វិធី​បំបាត់​ស្នាម​សម្លាក​ផ្លែ និង​សង្វារ​នៅលើ​ដងខ្លួន

ស្នាមរបួស​ដែល​បណ្ដាលមកពី ការ​រលាក​ខ្លោច ដួល​រលាត់ ស្នាម​មុត ស្នាម​សង្វារ ស្នាម​ផ្លែ​ដែលមាន​នៅលើ​ដងខ្លួន ឬ​ផ្នែក​ណាមួយ​នៅលើ​រាងកាយ គឺជា​រឿង​មួយ​ដែល​ធ្វើឱ្យនារីៗយើង​មាន​កង្វល់​ខ្លាំង​បំផុត តែ​ថ្ងៃនេះ​អ្នកនឹង​បាត់អស់​នូវ​ក្តីកង្វល់​ទាំងនោះ​ហើយ ព្រោះ​គេហទំព័រ ឡា​រ៉ែ​ន នឹង​នាំមក​ជម្រាបជូន​នូវ​វិធី​ព្យាបាល​បំបាត់​ស្លាកស្នាម​នៅលើ​រាងកាយ​អ្នក​ត្រឹម​រយៈពេល​តែ 1 ខែ​ប៉ុណ្ណោះ ធានាថា ពិត​ជាមាន​ប្រសិទ្ធ​ភាពល្អ​គួរ​ជាទី​គាប់ចិត្ត​មែន។

មាន​វិធី​ជាច្រើន​ដើម្បី​កាត់បន្ថយ ឬ​លុបបំបាត់​ស្លាកស្នាម​នេះ ដូចជា​ការវះកាត់ ការព្យាបាល​ដោយ​បាញ់​ឡាស៊ែរ និង​ការព្យាបាល​ដោយ​ការប្រើ​ក្រែ​ម​លាប​ស្បែក​ជាដើម តែ​ទោះជា​យ៉ាងណា​ក៏​នៅមាន​វី​ធី​ដ៏​ល្អ​បំផុត​មួយ​ដែល​ធ្វើការ​ព្យាបាល​ស្នាម​សម្លាក សង្វារ ស្នាម​ផ្លែ​ទាំងនោះ​ដោយ​ឱសថ​បុរាណ​ធម្មជាតិ ដែលមាន​អត្ថប្រយោជន៍​សម្រាប់​អ្នក​រហូតដល់​នឹកស្មាន​មិន​ដល់​ដែរ។ ខាងក្រោម​នេះ​ជា​វិធី​នៃ​ការព្យាបាល​បំបាត់​ស្លាកស្នាម​តាម​រូបមន្ត​ធម្មជាតិ:

គ្រឿងផ្សំ៖
ទឹកឃ្មុំ​ធម្មជាតិ 1 ស្លាបព្រា​បាយ
ប្រេងដូង 1/4 ពែង
ប្រេង​អូ​លីវ 1/4 ពែង
ប្រេង​ផ្កា​ឡា​វេន​ឌើ 4 ដំណក់

វិធី​ប្រើ៖
ដំបូង​ត្រូវ​កំដៅ​ប្រេងដូង​ឱ្យ​រលាយ​នៅក្នុង​សីតុណ្ហភាព​ក្ដៅ បន្ទាប់​មកចាក់​វត្ថុ​ផ្សំ​ទាំង​អស់ប​ញ្ជូ​ល​គ្នា ហើយ​កូរ​ឱ្យ​សព្វ​ជាមួយគ្នា​ក្លាយជា​ល្បាយ​មួយ។ ក្រោយមក​ចាក់​ដាក់​ចាន ទុក​មួយអន្លើ​ឱ្យ​ត្រជាក់​ប្រមាណ​ជា 20 នាទី ដើម្បី​ប្រាកដថា ប្រេង​មាន​សីតុណ្ហភាព​ក្ដៅឧណ្ហៗ មិន​រលាក​ស្បែក។

ជា​ចុងក្រោយ រៀងរាល់​ពេល​ងូតទឹក​សម្អាត​រាងកាយ​នៅពេល​ព្រឹក និង​ល្ងាច​រួច ចូរ​កម្តៅ​ទឹក​ល្បាយ​ប្រេង​នោះ​ឱ្យ​ក្ដៅឧណ្ហៗ រួចហើយ​យកមក​លាប​នៅត្រង់​កន្លែង​ដែល​ចង់​បំបាត់​សម្លាក​ស្នាម​លើ​ស្បែក​ទាំងនោះ។ ការព្យាបាល​នេះ មិន​ត្រឹមតែ​អាច​បំបាត់​ស្លាកស្នាម​បានទេ តែ​វា​ថែមទាំង​ជាការ​ព្យាបាល​ឱ្យ​ស្បែ​កមាន​សំណើម​ល្អ និង​ស្អាត​ភ្លឺរលោង​ទៀតផង៕

Advertisement