កុំ​ចោល​គ្រាប់​ផ្លែ​ប៊័រ​ឱ្យសោះ ព្រោះ​វា​មាន​ប្រយោជន៍​ចំពោះ​ស្បែ​កមុខ

ផ្លែ​ប៊័រ មិន​ត្រឹមតែ​ការពារជាតិ​ខ្លាញ់​ប៉ុណ្ណោះ​ទេ វា​ជួយ​ជួសជុល​ស្បែក​ស្ងួត ស្បែក​មិនល្អ​ឱ្យមាន​សំណើម​ឡើងវិញ ហើយ​នៅក្នុង​ផ្លែ​ប៊័រ​សម្បូរ​ទៅដោយ វីតាមីន B ជាតិ​ដែក លីពីត និង​កាក​សរសៃ មិនតែប៉ុណ្ណោះ​គ្រាប់​របស់​វា​ក៏មាន​ផ្ទុក​សារធាតុចិញ្ចឹម​ជាច្រើន​ដែល​យើង​គ្រប់គ្នា​នឹកស្មាន​មិន​ដល់​ផងដែរ។

នេះ​គឺជា​ការពិត គ្រាប់​ផ្លែ​ប៊័រ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ថែរក្សា​ស្បែក និង​បំបាត់​ស្នាម​អុច​ខ្មៅ​នៅលើ​ផ្ទៃមុខ​បាន និង​វា​ថែមទាំង​មាន​ប្រសិទ្ធភាព​ការពារ​ស្បែក​ពេល​នៅក្រោម​កម្តៅ​ព្រះអាទិត្យ​ខ្លាំង​ជាង​ក្រែ​ម​ការពារ​កំដៅថ្ងៃ SPF 15+ ទៅទៀត ហើយ​ជួយ​ឱ្យ​ស្បែក​មិន​ទទួលរង​ការខូចខាត​ដោយសារ​កម្ដៅ​ព្រះអាទិត្យ​ទៀតផង។ ថ្ងៃនេះ គេហទំព័រ ឡា​រ៉ែ​ន សូម​ចែកជូន​នូវ​វិធីសាស្ត្រ​សម្អាត​ស្បែក​មុខជា​មួយ​គ្រាប់​ផ្លែ​ប៊័រ ដូចខាងក្រោម។

វត្ថុ​ត្រូវ​ត្រៀម៖
-គ្រាប់​ផ្លែ​ប៊័រ1គ្រាប់
-ទឹក​សម្អាត​មុខ​ប្រភេទ Deep Cleaning
-ក្រដាស់​សើម

វិធី​ធ្វើ៖
-លាង​ផ្លែ​គ្រាប់​ប៊័រ​ជាមួយ​ទឹកស្អាត រួច​ចិត​ជាចំណិតៗ ដាក់​ក្រឡុក​ក្នុង​ម៉ាស៊ីន​ឱ្យ​ម៉ដ្ឋ រួច​ទុក​មួយអន្លើ
-លាយ​គ្រាប់​ប៊័រ​ក្រឡុក​រួច​ជាមួយនឹង​ទឹក​សម្អាត​មុខ Deep Cleaning ឱ្យ​ខាប់​សមល្មម។
-ម៉ាស្សា​ថ្មមៗនៅលើ​ស្បែ​កមុខ ទុកឱ្យ​ស្ងួត រួច​សឹម​យក​ក្រដាស​សើម​ជូត​ចេញ។
-នោះ​អ្នកនឹង​សង្កេតឃើញ​នៅលើ​ក្រដាស​មាន​ស្នាម និង​កម្ទេចធូលី​ដី​នៅលើ​ផ្ទៃមុខ​បាន​យ៉ាងច្បាស់
-រួចហើយ​ស្បែក​មុខ​របស់​អ្នកនឹង​ឡើង​ស រលោង​ស្អាត និង​មាន​សំណើម​ជាង​មុន៕

Advertisement