គន្លឹះ​ខ្លី​ៗ ដើម្បី​ថែរក្សា​សម្រស់​ឱ្យ​នៅតែ​ស្រស់​ស្អាត​ដូច​បំណង​

នៅក្នុង​ពិភព​នៃ​សម្រស់​មាន​គន្លឹះ​ និង​ក្បួនច្បាប់​រាប់មិនអស់​ ដើម្បី​រក្សា​រាងកាយ​របស់​អ្នក​ឱ្យ​មើលទៅ​អស្ចារ្យ​បំផុត​។ ខាងក្រោម​នេះ​គឺជា​គន្លឹះ​នៃ​ការ​ថែរក្សា​សម្រស់​ដែល​បាន​បំបែកចេញ​មក​ពី​អ្នកជំនាញ​ជាច្រើន​ផ្នែក​ មាន​ទាំង​អ្នកជំនាញ​ផ្នែក​តុបតែង​មុខ​ អ្នកជំនាញ​ផ្នែក​សក់​ និង​អ្នកជំនាញ​ផ្នែក​ស្បែក​ជាដើម​។ សូម​ចាំទុក​ថា​ មាន​ភាព​ស្រស់​ស្អាត​នៅក្នុង​ខ្លួន​គឺជា​រឿង​ដ៏​រីករាយ​បំផុត​។

– នៅក្នុង​រដូវ​ក្តៅ​ត្រូវ​ប្រើ​គ្រឿង​តែង​មុខ​ឱ្យ​តិច​បំផុត​។
– សិតសក់​រួញ​របស់​អ្នក​ដោយ​ប្រើ​ម្រាមដៃ​ ដើម្បី​ឱ្យ​សក់​របស់​អ្នកមើល​ទៅកាន់​តែ​មាន​ភ្លី​រួញ​បែប​ធម្មជាតិ​។
– ដើម្បី​ឱ្យ​ថ្នាំ​ក្រចក​របស់​អ្នកមើល​ទៅ​ស្រស់​ស្អាត​ជាប់​បាន​យូរ​ អ្នក​ត្រូវ​លាបថ្នាំ​រលោង​ស្តើង​ៗលើ​ក្រចក​រាល់2ថ្ងៃ​ម្តង​។– ប្រើ​ Eyeliner​ ពណ៌ស​ ដើម្បី​កាត់បន្ថយ​ការ​លេចចេញ​នូវ​សភាព​ក្រហម​នៃ​ភ្នែក​។
– សម្រាប់​ការ​លេង​ម៉ូដ​សក់ជ្រង​ទៅ​ក្រោយ​ អ្នក​ត្រូវ​ប្រើ​សេរ៉ូម​ជា​ជំនួយ​។
– ចង់​តែង​ភ្នែក​ដូច​ភ្នែកឆ្មា​ឱ្យ​ស្អាត​បំផុត​ អ្នក​ត្រូវ​ជ្រើស​យក​ជក់​ណា​ដែល​ស្តើង​មក​តុបតែង​ភ្នែក​របស់​អ្នក​។
– ដើម្បី​ធ្វើ​ឱ្យ​ឆ្អឹង​ថ្ពាល់​មើលទៅ​ខ្ពស់​ ចូរ​ប្រើ​ពណ៌​ទង់ដែង​នៅ​ខាងក្រោម​ឆ្អឹង​ថ្ពាល់​ ហើយ​ចាំ​ហាយ​ឡា​យត៍​នៅ​លើ​ឆ្អឹង​ថ្ពាល់​ពិត​របស់​អ្នក​។– ហេតុផល​ទីមួយ​ដែល​ធ្វើ​ឱ្យ​ម៉ា​ស្កា​រ៉ា​របស់​អ្នក​មាន​សភាព​ប្រតាក​ស្ងួត​ គឺ​មក​ពី​វា​បាត់បង់​ជាតិ​សំណើម​ ហេតុនេះ​រាល់ពេល​ប្រើ​រួច​អ្នក​ត្រូវ​គ្រប​វា​ឱ្យ​ជិត​ដើម្បី​រក្សា​ជាតិ​សំណើម​របស់​ម៉ា​ស្កា​រ៉ា​បាន​ល្អ​។
– ដើម្បី​ឱ្យ​ស្បែក​ស្រស់​ស្អាត​ សូម​ស្វែងរក​ក្រែម​សម្អាត​ស្បែក​ណា​ដែល​ផ្សំ​ឡើង​ដោយសារ​ធាតុ​ Salicylic​ Acid​។
– នៅពេល​ដែល​ជ្រើសរើស​ក្រែម​ពណ៌ក្រហម​អ្នក​គ្រាន់តែ​ចងចាំ​ថា​ ត្រូវ​ស្វែងរក​ពណ៌ក្រហម​បែប​ណា​ដែល​សម​ទៅ​នឹង​បបូរមាត់​ផ្នែក​ខាងក្រោម​របស់​អ្នក​។ ត្រូវ​ជ្រើសរើស​ពណ៌ក្រហម​ណា​ដែល​មាន​ពណ៌ក្រហម​ជាង​ស្បែក​បបូរមាត់​អ្នក​បន្តិច​បាន​ហើយ​។– ការ៉ុត​ជា​អាហារ​ល្អ​សម្រាប់​សក់​ដែល​អាច​នាំ​អ្នក​ទៅ​រក​ភាព​ស្រស់​ស្អាត​បាន​យ៉ាង​មានប្រសិទ្ធភាព​។
– ពេលវេលា​ល្អ​បំផុត​ក្នុង​ការ​លាប​គ្រី​មគឺ​បន្ទាប់ពី​ងូតទឹក​រួច​ ជា​ពេល​ដែល​ស្បែក​មិនសូវ​មាន​ប្រេង​។
– ចំពោះ​ម៉ា​ស្កា​រ៉ា​ និង​ Eyeliner​ ទឹក​ អ្នក​គួរ​ប្តូរ​ចេញ​ក្នុងរយៈពេល3ទៅ4ខែ​ម្តង​។
– ដើម្បី​រក្សា​ពណ៌​សក់​ឱ្យ​ជាប់​បាន​យូរ​ អ្នក​ត្រូវ​ប្រើ​សាប៊ូ​ និង​ប្រេង​បន្ទន់​សក់​ដែល​ផ្សំ​ឡើង​សម្រាប់​សក់​ពណ៌​។
– ប្រើ​គ្រី​ម ឬទឹកដោះគោ​មក​លាង​សម្អាត​ស្បែក​មុខ​ ព្រោះ​វា​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ស្ងួត​តិច​ជាង​ជែ​លលា​ងមុខ​៕

Advertisement