ស្លឹក​មន ឱសថ​បុរាណ​បំបាត់​អាការ​ឈឺ​ក​រ៉ាំរ៉ៃ ហើម​ក រលាក​បំពង់ក ដ៏​ស័ក្ដិ​សិទ្ធ

យើង​ធ្លាប់​ដឹង និង​ស្គា​ល់ពី​គុណប្រយោជន៍​របស់​ស្លឹក​មន​ដែល​អាច​ព្យាបាល​ជំងឺ​គ្រុនពោះវៀន ឈឺក្រពះ និង​ជួយ​ព្យាបាល​ជំងឺលើសឈាម​ផងដែរ ប៉ុន្ដែ​បន្ថែម​ពី​នោះ​ទៀត ដើម​របស់​វា​ក៏មាន​គុណសម្បត្តិ​ជាច្រើន​ក្នុងការ​ព្យាបាល​អាការ​ជំងឺ​បាន​ដូចគ្នា​ដែរ។ ថ្ងៃនេះ​គេហទំព័រ ឡា​រ៉ែ​ន សូម​ពាំ​នាំនូវ​អត្ថបទ​ដែល​និយាយ​អំពី​គុណប្រយោជន៍​របស់​ដើម និង​មែក​ដើម​មន​ក្នុងការ​ព្យាបាល​អាការ​ឈឺ​ក​រ៉ាំរ៉ៃ ហើម​ក រលាក​បំពង់ក ឧស្សាហ៍​រមួលក្រពើ ឈឺ​កដៃ កជើង សន្លាក់ ដ៏​ស័ក្ដិ​សិទ្ធ មក​ជូន​ប្រិយមិត្ត​បាន​ជ្រាប។

ការដាំ​ដើម​មន​ដើម្បី​បេះ​ស្លឹក​យកទៅ​ប្រើប្រាស់​ចាំបាច់​ត្រូវ​កាត់​មែក​របស់​វា ដើម្បី​ឱ្យមាន​ភាពងាយស្រួល​ក្នុងការ​បេះ​ស្លឹក​ចេញ ប្រសិនបើ​អ្នក​មិនបាន​ដឹង​ពី​គុណប្រយោជន៍​របស់​មែក​ម​ន​នេះ​ទេ អ្នក​ប្រាកដជា​បោះ​វា​ចោល ឬ​ធ្វើជា​អុស​ដុត​មិន​ខាន។ ដូច្នោះ​មែក​មន​អាច​ប្រើប្រាស់​ជា​ឱសថ​បុរាណ​ដែល​អ្នក​អាច​ដាំ​ជាមួយ​ទឹក​ញ៉ាំ​បាន​ដើម្បី​រក្សា​សុខភាព​របស់​អ្នក។

វិធី​ដាំទឹក​ថ្នាំ​មន៖

យក​មែក​មន​ដែល​ហាល​ស្ងួត 20-30 ក្រាម ស្លឹក​មន 2-3 សន្លឹក​មក​ដាំ​ជាមួយ​ទឹកស្អាត​ឱ្យ​ពុះ រួច​អាច​ពិសា​បាន​ទាំង​ក្ដៅ និង​ត្រជាក់។

ទឹក​មែក​មន​នេះ អ្នក​អាច​ដាំ​ពិសា​រាល់ថ្ងៃ​បាន ហើយ​ជាពិសេស សម្រាប់​អ្នក​ដែលមាន​អាការ​ឈឺ​ចុក​ចង្កេះ ក៏​អាច​ពិសា​បានដែរ និង​មាន​ប្រសិទ្ធភាព​បំផុត៕

Advertisement