7 វិធី​ពិនិត្យមើល​ខ្លួនឯង​ថា​តើ​អ្នក​ត្រៀមខ្លួន​សម្រាប់​ការ​មាន​បុត្រ​រួចរាល់​ហើយ​មែន​ឬ?

បន្ទាប់ពី​រៀប​អាពាហ៍​ពិពាហ៍​រួចហើយ​ មនុស្សជា​ច្រើន​គិតថា​ យើង​ត្រូវតែ​ប្រញាប់​មានកូន​(ឱ្យ​ដូច​អ្នកឯទៀត​) តែ​… តើ​អ្នក​មានបាន​សួរ​ខ្លួនឯង​ហើយ​ឬនៅ​ថា​ ពេលនេះ​អ្នក​ចង់បាន​បុត្រ​ តើ​អ្នកមាន​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ឬ? ជួនកាល​ការ​មាន​បុត្រ​ អាច​មិនមែន​ជា​អ្វី​ដែល​អ្នក​ចង់បាន​នៅពេល​នេះ​ក៏អាច​ថា​បាន​ដែរ​ ព្រោះ​វា​មាន​បច្ច័យ​សំ​ខាន់​ផ្សេង​ៗទៀត​ជា​-ច្រើន​ ដែល​អ្នក​គួរតែ​គិតដល់​ មុន​ពេល​អ្នក​ចង់​មាន​បុត្រ​…។ខាងក្រោម​នេះ​គឺ​ 7វិធី​ក្នុង​ការពិនិត្យ​មើលខ្លួន​ឯង​ថា​ តើ​យើង​ត្រៀមខ្លួន​សម្រាប់​ការ​មាន​បុត្រ​រួចរាល់​ហើយ​មែន​ឬ?

1. រឿង​លុយកាក់​រឿង​លុយកាក់​ជា​បច្ច័យ​សំខាន់​មួយ​សម្រាប់​អ្នក​ដែល​គិត​ចង់​មាន​បុត្រ​ ព្រោះ​ការ​ចិញ្ចឹម​កូន​ មានន័យថា​ អ្នក​ត្រូវ​មានការ​ចំណាយ​កើនឡើង​ទៀត​ជាច្រើន​ មិនថា​តែ​ថ្លៃ​មើលថែ​ទាំ​ខ្លួន​ពេល​មានគភ៌​ ថ្លៃ​ប្រសូត្រ ថ្លៃ​ចិញ្ចឹម​មើលថែ​ទាំ​កូនតូច​ រហូត​ទៅដល់​ថ្លៃ​រៀនសូត្រ​របស់​កូន​ ថ្លៃ​ហូបចុក​ ថ្លៃ​របស់របរ​ប្រើប្រាស់​ និង​ថែមទាំង​ត្រូវ​មាន​ថ្លៃ​ថែទាំ​ព្យាបាល​ជំងឺ​ដង្កា​ត់​ផ្សេង​ៗទៀតផង​។ បែបនេះ​ បើសិនជា​មិនបាន​ត្រៀមខ្លួន​ឱ្យ​បាន​សព្វគ្រប់​ទេ​នោះ​ ប្រហែលជា​មិន​អាច​ចិញ្ចឹម​មើលថែ​កូន​បាន​យ៉ាង​ល្អ​ប្រសើរ​នោះ​ឡើយ​។ ដូច្នេះ​គួរ​រង់ចាំ​ឱ្យ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​លោកអ្នក​មាន​ភាព​ស្ថិតស្ថេរ​រឹងមាំ​ជាមុន​សិន​ ដើម្បីអនាគត​ដ៏​ល្អ​របស់​កូន​ទៅ​ថ្ងៃមុខ​។

