វិធី​កម្ចាត់​ស្នាម​ក្រិន​លើ​បាតដៃ​ដោយខ្លួនឯង​

November 7, 2019​ ម៉ោង 3:07 pm

តាមធម្មតា​ស្បែក​ដែល​មិនធ្លាប់​ប៉ះពាល់​ទៅ​នឹង​អ្វី​ដែល​ធ្ងន់​ៗ គឺ​ប្រាកដជា​មាន​សភាព​ទន់​ស្អាត​ ប៉ុន្តែ​ប្រសិនបើ​វាទ​ទួល​រង​នូវ​ការ​ប៉ះ​ ឬក​កិ​តខ្លាំង​ៗ ដោយ​វត្ថុ​ដែល​រឹង​ៗញឹកញាប់​នោះ​ ស្បែក​ដែល​ធ្លាប់តែ​មាន​សភាព​ទន់​នឹង​ប្រែ​មក​ជា​រឹង​ក្រិន​វិញ​ជាក់ជា​មិនខាន​។ ភាគច្រើន​គេ​សង្កេតឃើញ​ថា​ ស្បែក​ដែល​មាន​សភាព​ក្រិន​នេះ​ តែងតែ​កើត​នៅ​ម្តុំ​បរិវេណ​បាតដៃ​ ឬបាតជើង​ ព្រោះ​ម្តុំ​នេះ​តែងតែ​ត្រូវ​ទទួល​នូវ​ការ​ប៉ះពាល់​នឹង​របស់​ដែល​រឹង​ៗច្រើនជាង​កន្លែង​ផ្សេងទៀត​។ អ្នក​ប្រាកដជា​ដឹង​ច្បាស់​ណាស់​ថា​ នៅពេល​ដែល​ស្នាម​ក្រិន​អស់ទាំង​នេះ​មាន​វត្តមាន​នៅ​លើ​ផ្នែក​ណាមួយ​នៃ​រាងកាយ​របស់​អ្នក​ហើយ​នោះ​ ភាព​ស្រស់​ស្អាត​របស់​អ្នក​ក៏​នឹង​ត្រូវ​កាត់បន្ថយ​ទៅតាម​នោះ​ដែរ​ ហេតុនេះ​ប្រសិនបើ​ឃើញ​វា​បង្ហាញខ្លួន​ពេលណា​ អ្នក​ត្រូវតែ​កម្ចាត់​វា​ចោល​ជាដាច់ខាត​។ តាមដាន​អត្ថបទ​ខាងក្រោម​ ដើម្បី​បានដឹង​ពី​វិធី​នៃ​ការ​កម្ចាត់​ស្បែកក្រិន​ជាមួយ​ ឡា​រ៉ែ​ន ដូចតទៅ​៖

ស្វែងរក​ពី​មូលហេតុ​ ហើយ​ធ្វើការ​ផ្លាស់​ប្តូរ​
ចង់​កម្ចាត់​ស្នាម​ក្រិន​អស់ទាំង​នេះ​បាន​ អ្នក​ត្រូវ​ដឹងពី​មូលហេតុ​ដែល​នាំ​ឱ្យ​ស្បែក​របស់​អ្នក​មាន​បញ្ហា​ជាមុន​សិន​ ព្រោះថា​នៅពេល​ដែល​អ្នក​បានដឹង​ហើយ​នោះ​ វា​នឹង​ផ្តល់​នូវ​ភាព​ងាយស្រួល​ដល់​អ្នក​ក្នុង​ការ​ការពារ​ និង​ព្យាយាម​ចៀស​ឱ្យ​ផុត​ពី​សកម្មភាព​អស់ទាំង​នោះ​។ ស្បែក​ដៃ​របស់​អ្នក​អាច​ក្លាយជា​ក្រិន​ ដោយសារតែ​ការ​ចាប់កាន់​របស់​ដែល​រឹង​ ការប្រើ​កម្លាំង​ខ្លាំង​ ឬការ​ដែល​ដៃ​របស់​អ្នក​ប៉ះទង្គិច​ជាមួយនឹង​របស់​អ្វី​មួយ​ដដែល​ៗជាដើម​។ បន្ទាប់ពី​បានដឹង​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​ស្បែកក្រិន​ហើយ​នោះ​ អ្នក​គួរតែ​ព្យាយាម​កែ​ទម្លាប់​ទាំងនោះ​ចេញ​។ ការ​ពាក់​ស្រោមដៃ​ ដើម្បី​ការពារ​ដៃ​ក្នុង​ពេល​ដែល​អ្នក​ធ្វើការ​ ការកាត់បន្ថយ​ការ​លើក​ ចាប់​ ឬកាន់​វត្ថុ​ធ្ងន់​ៗមួយចំនួន​គឺជា​រឿង​ដែល​អ្នក​ត្រូវ​ធ្វើ​ ដើម្បី​ស្បែក​ដៃ​ស្រស់​ស្អាត​មិន​មានស្នាម​ក្រិន​។បំបាត់ស្នាម​ក្រិន​ដោយ​ថ្ម​ខាត់​ដ្បិតថា​ ស្បែក​ដែល​មាន​សភាព​ក្រិន​នឹង​បាត់​ទៅវិញ​ដោយឯកឯង​ ប៉ុន្តែ​វា​ត្រូវ​ចំណាយពេល​វេលា​យូរ​បន្តិច​ ដូច្នេះ​បើ​អ្នក​ចង់ឱ្យ​ស្នាម​នេះ​ឆាប់​បាត់​ទៅវិញ​នោះ​អ្នក​អាច​សាកល្បង​ខាត់​វា​ចេញ​ដោយ​ប្រើ​ថ្មសំលៀង​ ឬក្រដាសខាត់​ក៏បាន​។ បន្ទាប់ពី​ខាត់​ស្នាម​ក្រិន​ចេញ​ម្តង​បន្តិច​ៗរួចហើយ​ អ្នក​ត្រូវ​ប្រើ​ផលិតផល​ផ្តល់​សំណើម​លាប​ពីលើ​ស្បែក​ដែល​ក្រិន​នោះ​។ ការ​ធ្វើបែប​នេះ​គឺ​ដើម្បី​ឱ្យ​ស្បែក​របស់​អ្នកមាន​សំណើម​គ្រប់គ្រាន់​ និង​ការពារ​កុំឱ្យ​មានរបួស​នៅ​លើ​ស្បែក​ដែល​ក្រិន​នោះ​៕