ម៉េច​បាន​ពិបាក​មា​នកូនម្ល៉េះ​? ម៉េច​បាន​មិន​មានកូន​សោះ​? នាំគ្នា​មករ​កមូលហេតុ​ពិបាក​មានកូន​ និង​មក​ព្យាបាល​សភាវ​ពិបាក​មានកូន​…

មូលហេតុ​ពិបាក​មានកូន​
កំពុង​ជួប​បញ្ហា​ មែនទេ​? កំពុងតែ​មាន​អារម្មណ៍​តានតឹង​ មែនទេ​? ហេតុ​អី​បាន​មិន​មានកូន​សោះ​អុីចឹង​ ទាំង​រៀបការ​មក​យូរហើយ​ ជីវិត​សិច​ក៏​ទៀង​ទាត់​ល្អ​ និង​មិនបាន​ពន្យារកំណើត​ទៀត​ តែ​ក៏​នៅ​តែ​មិនព្រម​មានគភ៌​សោះ​…នេះ​បញ្ជាក់​ថា​ អ្នក​កំ​ពុង​ស្ថិត​ក្នុង​សភាវ​ពិបាក​មាន​បុត្រ​ហើយ​។ តើ​ហេតុ​អី​បាន​ពិបាក​មាន​បុត្រ​? ថ្ងៃនេះ​ ឡា​រ៉ែ​ន នឹង​ជួយ​គូ​ស្វាមីភរិយា​គ្រប់រូប​មក​ស្វែងរក​ពី​មូល​ហេតុនេះ​ ដើម្បី​បើកចំហ​បញ្ហា​ពិបាក​មាន​បុត្រ​នេះ​ដូចតទៅ​…។

ពិបាក​មាន​បុត្រ​ដោយសារ​នរណា​? នរណា​ជា​មូលហេតុ​នៃ​ការពិបាក​មាន​បុត្រ​?
– មូលហេតុ​ពិបាក​មាន​បុត្រ​ដែល​បណ្ដាល​មក​ពី​ខាង​ស្រី​ : បណ្ដាលមកពី​ភាព​ខុសប្រក្រតី​របស់ក្រ​ពេញ​អន្តោ​មញ្ច័ន​ ដូចជា​ ហាយ​ប៉ូ​ថាឡា​ម៉ាស់​ ក្រពេញ​ក្រោម​ខួរក្បាល​ ក្រពេញ​ថៃ​រ៉​យដ៍​ ​;រួម​ទាំង​សាច់​ភ្នាស​ប្រអប់​ស្បូន​រីក​ធំធាត់​ខុស​កន្លែង​ ដុះ​សាច់​ក្នុង​ស្បូន​ បំពង់​បញ្ជូន​ស៊ុត​ណែន​ស្ទះ​ មាន​បញ្ហា​ក្នុង​ការ​ទម្លាក់​ស៊ុត​ ធ្លាប់​ឆ្លងកាត់​ការវះកាត់​ពន្យារកំណើត​ពីមុន​ រួម​ទាំង​ការ​ជក់​បារី​ ញៀន​គ្រឿងញៀន​ សេពសុរា​ជាប្រចាំ​ ឬរោគ​ធាត់​ក៏អាច​ធ្វើ​ឱ្យ​ពិបាក​មាន​បុត្រ​ដែរ​។

