វិធីសាស្ត្រ​ជួយ​ឱ្យ​ច្រមុះ​ស្រួច​ស្អាត

តើ​អ្នក​ចង់បាន​ច្រមុះ​ដែលមាន​រាង​ស្រួច​ខ្ពស់​ស្អាត​ដែរ​ឬទេ? ចាស់ៗពី​ដើម​តែង​និយាយប្រាប់ក្មេងៗថា បើ​ចង់ឱ្យមាន​ច្រមុះ​ស្អាត គឺ​ត្រូវ​ឧស្សាហ៍​យកដៃ​ច្បូត​ច្រមុះ​ជា​រៀងរាល់​ព្រឹក។ តើ​ការ​ច្បូត​ច្រមុះ​បែបនេះ​គឺ​ពិត​ជាមាន​ប្រសិទ្ធភាព​ក្នុង​ការជួយ​ឱ្យ​ច្រមុះ​របស់​អ្នក​ស្រួច​ជាង​មុន​មែនឬ? ជា​ការពិត​ការធ្វើ​បែបនេះ​គឺ​វា​អាច​នឹងមាន​ប្រសិទ្ធភាពខ្លះៗ គឺ​វា​អាចជួយ​ឱ្យ​ច្រមុះ​ស្រួច ប៉ុន្តែ​ឆ្អឹងខ្ចី​របស់​ក្តោងច្រមុះ​មិនអាច​លូតលាស់​ទៅតាម​ការ​ច្បូត​តែ​ម្យ៉ាង​នោះទេ ដូច្នេះ​ដើម្បីឱ្យ​ក្តោងច្រមុះ​មាន​រាង​ខ្ពស់ជាង​មុន​នោះ​អ្នក​គួរ​សាកល្បង​អនុវត្តតាម​ក្បួន​មួយចំនួន​ដូចខាងក្រោម​នេះ​វិញ។

1. ឧស្សាហ៍​ធ្វើ​ម៉ាស្សា​ដោយ​ចាប់​ច្បិច​ទ្រនុង​ឆ្អឹង​ក្តោងច្រមុះ ក្នុង​មួយថ្ងៃ​ឱ្យបាន​ច្រើនដង ហើយ​ក្នុងមួយដងៗ ឱ្យបាន10នាទី នោះ​ច្រមុះ​របស់​អ្នកនឹង​អាច​លូត​បាន។

2. ការធ្វើ​ម៉ាស្សា​ក្តោងច្រមុះ​នេះ ត្រូវធ្វើ​ទៅតាម​ពេលវេលា គឺ​ពេលព្រឹក បន្ទាប់ពី​ក្រោកពីដំណេក ពេល​កំពុង​ងូតទឹក ក្រោយពេល​ងូតទឹក​រួច នៅពេល​យប់ និង​មុនពេល​ចូល​គេង ព្រោះ​ពេលវេលា​ទាំងនេះ គឺជា​ពេលដែល​សាច់ដុំ និង​ឆ្អឹងខ្ចី​មាន​សភាព​ធូរស្បើយ​បំផុត។

3. ការ​ច្បូត​ម៉ាស្សា​ខ្ទង់ច្រមុះ អាចជួយ​ឱ្យ​ច្រមុះ​របស់​អ្នកមាន​ក្តោង ព្រមទាំង​មើលទៅ​ស្រួច​ខ្ពស់​បាន​ប្រហែលជា60%។

សូម​ចាំ​ថា អ្នក​មិនអាច​មើលឃើញ​ពី​លទ្ធផល​នាពេលភ្លាមៗនោះទេ​ត្រូវ​ចំណាយពេល​ប្រមាណ​ជា1ទៅ2ខែ ទើប​អាច​សង្កេតឃើញ​ពី​ភាពប្រែប្រួល​របស់​ច្រមុះ។ ហេតុនេះហើយ​សូមកុំ​ទាន់​អស់សង្ឃឹម ឬ​បោះបង់​ការ​អនុវត្តតាម​ទម្លាប់​ទាំងនេះ​ចោល​ឱ្យសោះ អ្នក​ត្រូវតែ​ធ្វើ​វា​ដោយសន្សឹមៗ និង​រង់ចាំ​ទទួលលទ្ធផល​ដែល​អ្នក​រំពឹងទុក។

គួរ​បញ្ជាក់ដែរថា វិធី​នេះ​គួរ​យកមកប្រើ​ជាមួយនឹង​កុមារ អ្នក​ដែលមាន​វ័យ​ក្រោម20ឆ្នាំ ទើប​អាច​ទទួលបាន​ផល ព្រោះថា​ក្នុងអំឡុង​វ័យ​នេះ​ឆ្អឹង​របស់​ពួកគេ​នៅ​អាច​លូតលាស់​បាន ផ្ទុយ​ពី​អ្នក​ដែល​ស្ថិត​ក​ក្នុង​វ័យ​ច្រើនជាង​នេះ​គឺ​ត្រូវការ​ពេលវេលា​យូរ និង​ត្រូវមាន​ភាព​អំណត់​ក្នុងការ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន៕

Advertisement