2. ភាព​ស៊ូទ្រាំ​បើ​អ្នក​នៅក្មេង​សេចក្តី​ នៅ​មិនទាន់​ស្គាល់​ភាព​ស៊ូទ្រាំ​ លះបង់​ទេ​នោះ​ ប្រហែលជា​មិនទាន់​អាច​មាន​បុត្រ​នៅពេល​នោះ​បានទេ​ ព្រោះ​ការ​ចិញ្ចឹម​មើលថែ​បុត្រ​ វា​ពិតជា​លំបាក​ខ្លាំង​ណាស់​ ណាមួយ​ត្រូវ​ពពោះ​ដ៏​ធ្ងន់​ដល់ទៅ​ 9ខែ​ ហើយ​នៅ​ត្រូវ​ភ្ញាក់​មក​បំបៅ​ដោះ​កូន​នៅពេល​យប់​ ហើយ​ថែមទាំង​ពេល​កូន​ធំឡើង​នៅ​ត្រូវ​អត់ទ្រាំ​នឹង​និស្ស័យ​ប្រកែក​តវ៉ា​របស់​កូន​នោះ​ទៀត​ ដូច្នេះហើយ​ទើប​ការ​មាន​បុត្រ​ គួរតែ​ទទួលយក​នៅពេល​ដែល​អ្នកមាន​ភាព​ចាស់ទុំ​ ល្មម​អាច​នឹង​ស៊ូទ្រាំ​ជាមួយនឹង​រឿង​ទាំងអស់​នោះ​បាន​ជាមុន​សិន​ ទើប​ជាការល្អ​។

3. វ័យ​ក្រៅពី​ចិត្តគំនិត​ដែល​ត្រូវតែ​ចាស់ទុំ​ហើយ​នោះ​ រឿង​របស់​អាយុ​ ឬវ័យ​ក៏​ពាក់ព័ន្ធ​ដែរ​ ព្រោះ​បើ​ស្ថិតនៅ​ក្នុង​វ័យ​ជំទង់​ ហើយ​មាន​បុត្រ​ទាំង​មិន​ទាន់​មានការ​មាន​ងារ​ធ្វើ​ដើម្បី​ចិញ្ចឹម​កូន​ និង​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ ដោយសារតែ​ត្រូវ​នៅ​រៀនសូត្រ​ផង​នោះ​ ការ​ចិញ្ចឹម​មើលថែ​ទាំ​កូន​ប្រហែល​ជា​នឹង​រឹតតែ​លំបាក​ឡើង​ទៀត​ទ្វេដង​មិនខាន​ ដូច្នេះហើយ​ចូរ​ជ្រើសរើស​មាន​បុត្រ​នៅក្នុង​វ័យ​កណ្តាល​ ឬនៅ​អំឡុង​វ័យ​ជាង20ឆ្នាំ​ក្រាស់​ ទើប​ជា​ការ​ប្រសើរ​បំផុត​។

4. តើ​គេ​(គូស្នេហ៍​ ឬស្វាមី​) គឺ​ពិតជា​មនុស្ស​ដែល​អ្នក​ត្រូវការ​មែន​ឬ?រវាង​ការ​នៅជា​គូស្នេហ៍​ ជាមួយនឹង​ការ​ក្លាយជា​ស្វាមី​-ភរិយា​នឹងគ្នា​ វា​ជា​រឿង​មួយ​ដាច់ដោយឡែក​ និង​ផ្សេង​ពីគ្នា​ ព្រោះ​ជួនកាល​តឱ្យ​អ្នក​ទាំង2​ សេពគប់​គ្នា​យ៉ាង​ល្អប្រពៃ​ និង​ផ្អែមល្ហែម​ប៉ុនណា​ក៏ដោយ​ តែ​ដល់ពេល​មក​រួមរស់​នៅជា​មួយ​គ្នា​មែនទែន​នោះ​ អាច​នឹង​មិនសូវ​ជា​ចុះសម្រុង​នឹងគ្នា​ប៉ុន្មាន​ក៏អាច​ថា​បាន​ដែរ​។ ព្រោះថា​ មនុស្សយើង​នឹង​បាន​មើលឃើញ​ពីអ​ត្ត​ចរិត​ និស្ស័យ​ពិត​របស់​គ្នា​ទៅវិញទៅមក​យ៉ាង​ច្បាស់​ ក៏​នៅពេល​ដែល​បាន​មក​រស់នៅ​ក្រោម​ដំបូលផ្ទះ​តែមួយ​ជាមួយគ្នា​ហ្នឹងឯង​…។ ដូច្នេះ​ពេលនោះ​ បើសិនជា​អ្នកមាន​បុត្រ​ជាមួយគ្នា​ វា​អាច​នឹង​ធ្វើ​ឱ្យ​ការលែងលះ​គ្នា​មាន​ភាព​ពិបាក​ខ្លាំង​ឡើង​ ឬអាច​នឹង​ធ្វើ​ឱ្យ​កូន​ក្លាយជា​ក្មេង​មាន​បញ្ហា​ទៅ​ថ្ងៃមុខ​បាន​។

