ធ្វើ​ដូចម្តេច​ទើប​គូស​ត្រេ​ភ្នែក​បាន​ស្អាត​ល្អ?

សម្រាប់​អ្នក​ដែល​និយម​ការតុបតែង​ខ្លួន តែងតែ​បង្ហើប​ឱ្យដឹងថា ការតុបតែង​មុខ​ស្អាត ឬ​មិន​ស្អាត​នោះ គឺ​ត្រូវ​សង្កត់ធ្ងន់​ទៅលើ​ភ្នែក ប្រសិនបើអ្នក​គូស​ភ្នែក​បាន​ស្អាត​នោះ ការតុបតែង​មុខ​របស់​អ្នក​ក៏​នឹងមាន​ភាពលេច​ធ្លោ​ទៅតាម​នោះដែរ។ មិនមែន​រាល់​ការ​គូស​ត្រេ​ភ្នែក​ទាំងអស់​សុទ្ធតែ​អាច​មើលទៅ​ស្អាត​បានគ្រប់ៗគ្នា​នោះទេ ព្រោះថា ដើម្បី​ទទួលបាន​នូវ​ភាពស្រស់ស្អាត​ប្លែក​ពី​គេ​នោះ អ្នក​គួរតែ​ដឹង​ពី​គន្លឹះ​នៃ​ការតុបតែង​មួយចំនួន​ដែល​អ្នក​មិន​ធ្លាប់បាន​នឹក​ដល់​កាលពីមុន។ ចង់ឱ្យ​ការ​គូស​ត្រេ​ភ្នែក​របស់​អ្នក​មើលទៅ​ស្អាត​លេចធ្លោ​នោះ អ្នក​ត្រូវ ៖

គូស​ត្របកភ្នែក​ទាំង​ផ្នែក​ខាងលើ និង​ផ្នែក​ខាងក្រោម​ឱ្យបាន​ត្រង់​ស្មើគ្នា​ល្អ ដោយ​ការចាប់ផ្តើម​ពី​ផ្នែក​ខាងចុង​អូស​ទៅដល់​គល់​ភ្នែក ដោយ​ឱ្យ​ផ្នែក​ខាងចុង​មាន​ពណ៌​ច្បាស់​ជាងគេ ហើយ​ធ្វើឱ្យ​វា​មាន​ពណ៌​ស្រាល​ជាង​មុន​បន្តិចម្តងៗ ចាប់ពី​កណ្តាល​ភ្នែក​ទៅដល់​គល់​ភ្នែក។

ក្នុងពេលដែល​អ្នក​កំពុង​គូស​រឹម​ត្របកភ្នែក​អ្នក​គួរប្រើ​ម្រាមដៃ​ទាញ​បន្តឹង​ត្របកភ្នែក​របស់​អ្នក ដើម្បីឱ្យ​ការ​គូស​ត្រេ​ភ្នែក​កាន់​តែមាន​ភាពងាយស្រួល ស្អាត ត្រង់​ល្អ ព្រមទាំង​អាច​មើលឃើញ​កន្លែង​ដែល​អ្នក​ចង់​គូស​បាន​កាន់តែច្បាស់​ទៀត​ផង។ ប្រើ​ខ្មៅ​ដៃ​គូស​ភ្នែក​ដែលមាន​មុខ​ទន់ និង​ទាល​បន្តិច ដើម្បី​កុំឱ្យ​អ្នកមាន​អារម្មណ៍​ថាឈឺ ដូច្នេះ​អ្នក​មិនគួរ​ចិត​វា​ឱ្យ​ស្រួច​ពេក​នោះទេ។ ប្រសិនបើ​អ្នក​ចង់ឱ្យ​ខ្មៅ​ដៃគូ​ស​ត្រេ​ភ្នែក​របស់​អ្នកមាន​ភាព​ទន់ និង​ងាយស្រួល​គូស​នោះ អ្នក​ត្រូវយក​វា​ទៅ​ជ្រលក់​ក្នុង​ក្រែ​មរ​លោង ឬក្រែ​ម​ផ្តល់​សំណើម​ជាដើម​ក៏បាន។ ការធ្វើ​បែបនេះ​អាចជួយ​ឱ្យ​ខ្មៅ​ដៃ​មានមុខ​ទន់​ជាង​មុន ងាយស្រួល​គូស ព្រមទាំង​គូស​បាន​ស្អាត​ថែម​ទៀតផង៕

Advertisement