ហេតុអ្វី​សក់​ជ្រុះ​?

មិន​អាច​ទុកដូចជា​មិន​មាន​អ្វី​កើតឡើង​បានទេ​ បើ​រាល់ដង​ឱ្យ​តែ​ទាញ​ក្រាស​មក​សិតសក់​ ឃើញ​តែ​សក់​ជ្រុះ​មក​តាម​ស្ទើរតែ​ពេញ​ក្រាស​ ឬពេលខ្លះ​មិនទាំង​បាន​សិត​ផង​ គ្រាន់​តែរ​ពិស​ដៃ​ច្បូតសក់​លេង​បន្តិច​ក៏​ស្រាប់តែ​ឃើញថា​មាន​សក់​មិន​តិច​ជាង4​-5សរសៃ​ទេ​ដែលតា​មមក​ជាមួយនឹង​ម្រាមដៃ​ ឬជ្រុះ​ធ្លាក់​ទៅលើ​ដី​ដែរ​នោះ​។ នេះ​ជា​សញ្ហា​ប្រកាស​អាសន្ន​ថា​ សក់​របស់​អ្នក​ត្រូវការ​ជំនួយ​ពី​អ្នក​យ៉ាង​ពេញទំហឹង​ហើយ​ ព្រោះ​បើ​មិន​ប្រញាប់​រួសរាន់​ទេ​ ប្រហែលជា​គ្មាន​ផ្លូវ​កែខៃ​ទេ​មើលទៅ​។

មូលហេតុ​ : សក់​ជ្រុះ​អាច​បណ្តាល​មក​ពី​មូលហេតុ​ច្រើនយ៉ាង​ដូចជា​៖
– បញ្ហា​ស្បែក​ក្បាល​(រមាស់​ អង្គែ​ បាក់តេរី​…)
– ឫស​សក់​មិន​រឹងមាំ​
– តំណពូជ​
– មាន​ជំងឺ​ ហើយ​តម្រូវ​ឱ្យ​ប្រើប្រាស់​ឱសថ​មួយចំនួន​ ដែល​ឱសថ​នោះ​អាច​បណ្តាល​ឱ្យ​សក់​ជ្រុះ​
– គេង​មិនបាន​គ្រប់គ្រាន់​
– អាកាសធាតុ​
– ប្រើ​សាប៊ូ​ ឬផលិតផល​ណាមួយ​ខុស​
– ប្រើ​កម្លាំង​ទាញ​សក់​ខ្លាំង​ៗ
– ធុញថប់​តានតឹង​
– ផ្លាស់​ប្តូរ​អ័រម៉ូន​
– ការ​តុបតែង​សក់​
– និង​កង្វះ​សារធាតុ​ចិញ្ចឹម​សរសៃសក់​ជាដើម​។

វិធីការ​ពារ​
ការ​ការពារ​ប្រហែល​មិនមែន​ជា​បញ្ហេ​ទៀត​ទេ​ ប្រសិនបើ​អ្នក​បានដឹង​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​សក់​ជ្រុះ​ ដូច្នេះ​ការ​ចៀសវាង​ពី​សកម្មភាព​មួយចំនួន​ដែល​អាច​បង្ក​ឱ្យ​មាន​បញ្ហា​សក់​ជ្រុះ​នោះ​ គឺជា​វិធីការ​ពារ​ដ៏​ល្អ​បំផុត​ហើយ​។

វិធី​ព្យាបាល​
វិធី​នៃ​ការ​ព្យាបាល​បញ្ហា​ជ្រុះសក់​មាន​ច្រើន​យ៉ាង​ ហើយ​វា​ក៏អាច​សម្រប​ទៅតាម​មូលហេតុ​ដែល​នាំ​ឱ្យ​កើតមាន​បញ្ហា​សក់​ជ្រុះ​ផង​ដែរ​ ដូចជា​ ៖
ថែបំប៉ន​សក់​តាម​ក្បួន​បុរាណ​ : ម៉ាស​ថែ​បំប៉ន​សក់​ចម្រាញ់​ចេញពី​ផ្លែ​ប៊័រ​ ស៊ុត​ ខ្ទិះដូង​ ប្រេងដូង​ និង​ប្រេង​អូ​លីវ​ជាដើម​។

Advertisement