សំណួរ​-ចម្លើយ​ដែ​លបងៗ​ស្ត្រី​មេផ្ទះ​គួរតែ​ដឹង​

ខាងក្រោម​នេះ​គឺជា​ចំណេះ​ដឹង​ល្អ​ៗសម្រាប់​បងៗ​ស្ត្រី​មេផ្ទះ​យក​ទៅ​ប្រើការ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​ ដែល​វា​នឹង​ហុច​ផល​ល្អ​ និង​ងាយស្រួល​ក្នុង​ការ​ធ្វើ​កិច្ចការ​ងារ​ផ្ទះ​ដែ​លបងៗ​ជួបប្រទះ​រៀងរាល់ថ្ងៃ​។

សំណួរ​-ចម្លើយ​ពាក់ព័ន្ធ​នឹង​ចំណេះដឹង​លើ​កិច្ចការ​ងារ​ផ្ទះ​ដែ​លបងៗ​ស្ត្រី​មេផ្ទះ​ជួបប្រទះ​រាល់ថ្ងៃ​៖
1. តើ​ស៊ុត​សឆៅ​ អាច​ព្យាបាល​របួស​ដោយសារ​ រលាក​ទឹក​ក្តៅ​បាន​មែន​ឬ?
ចម្លើយ​ : ត្រឹមត្រូវ​! ដោយ​គ្រាន់តែ​យក​ស៊ុត​សឆៅ​ មក​លាប​លើ​កន្លែង​ដែល​រលាក​ទឹក​ក្តៅ​នោះ​ឱ្យ​សព្វ​ រួច​ទុកចោល​រហូតដល់​វា​ស្ងួត​ដោយ​ខ្លួនឯង​ រួច​ទុកចោល​មួយសន្ទុះ​ធំ​ទៀត​ សឹម​លាង​ចេញ​ វា​នឹង​គ្មាន​នៅសល់​ស្នាម​ក្រហម​ ឬពងបែក​នៅ​លើ​កន្លែង​រលាក​នោះ​ឡើយ​ តែ​ចំណុច​សំខាន់​គឺ​ មុន​លាប​ស៊ុត​ស ចូរ​កុំឱ្យ​កន្លែង​រលាក​នោះ​ប៉ះ​ទឹក​ត្រជាក់​ ឬរបស់​ផ្សេងទៀត​ឱ្យ​សោះ​ និង​កុំ​កេះ​ ឬអេះ​ពេល​ដែល​វា​ជិត​ស្ងួត​ ព្រោះ​នឹង​ធ្វើ​ឱ្យ​របកស្បែក​។

2. តើ​ប្រេងកូឡា​ អាច​កម្ចាត់​ស្នាម​ស្ករកៅស៊ូ​ដែល​ប្រឡាក់​ជាប់​ក្រណាត់​បាន​មែន​ឬ?
ចម្លើយ​ : ត្រឹមត្រូវ​! យើង​អាច​សម្អាត​ស្នាម​ប្រឡាក់​របស់​ស្ករកៅស៊ូ​បាន​ដោយ​ការ​យក​ប្រេងកូឡា​មក​ដុស​ចុះឡើង​នៅត្រង់​កន្លែង​ដែល​ប្រឡាក់​ស្នាម​ស្អឹត​ៗរបស់​ស្ករកៅស៊ូ​នោះ​។ ដុស​សម្អាត​ចុះឡើង​មិនយូរ​ប៉ុន្មាន​ ជ័រ​ស្ករកៅស៊ូ​នឹង​របូត​ជ្រុះចេញ​អស់​ ហើយ​បងៗ​អាចយ​កក្រណាត់​នោះ​ទៅ​គក់​សម្អាត​បាន​ដូចធម្មតា​។

3. ដាក់​បំពង់បឺត​ចូលក្នុង​ដប​ទឹក​ប៉េងប៉ោះ​ នឹង​ ធ្វើ​ឱ្យ​ចាក់ចេញ​ស្រួល​មែន​ឬ?
ចម្លើយ​ : ត្រឹមត្រូវ​! គ្រាន់តែ​ដាក់​បំពង់បឺត​ចូល​ទៅ​ឱ្យ​ដល់​បាត​ដប​ វា​នឹង​ធ្វើ​ឱ្យ​មាន​ខ្យល់​ចូល​ទៅ​ដល់​ក្នុង​ដប​ទឹក​ប៉េងប៉ោះ​ដ៏​ខាប់​នោះ​បាន​ ហើយ​ពេល​ចាក់ចេញ​ ទឹក​ប៉េងប៉ោះ​នឹង​ហូរចេញ​មក​យ៉ាង​ងាយស្រួល​។

