ហេតុផល4យ៉ាង ដែល​អ្នក​គួរ​ដឹង​មុននឹង​ខាត់​ស្បែក

មនុស្ស​ស្រី​យើង​ រឿង​ស្បែក​ស្អាត​គឺជា​រឿង​ធំ​សម្បើម​ណាស់​ បើ​អ្នក​មានផ្ទៃ​មុខ​ស្រអាប់​ខ្មៅ​ផង​នោះ​ រឹតតែ​ធ្វើ​ឱ្យ​អ្នក​បាត់បង់​ភាព​ជឿជាក់​លើ​ខ្លួនឯង​ទៅទៀត​ ការ​ខាត់ស្បែក​គឺជា​វិធី​មួយ​ដែល​ជួយ​ឱ្យ​ស្បែក​របស់​អ្ន​កឡើង​សភ្លឺ​ថ្លា​បាន​។ ការ​មើលថែ​ទាំ​ស្បែក​របស់​នារី​ដោយ​ការ​ខាត់​ស្បែក​ (Scrub​) គឺជា​ការ​មើលថែ​ស្បែក​ដ៏​ល្អ​មួយ​ ហើយ​នា​រីៗ​ទាំង​ឡាយ​ច្រើនតែ​និយម​វិធី​នេះ​ទៀតផង​ ដូច្នេះ​ទំព័រ​សុខភាព​សម្រស់​លេខ​នេះ​ យើង​មានរឿង​រ៉ាវ​ដែល​នា​រីៗ​គួរ​យល់ដឹង​មុននឹង​ធ្វើការ​ខាត់ស្បែក​មក​ជម្រាប​ជូន​ដូច​ខាងក្រោម​ ៖

– ខាត់ស្បែក​ 1សប្តាហ៍​ 1ដង​
ភាព​ញឹកញាប់​ក្នុង​ការ​ខាត់ស្បែក​ដែល​សម​ល្មម​បំផុត​នោះ​ គឺ​ 2 សប្តាហ៍​ 1ដង​នៅពេល​ល្ងាច​ សម្រាប់​ស្បែក​ធម្មតា​ ចំណែក​ស្បែក​មាន​ជាតិ​ខ្លាញ់​វិញ​អាច​ធ្វើ​បាន​ញឹកញាប់​ជាង​គឺ​ 1សប្តាហ៍​ 1ដង​ និង​សម្រាប់​ស្បែក​ស្ងួត​ អាច​ធ្វើ​បាន​ 2-3 សប្តាហ៍1ដង​។មនុស្សយើង​តែង​ជម្រុះ​កោសិកា​ស្បែក​ដែល​ងាប់​ហើយ​រៀងរាល់​ 28ថ្ងៃ​ ដូច្នេះ​ការ​ខាត់ស្បែក​ដែល​សម​ល្មម​ នឹង​ជួយ​បើក​ស្បែក​ថ្មី​ដែល​ស្អាត​គួរ​ឱ្យ​គយគន់​បាន​។

– ជ្រើសរើស​ប្រើ​សាច់​ឡេ​ខាត់ស្បែក​បែប​ធម្មជាតិ​
សាច់​ឡេ​ខាត់ស្បែក​បែប​គ្រើម​អាច​ធ្វើ​ឱ្យ​ស្បែក​របក​បាន​ ដូច្នេះ​វិធី​ដែល​ល្អ​នោះ​គឺ​ គួរ​ជ្រើសរើស​សាច់​ឡេ​បែប​ម៉ដ្ឋ​ដែល​ផលិត​ពី​ធម្មជាតិ​ដូចជា​ កន្ទក់​ សារ​ធាតុ​ចម្រាញ់​ពី​គ្រាប់អម្ពិល​ ស្ករ​ សម្បក​ផ្លែក្រូច​សើច​អម្ពិលទុំ​ ស្លឹកគ្រៃ​ -ល- ដែល​អាច​ជួយ​កម្ចាត់​កោសិ​កា​ស្បែក​ដែល​ងាប់​ចេញ​បាន​យ៉ាង​ទន់ភ្លន់​ និង​ជួយ​បង្កើន​គុណភាព​ស្បែក​ទៀតផង​។

– ជ្រើសរើស​ឱសថ​បុរាណ​ឱ្យ​ស័ក្តិសម​នឹង​ស្បែក​
ព្រោះ​សារធាតុ​ចម្រាញ់​ដែល​ផ្សំ​នៅក្នុង​សាច់​ឡេមា​នភា​ពខុសប្លែក​ពីគ្នា​ ឱសថ​បុរាណ​ប្រភេទ​ខ្លះ​ល្អ​ចំពោះ​អ្នក​ដែល​មាន​ស្បែក​ស្ងួត​ ដូចជា​ ទឹកឃ្មុំ​ផ្លែ​ត្រសក់​ ប្រទាល​កន្ទុយក្រពើ​ ចំណែក​ស្បែក​មាន​ជាតិ​ខ្លាញ់​ និង​ស្បែក​មាន​មុន​វិញ​ គួរ​ជ្រើសរើស​ប្រើ​សាច់​ឡេ​ដែល​ផ្សំ​ពី​ផ្លែឈើ​ដែល​មាន​រសជាតិ​ជូរ​ ដូចជា​ ផ្លែ​កន្ទួត​ ផ្លែ​ស្ពឺ​ ក្រូចសើច​ និង​ផ្លែ​អម្ពិល​ជា​ដើម​ ដើម្បី​ឱ្យ​ឱសថ​បុរាណ​បាន​សម្អាត​ និង​ថែទាំ​ស្បែក​របស់​អ្នក​បាន​យ៉ាង​ត្រឹមត្រូវ​។

– នៅពេល​ប្រុង​ចេញទៅ​ខាងក្រៅ​
ពេល​ត្រៀម​ចេញទៅ​ដើរលេង​នៅ​សមុទ្រ​ គួរ​ផ្អាក​ការ​ខាត់ស្បែក​មុននឹង​ចេញទៅ​ប៉ះ​ពន្លឺ​ថ្ងៃ​ប្រ​មា​ណជា​ 2 ថ្ងៃ​ ដើម្បី​ការពារ​កុំឱ្យ​ស្បែក​ត្រូវ​ពន្លឺថ្ងៃ​បំផ្លាញ​ខ្លាំងពេក​ និង​ជ្រើសរើស​ប្រើ​ផលិតផល​ការ​ពារ​កម្តៅថ្ងៃ​រៀងរាល់​ 4ម៉ោង​ម្តង​ រួម​ទាំង​ការ​បាញ់​ស្បៃ​យ៍​ស្បែក​ឱ្យ​មាន​សំណើម​ជាប់​ជានិច្ច​ផង​។ខាត់ស្បែក​លើកក្រោយ​ កញ្ញា​ៗទាំងអស់​សាក​ល្បង​ធ្វើតាម​ចំណុច​ខាងលើ​-លមើល៍​ ដើម្បី​ឱ្យ​ស្បែ​កស​ស្អាត​រៀងរាល់ថ្ងៃ​៕

Advertisement