ទង្វើ​ដែល​កូនក្រមុំ​គួរ​អនុវត្ត​ ដើម្បី​ឱ្យ​ស្បែ​កស​ផូរផង់​

មនុស្ស​គ្រប់គ្នា​អ្នកណា​ក៏​ចង់​ស្អាត​ដែរ​ ប៉ុន្តែ​ការដែល​ចំណងជើង​សង្កត់ធ្ងន់​ទៅលើ​កូនក្រមុំ​នោះ​គឺ​ព្រោះតែ​វា​ជា​ថ្ងៃ​ដ៏​សំខាន់​បំផុត​នៅក្នុង​ជីវិត​សម្រាប់​ស្ត្រី​យើង​គ្រប់គ្នា​ ដូច្នេះ​ទើប​ចង់ឱ្យ​គាត់​កែ​ខែ​ភាព​ខ្វះខាត​ដែល​ធ្លាប់​មាន​នោះ​ឱ្យ​បាន​ច្រើន​បន្តិច​ ដើម្បី​ឱ្យ​ថ្ងៃ​ដ៏​សំខាន់​នេះ​កាន់តែ​មាន​ភាព​រីករាយ​ មានទំនុក​ចិត្ត​ និង​មាន​សុភមង្គល​ឡើង​ថែម​មួយ​កម្រិត​ទៀត​។ ដូច្នេះ​ដើម្បី​ឱ្យ​ក្លាយជា​កូនក្រមុំ​ដ៏​ស្រស់​ស្អាត​ម្នាក់​ ដែល​មាន​ស្បែក​រលោង​ភ្លឺ​ថ្លា​ ស្រស់​ស្អាត​ជានិច្ច​នោះ​ សូម​ចាប់ផ្តើម​ថែរក្សា​ស្បែក​របស់​អ្នក​តាំងពី​ពេលនេះ​តទៅ​ ហើយរឿង​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ទទួល​បាន​នូវ​ភាព​ស្រស់​ស្អាត​នោះ​គឺ​មាន​រៀបរាប់​ដូច​ខាងក្រោម​នេះ​៖

លាង​សម្អាត​ស្បែក​មុខ
ការ​លាង​សម្អាត​ផ្ទៃមុខ​ ដើម្បី​កម្ចាត់​ចោល​នូវ​រាល់​សារធាតុ​កខ្វក់​ទាំងឡាយ​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ថែរក្សា​ស្បែក​ មិនថា​ជា​ស្បែក​មុខ​ ឬស្បែក​ដងខ្លួន​នោះ​ទេ​។ សារធាតុ​កខ្វក់​ទាំងឡាយ​នឹង​សម្ងំ​លាក់ខ្លួន​នៅក្នុង​ស្រទាប់​ស្បែក​មិនព្រម​ចេញទៅ​ណា​ឡើយ​ ប្រសិនបើ​អ្នក​មិនព្រម​កម្ចាត់​វា​ចេញ​ទេ​នោះ​ ធានា​ថា​មិនយូរ​ទេ​ការបំផ្លាញ​ស្បែក​ និង​គ្រាប់​មុន​ជាដើម​ពិតជា​បង្ហាញ​ឡើង​ជាក់ជា​មិនខាន​។ សូម​លាង​សម្អាត​ផ្ទៃមុខ​របស់​អ្នក​ ដោយ​ផលិតផល​សម្រាប់​លាង​សម្អាត​ផ្ទៃមុខ​ ក្នុង​មួយថ្ងៃ​ឱ្យ​បាន2ដង​ គឺ​នៅពេល​ព្រឹក​ និង​នៅពេល​យប់​មុន​ពេល​អ្នក​ចូលគេង​ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​។