4. យក​ស្រោម​ជើង​បារ៍​ដាក់​ត្រាំ​ក្នុងទឹក​អំបិល​ នឹង​ធ្វើ​ឱ្យ​ស្រោម​ជើង​បារ៍​នោះ​មិន​ងាយ​រហែក​មែន​ឬ?
ចម្លើយ​ : ត្រឹមត្រូវ​! យក​ទឹកអំបិល​ 2ពែង​លាយ​ជាមួយ​ទឹក​ 1ធុង​ រួច​ដាក់​ត្រាំ​ស្រោម​ជើង​បារ៍​ដែល​ទើប​ទិញ​មក​ថ្មី​ៗរយ:ពេល​ 3ម៉ោង​ រួចហើយ​លាង​ចេញ​ដោយ​ទឹក​ស្អាត​ ហើយ​យក​ទៅ​ដាក់​ហាល​ឱ្យ​ស្រក់​ទឹក​អស់​រហូត​ស្ងួត​ នឹង​ធ្វើ​ឱ្យ​ស្រោមជើង​បារ៍​នោះ​ស្ថិត​ក្នុង​សភាព​ល្អ​ដដែល​ ហើយ​ស្វិត​ជាប់​បាន​យូរ​ទៀតផង​។

5. មើមដំឡូង​បារាំង​ អាច​បំបាត់​ក្លិន​ប្រហុក​ដែល​ធុំ​ជាប់ដៃ​បាន​មែន​ឬ?
ចម្លើយ​ : មិន​ពិត​ទេ​!…តែ​មើមដំឡូង​បារាំង​អាច​បំបាត់​ក្លិន​ខ្ទឹមក្រហម​ដែល​ធុំ​ជាប់ដៃ​បាន​ ដោយ​យក​មើមដំឡូង​បារាំង​ឆៅ​មក​ចិត​សម្បក​ចេញ​ ហើយ​យក​មក​ដុស​លើ​ដៃ​ដែល​មាន​ធុំក្លិន​ខ្ទឹមក្រហម​ មួយស្របក់​ ក្លិន​មិន​គួរ​ឱ្យ​ប៉ងប្រាថ្នា​នោះ​នឹង​រលាយ​បាត់​អស់​ជាមិនខាន​។

6. ផ្លែ​ម្ទេស​ក្រៀម​ អាច​ដេញ​រុយ​បាន​មែន​ឬ?
ចម្លើយ​ : មែន​! ពេល​ហាល​ត្រីប្រឡាក់​ ឬរបស់​អ្វី​ផ្សេង​ៗ ច្រើនតែ​មាន​សត្វ​រុយ​មក​រោម​អ៊ែរ​ បងៗ​ស្ត្រី​មេផ្ទះ​អាច​ដេញ​ពួកវា​បាន​ដោយ​គ្រាន់​តែ​យក​ផ្លែ​ម្ទេស​ក្រៀម​ 5 – 6ផ្លែម​កសៀត​ ឬដាក់​ជុំវិញ​កញ្ច្រែង​ដែល​ដាក់​របស់​ហាល​នោះ​។ ចំហាយក្តៅ​របស់​ម្ទេស​ នឹង​ធ្វើ​ឱ្យ​សត្វ​រុយ​មិន​ហ៊ាន​ចូល​មក​ក្បែរ​ឡើយ​។

7. ទឹ​កប៊ី​យ៊ែរ​ជួយ​បន្ធូរ​ខ្ចៅ​ដែល​រឹត​ជាប់​ណែន​ដោយសារ​ច្រែះ​បាន​មែន​ឬ?
ចម្លើយ​ : ត្រឹមត្រូវ​! ចូរ​ចាក់​ស្រោច​ទឹ​កប៊ី​យ៊ែរ​ទៅលើ​ខ្ចៅ​ដែល​ជាប់​ណែន​ដោយសារ​ច្រែះ​នោះ​បន្តិច​ រួច​រង់ចាំ​ 2 – 3 នាទី​ ភាពជា​អាស៊ីត​របស់​ទឹក​ប៊ី​យ៊ែរ​ នឹង​ជួយ​កម្ចាត់​វត្ថុ​កខ្វក់​ៗ និង​កម្ទេច​ច្រែះ​ទាំងនោះ​ចេញ​ ធ្វើ​ឱ្យ​ខ្ចៅ​នោះ​កាន់តែ​ងាយស្រួល​មួល​ឡើង​៕

Advertisement