5. នៅ​មិនទាន់​បាន​ប្រើប្រាស់​ជីវិត​របស់​ខ្លួនឯង​ឱ្យ​អស់ដៃ​នៅឡើយ​ពេល​មាន​បុត្រ​ហើយ​ អ្នក​ត្រូវ​លះបង់​ពេលវេលា​ រួម​ទាំង​លុយកាក់​ប្រាក់កាស​ដល់​កូន​ៗ រហូត​ស្ទើរតែ​លែង​បាន​ធ្វើអ្វី​សម្រាប់​ខ្លួនឯង​សោះតែ​ម្ដង​ក៏អាច​ថា​បាន​ដែរ​។ ដូច្នេះហើយ​ ពេល​ដែល​មិនបាន​ធ្វើ​អ្វី​ៗដែល​ខ្លួន​ធ្លាប់​បាន​នឹកស្រមៃ​ថា​ ចង់​ធ្វើ​កាលពីមុន​មក​នោះ​ អ្នក​អាច​នឹង​ត្រូវ​សោក​ស្តាយ​នៅពេល​ក្រោយ​ ហើយ​បើ​រង់ចាំ​ឱ្យ​កូន​ធំៗ​អស់​សិន​ សឹម​ធ្វើ​រឿង​ដែល​អ្នក​ចង់​ធ្វើ​នោះ​ ពេលនោះ​អ្នក​អាច​នឹង​មាន​អាយុ​ច្រើន​ រាងកាយ​ចុះ​ទន់ខ្សោយ​ និង​លែង​អាច​ធ្វើ​បាន​ទៀតហើយ​ក៏អាច​ថា​បាន​ដែរ​…។ ដល់ពេល​នោះ​អ្នក​ប្រហែលជា​នឹក​ស្តាយក្រោយ​ខ្លាំង​ណាស់​មែនទេ​?

6. មុខតំណែង​ តួនាទី​ការងារ​រឿង​មួយ​នេះ​ គឺជា​រឿង​ល្អិតល្អន់​មួយ​ដែល​អ្នក​ត្រូវ​ប្រើ​ពេលវេលា​គិតគូរ​ឱ្យ​បាន​យូរ​បន្តិច​ ដោយសារតែ​ការងារ​ខ្លះ​ ពេល​មាន​បុត្រ​ហើយ​អ្នក​ប្រហែលជា​មិន​អាច​ធ្វើ​បាន​តទៅទៀត​ទេ​។ ដូច្នេះ​អ្នក​គួរ​សួរ​ខ្លួនឯង​មុននឹង​សម្រេចចិត្ត​យក​បុត្រ​ជាមុន​សិន​ថា​ តើ​អ្នក​គិត​ចង់​ធ្វើអ្វី​តទៅទៀត​? សុំ​ឈប់​ធ្វើការ​មក​ធ្វើជា​មេផ្ទះ​ដើម្បី​ចិញ្ចឹម​មើលថែ​កូន​? ឬក៏​ធ្វើការ​ផង​ ចិញ្ចឹម​កូន​ផង​?

7. ផ្ទះសំបែង​ក៏​ត្រូវ​ត្រៀម​ទុកជាមុន​ឱ្យ​រួចជាស្រេច​ដែរសាកល្បង​ពិនិត្យមើល​ថា​ តើ​ពេលនេះ​ផ្ទះ​ ឬកន្លែង​រស់នៅ​របស់​អ្នក​ មាន​ទីកន្លែង​ច្រើន​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​ថែទាំ​កូន​ហើយ​ឬនៅ​? បើ​មានត្រឹមតែ​បន្ទប់គេង​ធំ​តែមួយ​សម្រាប់​អ្នក​ និង​ស្វាមី​(ឬភរិយា​)នោះ​ ក៏​សូមកុំ​អាល​គិត​ចង់បាន​កូន​អី​ល្អ​ជាង​… ព្រោះថា​ ពេល​កូន​នៅ​តូច​ កូន​អាច​គេង​ក្នុង​បន្ទប់​ជាមួយគ្នា​បាន​ តែ​ដល់ពេល​គេ​ធំឡើង​បន្តិច​ យ៉ាង​ណាៗ​កូន​ៗក៏​ត្រូវតែ​ចង់បាន​បន្ទប់​ផ្ទាល់ខ្លួន​របស់​គេ​ ដើម្បី​បំពេញ​ធុរៈ​ ឬរៀនសូត្រ​តែ​ឯង​ស្ងាត់​ៗដែរ​… ដល់ពេល​នោះ​ តើ​អ្នក​គិត​យ៉ាងម៉េច​?

Advertisement