ចិញ្ចឹម​ស្បែក​ការ​ចិញ្ចឹម​ថែរក្សា​ស្បែក​ មិនមែន​គ្រាន់តែ​ធ្វើឡើង​នៅ​ផ្នែក​ខាងលើ​នៃ​ស្បែក​មុខ​នោះ​ទេ​ ប៉ុន្តែ​វា​ត្រូវតែ​មាន​សមត្ថភាព​ថែបំប៉ន​តាំងពី​ផ្នែក​ខាងក្នុង​មក​ផង​ដែរ​។ មាន​ផលិតផល​ជាច្រើន​ដែល​ផលិត​ឡើង​សម្រាប់​លេប​ ដើម្បី​ចិញ្ចឹម​ថែរក្សា​ស្បែក​ឱ្យ​បាន​ស្អាត​ និង​មាន​សុខភាព​ល្អ​។ ស្វែងរក​ផលិតផល​ណា​ដែល​ស័ក្តិសម​ជាមួយនឹង​ស្បែក​របស់​អ្នក​ ហើយ​សូម​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​អំពី​របៀប​នៃ​ការប្រើ​ប្រាស់​ផង​ ដើម្បី​ទទួល​បាន​នូវ​លទ្ធផល​គួរ​ជាទី​ពេញចិត្ត​។

ការពារ​ស្បែក​ពី​ការបំផ្លាញ​នៃ​កម្ដៅថ្ងៃ​ព្រះអាទិត្យ​ទទួល​បាន​នូវ​ការងារ​ដ៏​សំខាន់​មួយ​គឺ​ បញ្ចេញ​កម្តៅ​របស់​ខ្លួន​ ដើម្បី​បំផ្លាញ​សម្រស់​ស្បែក​របស់​មនុស្ស​គ្រប់គ្នា​ដែល​មិនបាន​ប្រុងប្រយ័ត្ន​។ SPF​ ជា​សារធាតុ​ម្យ៉ាង​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ការពារ​ស្បែក​មុខ​របស់​អ្នក​ពី​ការ​បំផ្លិច​បំផ្លាញ​នៃ​កម្តៅថ្ងៃ​ ហេតុនេះ​នៅ​រាល់ពេល​ដែល​ចេញទៅ​ខាងក្រៅ​ អ្នក​ត្រូវការ​ពារ​ស្បែក​មុខ​របស់​អ្នក​ឱ្យ​បាន​ល្អជា​មួយ​នឹង​ឡេ​ថែរក្សា​ស្បែក​មុខ​ដែល​មាន​ផ្ទុក​នូវ​សារធាតុ​ SPF​ គ្រប់គ្រាន់​។ ក្រៅពី​សារធាតុ​ SPF​ ហើយ​នោះ​ អ្នក​គួរតែ​បន្ថែម​ការ​ការពារ​មួយ​ជាន់​ទៀត​ដោយ​ការប្រើ​ប្រាស់​មួក​កន្សែង​គ្រប​ ឬខោអាវ​ដែល​អាច​បិទបាំង​ស្បែក​យ៉ាង​ជិត​ល្អជា​ដើម​ ដើម្បី​ការពារ​ស្បែក​របស់​អ្នក​ពី​កម្ដៅថ្ងៃ​បាន​យ៉ាង​មានប្រសិទ្ធភាព​។

ប្រើ​ក្រែម​លាប​ស្បែក​ឱ្យ​ត្រូវ​តាមពេលវេលា​ពេលយប់​ និង​ពេលថ្ងៃ​តម្រូវ​ឱ្យ​មានការ​ថែរក្សា​សម្រស់​ផ្ទៃមុខ​ ឬស្បែក​ខុសពី​គ្នា​ ហេតុនេះ​សូមកុំ​ប្រើ​ក្រែម​សម្រាប់​លាប​ពេលយប់​មក​លាប​នៅ​ពេលថ្ងៃ​ ឬប្រើ​ក្រែម​លាប​ពេលថ្ងៃ​មក​លាប​នៅពេល​យប់​ឱ្យ​សោះ​ ព្រោះ​ទាំង​ក្រែម​សម្រាប់​ប្រើ​នា​ពេលថ្ងៃ​ និង​សម្រាប់​ប្រើ​នា​ពេលយប់​គឺជា​ផលិតផល​ដែល​ផលិត​ឡើង​ដោយឡែក​ពីគ្នា​ និង​មានប្រសិទ្ធភាព​ខុសគ្នា​ផង​ដែរ​។

