សណ្តែកបណ្តុះ​ បន្លែស្រស់​ដែល​មានគុណ​ប្រយោជន៍​ខ្លាំង​ចំពោះ​សុខភាព​

សណ្តែកបណ្តុះ​ ជា​បន្លែស្រស់​ដែល​យើង​ធ្លាប់ស្គាល់​ និង​ធ្លាប់​បាន​បរិភោគ​មក​ជា​យូរហើយ​តែ​… អ្នកដឹង​ទេ​ថា​ តើ​សណ្តែកបណ្តុះ​មាន​គុណ​ប្រយោជន៌​យ៉ាងណា​ខ្លះ​ចំពោះ​សុខភាព​មនុស្សយើង​?

ជនជាតិ​ចិន​បុរាណ​ចូលចិត្ត​បរិភោគ​សណ្តែក​បណ្តុះ​ដែល​បណ្ដុះ​ពី​គ្រាប់សណ្ដែក​សៀង​ ជា​ប្រ​ភព​នៃ​វីតាមីនC​ នៅក្នុង​រដូវរងា​ ដែល​នៅពេល​នោះ​បន្លែ​ផ្លែ​ឈើ​ផ្សេង​ៗពិបាក​នឹង​រកបាន​ ជា​ពិ​សេស​ពួក​អ្នកដើរ​ទូក​នេសាទ​តែង​បណ្តុះ​សណ្តែក​ទុក​បរិភោគ​នៅ​លើ​ទូក​ដើម្បី​ការពារ​ និង​ព្យាបាល​រោគ​ខ្វះ​វីតាមីនC​​ ដោយសា​តែ​ពួកគេ​បានដឹង​ច្បាស់​ថា​ សណ្តែកសៀង​បណ្តុះ​មាន​វីតាមីនC​ ចំ​ណែ​កឯគ្រាប់​សណ្តែកសៀង​ឆៅ​ និង​តៅហ៊ូ​ដែល​ផលិត​ពី​សណ្តែកសៀង​ក៏​មិនមែន​គ្មាន​វីតាមីន​C ដែរ​។

នៅពេល​យក​គ្រាប់​សណ្តែកសៀង​មក​បណ្តុះ​ធ្វើជា​សណ្តែកបណ្តុះ​នឹង​មាន​វីតាមីនC​ ខ្ពស់​ (សណ្តែកបណ្តុះ​ 100ក្រាម​មាន​វីតាមីនC​ 5មីល្លី​ក្រាម​) ចំណែក​ប្រូ​តេ​អុី​ននៅ​ក្នុង​សណ្តែកបណ្តុះ​វិញ​មាន​ច្រើនជាង​សណ្តែក​ធម្មតា​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ក្រៅពីនោះ​ការ​បណ្តុះ​ឱ្យ​វា​លាស់​ឡើង​នៅ​បាន​ធ្វើ​ឱ្យ​កើតមាន​វីតាមីនB12​ ដែល​ចាំបាច់​សម្រាប់​ការ​រីក​ធំធាត់​ និង​ជួសជុល​ប៉ះ​ប៉ូវ​កោសិ​កា​ទៀតផង​។

សណ្តែកបណ្តុះ​មាន​សារធាតុ​ដែក​ដែល​រាង​កាយ​អាច​រំលាយ​បាន​ងាយ​ជាង​បន្លែ​ដទៃទៀត​ មាន​វីតាមីនB17​ និង​សារធាតុ​លេ​ស៊ី​ធីន​(Leci​thin​) ជួយ​បំប៉ន​ប្រព័ន្ធ​ប្រសាទ​ និង​ការ​ធ្វើការ​ងារ​របស់​ខួរក្បាល​ ហើយ​អ្វី​ដែល​សំខាន់​ និង​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត​សម្រាប់​មនុស្ស​វ័យ​កំ​លោះ​ ក្រមុំ​ដែល​មិន​ចង់​ឆាប់​ចាស់​នោះ​ គឺ​សណ្តែក​បណ្តុះ​ស្រស់​ៗមាន​ថាមពល​ជីវិត​ដែល​នឹង​ធ្វើ​ឱ្យ​រាងកាយ​នៅ​ស្រស់ថ្លា​ មិន​ងាយ​ចាស់​ ព្រោះ​នៅ​ក្នុង​សណ្តែកបណ្តុះ​មាន​សារធាតុ​ប្រឆាំង​ភាព​ចាស់ជរា​មួយ​ឈ្មោះថា​ អុក​ស៊ី​ណុន​(Auxinon​)មានគុណ​សម្បត្តិ​ជួយ​ឱ្យ​រាងកាយ​នៅ​កំលោះ​ក្រមុំ​បាន​យូរ​ និង​មិន​ចាស់​មុន​អាយុ​។

សណ្តែកបណ្តុះ​ជា​ប្រភព​នៃ​វីតាមីន​ដ៏​ច្រើន​ផ្នែក​វេជ្ជសាស្ត្រ​របស់​ចិន​បាន​ណែនាំ​ឱ្យ​យក​សណ្តែកបណ្តុះ​ក្បាល​ធំ​(បណ្ដុះ​ពី​គ្រាប់សណ្ដែក​សៀង​)ទៅ​ស្ងោរ​បរិភោគ​ វា​នឹង​ជួយ​បណ្តេញ​ស្លេស្ម៍​ ធ្វើ​ឱ្យ​សួត​ធូរ​ស្រឡះ​ និង​ជួយ​បណ្តេញ​កាក​សំណល់​មិនល្អ​តាម​ទឹកនោម​ ទាំងអស់​នេះ​ គឺ​ដោយសារតែ​ម៉ូលេគុល​របស់​សារធាតុ​អាហារ​នៅក្នុង​គ្រាប់​របស់​សណ្តែក​ដែល​បណ្តុះ​បាន​នោះ​ វា​ប្រែប្រួល​នៅក្នុង​រូប​លក្ខណៈ​មួយ​ដែល​រាងកាយ​អាច​រំលាយ​បាន​យ៉ាង​ងាយ​ហ្នឹងឯង​។ ប្រូ​តេ​អុីន​ត្រូវ​បាន​រំលាយ​ទៅជា​អាស៊ីត​អា​មី​ណូ​ ម្សៅ​ទៅជា​ខា​បូ​ហាយ​ដ្រេ​តធម្មតា​ ឬគ្លុយ​ខូស​ និង​ជាតិ​ខ្លាញ់​ក្លាយទៅជា​អាស៊ីត​ខ្លាញ់​ ដូច្នេះហើយ​ទើប​សណ្តែកបណ្តុះ​ក្លាយជា​អាហារ​មួយ​ដែល​ងាយ​រំលាយ​ជា​ខ្លាំង​ ពេល​យើង​បាន​បរិភោគ​ហើយ​វា​ ស្មើនឹង​ជួយ​សន្សំសំចៃ​ការ​ធ្វើការងារ​របស់​ប្រព័ន្ធ​រំលាយអាហារ​ និង​ជួយ​កាត់បន្ថយ​កាកសំណល់​ទៀតផង​៕

Advertisement