វិធីងាយៗ 5យ៉ាងកាត់​បន្ថយ​អាការ​ឈឺធ្មេញ

នៅពេល​ឈឺធ្មេញ ពិតប្រាកដ​ណាស់​ច្បាស់​ជាមាន​ភាព​វេទនា​យ៉ាងខ្លាំង ព្រោះ​ភាគច្រើន​នៅពេលដែល​ឈឺធ្មេញ​ហើយ គឺ​នូវមាន​ផលប៉ះពាល់​ដល់​ការឈឺ​ពេញ​បរិវេណ​ក្បាល​ថែមទៀត។ ដូច្នេះហើយទើប​ថ្ងៃនេះ ឡា​រ៉ែ​ន បាន​ពាំ​នាំនូវ​វិធីងាយ 5យ៉ាង​ក្នុង​ការបំបាត់​អាការ​ឈឺធ្មេញ​យ៉ាង​មាន​ប្រសិទ្ធភាព​មក​ជូន​មិត្ត​អ្នកអាន​ទាំង​អ​ស់ ហើយ​ធានាថា​អាចជួយ​ព្យាបាល​អាការ​ឈឺចាប់​បាន​យ៉ាង​ប្រសើរ តើ​មាន​វិធី​អ្វីខ្លះ? សូម​អាន​ទាំងអស់គ្នា។

1/ ចៀសវាង​របស់​ដែល​ធ្វើឱ្យ​ឈឺធ្មេញ
នៅពេល​មាន​អាការ​ឈឺធ្មេញ អ្នកគួរ​ជៀសវាងទទួលទាន​របស់​មួយចំនួន​ដែលជា​មូលហេតុ ឬជា​អាហារ​ដែល​បណ្ដាលឱ្យ​មាន​​អាការ​ឈឺធ្មេញ​ខ្លាំង​ឡើង ឧទាហរណ៍​ដូចជា អាហារ និង​ភេសជ្ជៈដែលក្ដៅ​ខ្លាំង ត្រជាក់​ខ្លាំង ​មាន​រសជាតិ​ប្រៃ​ខ្លាំង ផ្អែម​ខ្លាំង និងជូរ​ខ្លាំងជាដើម។

2/ លេបថ្នាំ​បំបាត់​ការឈឺចាប់
ថ្នាំ​បំបាត់​ការឈឺចាប់ ជា​ថ្នាំ​ដែល​បន្ថយ​ការឈឺ​ចាប់បាន​យ៉ាងល្អ​ប្រសើរ មិនថាតែ​ឈឺក្បាល ឬឈឺធ្មេញនោះទេ ដោយជា​ដំបូងអ្នក​គួរតែ​សាកល្បង​លេបថ្នាំ Paracetamol 500 mg ជាមុនសិន។ ប្រសិនបើ​អាការ​ឈឺធ្មេញខ្លាំង​មែនទែន អ្នកគួរតែ​ប្ដូរ​ថ្នាំ​បំបាត់​ការឈឺចាប់​ណា​ដែលមាន​ឥទ្ធិពល​ខ្លាំង​បន្ដិច ឬ​អាច​លេបថ្នាំ​សម្រាប់​បំបាត់
អាការឈឺធ្មេញ​តែម្ដង​ក៏បាន​ដែរ ក៏ប៉ុន្ដែ​ត្រូវ​ប្រយ័ត្នចំពោះ​ការ​លេបថ្នាំឱ្យមែនទែន ព្រោះថ្នាំ​ប្រភេទ​ខ្លះ​អាច​ហុច​ផល​ប៉ះពាល់ដល់សុខភាពរបស់អ្នកបាន​ដូចគ្នា។

3/ ស្អំ​ទឹកកក
ការ​ម៉ាស្សា​ ឬស្អំ​ទឹកកក អាចជួយ​បន្ថយ​អាការ​ឈឺធ្មេញ​បាន​យ៉ាង​ប្រសើរ ដោយ​យក​ក្រ​ណាត់​ស្អាត​ស្ដើង ជ្រលក់​ជាមួយ​ទឹកកក​មក​ស្អំ​នៅត្រង់​បរិវេណ​ដែល​ឈឺចាប់ ដែល​ការធ្វើ​បែបនេះនឹង​ជួយ​បំបាត់​អាការ​​រលាក​អ​ញ្ច​ញ​ធ្មេញបាន​យ៉ាង​មាន​ប្រសិទ្ធភាព និងហុច​ផល​ឱ្យ​អាការ​ឈឺចាប់​ថយចុះ​មួយកម្រិត។

4/ ចៀសវាង​ការ​ប៉ះ​ទ​ង្កិ​ចត្រង់​បរិវេណធ្មេញ​ឈឺ
ព្រោះ​វា​កាន់​តែមាន​អាការ​ឈឺចាប់​ខ្លាំង​នៅពេល​ដែលមាន​វត្ថុអ្វីមួយមក​ប៉ះ​ទ​ង្កិ​ច​ជាមួយ​ធ្មេញដែលកំពុង​ឈឺ ឬ​ប្រើ​អណ្ដាត​ទៅ​ប៉ះ ក៏មាន​ភាពឈឺចាប់​ទ្វេឡើង​ដែរ ទាំងនេះហើយ​ទើបអ្នកគួរតែ​ធ្វើ​យ៉ាងណា​កុំ​ឱ្យមាន​វត្ថុអ្វីមក​ប៉ះ​ទង្គិ​ច​ជាមួយ​ធ្មេញ​ដែល​កំពុង​ឈឺ។

5/ យក​កាក​អាហារ​ដែល​ជាប់​នឹង​ប្រហោង​ធ្មេញ​
ចេញហេតុផល​ដែលបង្កឱ្យ​កើតមាន​ការឈឺ​ធ្មេញ ក៏ដោយ​សារ​តែមាន​កាក​សំណល់​អាហារ​មួយចំនួន​ជាប់​នឹង​ធ្មេញដែរ ដូច្នេះអ្នក​គួរតែ​ធ្វើការ​សម្អាត​ធ្មេញ និង​ព្យាយាម​យក​កាក​អាហារ​ដែលនៅជាប់​នឹង​ធ្មេញរបស់អ្នក​ចេញ​ឱ្យអស់ ដោយ​ប្រើ​ថ្នាំដុសធ្មេញដុស​សម្អាតធ្មេញ ឬ​ឆ្កឹះ​កាក​អាហារ​ចេញមកដោយប្រើអំបោសក៏បាន ប៉ុន្ដែអ្នកមិនត្រូវប្រើ​ឈើចាក់ធ្មេញ ដើម្បីឆ្កឹះកាកអាហារចេញនោះ​ទេ ព្រោះ​វា​មាន​គ្រោះថ្នាក់​ដល់​អ​ញ្ច​ញ​ធ្មេញ និង​អាច​ឆ្លង​មេរោគ​បានថែម​ទៀតផង៕

Advertisement