យាបាល​ថ្មី​មួយ​តាម​បច្ចេកទេស​ទំនើប​ ឆាប់​ទទួល​បាន​ប្រសិទ្ធភាព​ ទាំង​ចំពោះ​អាចម៍រុយ​ថ្មី​ និង​អាចម៍រុយ​ចាស់​។បន្ទាត់​ខាងលើ​បាន​ជម្រាប​មិត្ត​អ្នកអាន​រួច​ហើយ​ថា​ អាចម៍រុយ​កាន់តែ​នៅ​ថ្មី​ កាន់តែ​ងាយ​ក្នុង​ការ​ព្យាបាល​ ដូច្នេះ​សូម​រួសរាន់​ឡើង​ ចាប់ផ្តើម​ព្យាបាល​បញ្ហា​អាចម៍រុយ​នេះ​ភ្លាម​ទៅ​៕

Advertisement