– មូលហេតុ​ពិបាក​មាន​បុត្រ​ដែល​បណ្ដាល​មក​ពី​ខាង​ប្រុស​ :​ ដោយសារតែ​ភាព​ខុសប្រក្រតី​របស់​ហាយ​ប៉ូ​ថាឡា​ម៉ាស់​ ក្រពេញ​ក្រោម​ខួរ​ក្បាល​ធ្វើ​ឱ្យ​មិន​អាច​សាង​អ័រម៉ូន​កូ​ណា​ដូ​ថ្រូ​ពីន​ រី​លី​ហ្ស៊ីង​ដែល​គ្រប់គ្រង​ការ​ធ្វើការ​របស់​ប្រព័ន្ធ​បន្ត​ពូជ​ក្នុង​មនុស្ស​បាន​។ ក្រៅពី​នេះ​ ការ​ឆ្លង​រោគ​ខ្ទុះ​ខាងក្នុង​បំពង់​បញ្ជូន​មេជី​វិត​ ធ្វើ​ឱ្យ​កើតការ​ណែន​ស្ទះ​មិន​អាច​បញ្ជូន​ទឹក​មេជី​វិត​បាន​ ឬឆ្លង​មេរោគ​នៅ​បរិវេណ​សរសៃឈាមខ្មៅ​ក្នុង​ពង​ស្វាស​ អាច​ហុច​ផល​ប៉ះពាល់​ដល់​ការផលិត​ទឹក​មេជី​វិត​ និង​ការដែល​មេជី​វិត​មាន​រូបរាង​ខុសប្លែក​ពី​ប្រក្រតី​ ធ្វើ​ចលនា​យឺតយ៉ាវ​ មេជី​វិត​មាន​ចំនួន​តិច​ អវយវៈ​ភេទ​មិន​ឡើង​រឹង​ ជក់បារី​ច្រើនហួស​ហេតុ​ សេពសុរា​ជាប្រចាំ​ ញៀន​គ្រឿងញៀន​ក៏​ជា​មូលហេតុ​ធ្វើ​ឱ្យ​ពិបាក​មាន​បុត្រ​បាន​ដែរ​។

ចង់​កែខៃ​មូលហេតុ​ពិបាក​មាន​បុត្រ​ត្រូវ​ធ្វើ​យ៉ាងណា​?
ដំបូងបង្អស់​ ត្រូវ​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​រក​មូលហេតុ​នៃ​ការពិបាក​មាន​បុត្រ​ពិតប្រាកដ​។

ដឹងពី​មូលហេតុ​ពិបាក​មាន​បុត្រ​ហើយ​ បើ​ចង់​មាន​បុត្រ​ ត្រូវ​ប្រើ​វិធី​ណា​?
នៅពេល​ដឹងពី​មូលហេតុ​ហើយ​ថា​ ខ្លួន​ពិ​បា​កក្នុង​ការ​មាន​បុត្រ​ដោយសារអ្វី​ គ្រូពេទ្យ​ជំ​នា​ញនឹង​ផ្ដល់​ការ​ប្រឹក្សា​ក្នុង​ការ​រៀប​ផែនការ​ដើម្បី​មាន​បុត្រ​។ ជ្រើសរើស​វិធី​ដែល​ស័ក្តិសម​ ដែល​បច្ចុប្បន្ន​តិ​ចណូ​ឡូ​ជី​ជួយ​បង្កើន​ពូជ​បាន​ចូល​មក​មាន​តួនាទី​ខ្លាំង​ជាមួយ​អ្នក​ដែល​ពិបាក​មាន​បុត្រ​ និង​មាន​វិធី​ជាច្រើន​ដូចជា​ :​
.ចាក់​បញ្ចូល​មេជី​វិត​ផ្សំ
​.ធ្វើ​ GIFT​
.ធ្វើ​វិធី​ចិញ្ចឹម​ទារក​ក្នុង​ប្រអប់​កែវ​
.ធ្វើ​ ICSI​
.ធ្វើ​ ZIFT​
.ស្វែងរក​អ្នក​ពពោះ​ជំនួស​ដោយ​ត្រឹមត្រូវ​តាមច្បាប់

មូលហេតុ​ពិបាក​មាន​បុត្រ​អាច​កើត​ចំពោះ​ទាំង​ស្ត្រី​ និង​បុរស​ ការ​ព្យាបាល​ត្រូវ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាពិសេស​ ដើម្បី​ជ្រើសរើស​វិធី​ដែល​ស័ក្តិសម​។ វិធី​ខ្លះ​ត្រូវ​ប្រើការ​រៀបចំផែនការ​រយៈពេល​យូរ​ តាំងពី​ការ​ត្រៀម​សភាព​រាងកាយ​ ថ្លៃ​ចាយវាយ​ក៏អាច​ខ្ពស់​ខុសប្លែក​គ្នា​តាមវិធី​ និង​ទី​កន្លែង​ តែបើ​ចង់​មាន​បុត្រ​ពិតប្រាកដ​ អាច​និយាយ​បាន​ថា​ ជា​ការ​វិនិយោគ​ដែល​មានតម្លៃ​បំផុត​…

ឡា​រ៉ែ​ន សូម​ជួយ​ជា​កម្លាំងចិត្ត​គ្រប់​គូ​ស្វាមី​ភរិយា​៕

Advertisement