មានទម្លាប់​ល្អ​សម្រាប់​កូនក្រមុំ​ ក៏ដូចជា​ស្ត្រី​គ្រប់គ្នា​សុទ្ធតែ​អាច​ទទួលរង​នូវ​ការបំផ្លាញ​ ​;ប្រសិនបើ​អ្នក​មិនដែល​មានទម្លាប់​ល្អ​ក្នុង​ការ​ថែរក្សា​ស្បែក​មុខ​ទាល់តែ​សោះ​។ ទម្លាប់​ល្អ​ៗមួយចំនួន​ត្រូវ​បាន​ចាត់ទុកថា​ ជា​ជំនួយការ​ដ៏​ល្អ​ក្នុង​ការ​ថែរក្សា​សម្រស់​ផ្ទៃមុខ​ ក៏ដូចជា​ការពារ​ស្បែក​មុខ​មិន​ឱ្យ​កើតមុន​ផង​ដែរ​។ សកម្មភាព​ និង​ទម្លាប់​ល្អ​ដែល​អ្នក​គួរតែ​បង្កើត​ឡើង​នោះ​មាន​ដូចជា​ ចៀសវាង​ការ​គេង​ផ្អៀង​ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​អ្នក​កើតមុន​ ប្រសិនបើ​ខ្នើយ​របស់​អ្នកមាន​ជាប់​មេរោគ​ ហើយ​ថ្ពាល់​របស់​អ្នក​ទៅ​ប៉ះ​នឹង​ខ្នើយ​ ម៉្យាងវិញទៀត​វា​ក៏អាច​បង្ក​ឱ្យ​មានស្នាម​ជ្រួញ​នៅ​លើ​ផ្ទៃមុខ​របស់​អ្នកផង​ដែរ​។ សូម​ចាំ​ថា​ ការ​ហាត់ប្រាណ​ដើម្បី​បញ្ចេញ​សារធាតុពុល​ ការ​ទទួលទាន​អា​ហា​រល្អៗ​មានប្រយោជន៍​ចំពោះ​សុខភាព​ស្បែក​ និង​ការ​ធ្វើ​អារម្មណ៍​ឱ្យ​សប្បាយ​ៗជាដើម​ក្រៅពី​ជួយ​ឱ្យ​មាន​សុខភាព​ល្អ​ហើយ​នោះ​ វា​ក៏​ជា​ទម្លាប់​ដ៏​ល្អ​ដែល​អាច​ជួយ​ឱ្យ​ផ្ទៃមុខ​របស់​អ្នក​ស្រស់ថ្លា​បាន​ដែរ​។

បន្ទាប់ពី​បាន​អនុវត្តយ៉ាង​ត្រឹមត្រូវ​ទៀងទាត់​ហើយ​នោះ​ អ្នក​នឹង​សង្កេត​ឃើញ​ពី​ភាព​ខុសប្លែក​គ្នា​រវាង​ពេលមុន​ និង​ក្រោយពេល​អនុវត្ត​។ ដូច្នេះ​មិនថា​តែ​មុន​ពេល​រៀបការ​ ឬក្រោយពេល​រៀបការ​នោះ​ទេ​ សូម​ចាប់ផ្តើម​ និង​បន្ត​អនុវត្ត​រហូត​ទៅ​ ដើម្បី​ភាព​ស្រស់​ស្អាត​ផូរផង់​នៃ​ស្បែក​នឹង​នៅ​ជាប់​ជាមួយ​អ្នកជា​រៀង​រហូត​ទៅ​៕

Advertisement