​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្បែក​នៅតែ​ស្រស់ស្អាត​ជាមួយ​វិធីសាស្ត្រងាយៗក្នុងរដូវភ្លៀង​ធ្លាក់

នៅក្នុង​រដូវវស្សា​ភ្លៀង​ធ្លាក់ មេឃ​ត្រជាក់ក៏ពិតមែន ក៏​ទម្លាប់​នៃ​ការថែរក្សា​ស្បែក​ជាប្រចាំ​ថ្ងៃ​របស់​អ្នក មិនគួរ​ត្រូវបាន​បំភ្លេចចោល​នោះដែរ។ បន្ថែម​ពី​នោះ អ្នក​គួរតែ​យកចិត្តទុកដាក់​ឱ្យ​កាន់តែ​ច្រើនជាង​មុន​ទៀត ដើម្បីឱ្យ​ខែ​ភ្លៀង​ដ៏​អួរ​អាប់​នេះ ស្បែក​នៅតែមាន​ភាពស្រស់​បំព្រង​ជាប់​ជានិច្ច។ រឿង​ដែល​ស្ថិតក្នុង​លំដាប់​ដំបូង​ដែល​ត្រូវ​ចងចាំ​ជានិច្ច​នៅក្នុង​រដូវភ្លៀង​នោះ​គឺ ធ្វើយ៉ាងណា ការពារ​ស្បែក​ឱ្យ​គេច​ផុតពី​ភាព​សើម ព្រោះ​ភាព​សើម​នេះហើយ​ជា​ប្រភព​នៃ​ការកើតមាន​អាកា​ររ​ម៉ាស់​រោល កន្ទួល និង​ស្រែង​លើ​ស្បែក​ជាដើម។ ស្តាប់ទៅ​វា​ដូចជា​ពិបាក​បន្តិច​ហើយ​ក្នុង​ការដែល​មិនឱ្យ​ស្បែក​ទទឹក​នៅក្នុង​រដូវ​ភ្លៀង​នោះ ប៉ុន្តែ​ការពិត​វា​មិន​ពិបាក​ដូចដែល​អ្នក​គិត​នោះទេ ព្រោះថា​ខាងក្រោម​នេះ ឡា​រ៉ែ​ន នឹង​ប្រាប់​អ្នក​ពី​វិធី​នៃ​ការប្រយុទ្ធប្រឆាំង​ជាមួយ​បញ្ហា​ស្បែក​ក្នុង​រដូវ​ភ្លៀ​ង។

1. សម្អាត​ស្បែក​យ៉ាងតិច3ដង​ក្នុង​មួយថ្ងៃ ដើម្បី​កម្ចាត់​ចោល​នូវ​ជាតិ​ក្អែល និង​ប្រេង​ដែល​អាចមក​បិទ​រន្ធ​ញើស​របស់​អ្នក។

2. ទឹកភ្លៀង និង​អាកាសធាតុ ដែល​មកជា​មួយ​ភ្លៀង​ដែល​ធ្លា​ក់មក​អាច​នាំយក​នូវអ្វីៗដែល​មិនល្អ​មកជា​-មួយ​ក៏​ថា​បាន​ ដូច្នេះ​កុំ​ភ្លេច​លាប​ឡេ​បន្ថែមសំណើម និង​ការពារ​ស្បែក​ឱ្យមាន​សំណើម និង​សុខ​ភាពល្អ​ផង​ណា៎!

3. ប្រើ​ក្រែ​ម​ការពារ​កម្តៅថ្ងៃ​ដែលមាន SPF គ្រប់គ្រាន់។ មេឃ​ប្រហែលជា​ត្រជាក់ ប៉ុន្តែ​កុំ​ភ្លេច​ឱ្យសោះ​ថា ភាព​ត្រជាក់​នេះ​មិនបាន​បញ្ឈប់​អនុភាព​នៃ​កាំរស្មី UV ពី​ព្រះអាទិត្យ​នោះទេ។

4. មិន​ថា​រដូវ​កាលណា​នោះទេ ការ​ដុសខាត់​សម្អាត​ស្បែក​ជា​រៀង​រាល់ពេល គឺ​នៅតែ​ត្រូវធ្វើ ប៉ុន្តែ​ធ្វើ​វាថ្នមៗបាន​ហើយ។

5. រក្សា​សំណើម​តាមរយៈ​ការទទួល​ទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់។ បើទោះជា​អាកាសធាតុ​ត្រជាក់​ក៏ដោយ ក៏​រាងកាយ​នៅតែ​ត្រូវការ​ទឹក​យ៉ាង​ចាំបាច់ ដើម្បី​ការពារ​ស្បែក​របស់​អ្នក​គេច​ឱ្យ​ផុតពី​សភាព​ស្លេក និង​ស្ងួត។

6. ការ​កក់សក់ និង​ការ​អប់​សក់​អាច​នឹងត្រូវ​ធ្វើឡើង​ត្រឹមតែ2ដង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍ ប៉ុន្តែ​ដោយសារតែ​រដូវភ្លៀង​សក់​របស់​អ្នក​អាច​នឹងមាន​ញើស ឬ​សើម​ញឹកញាប់។ ដូច្នេះ​ការ​កក់​សម្អាត ឬ​អប់​សក់​ជាដើម​អាច​នឹងត្រូវ​ធ្វើឡើង​ញឹកញាប់​ជាងពេលមុន ព្រោះ​បើ​មិន​ដូច្នេះ​ទេភាព​សើម​ដែល​នៅជាប់​នឹង​សក់ ហើយ​មិនបាន​សម្អាត​នោះ អាចធ្វើឱ្យ​ស្បែកក្បាល​ងាយ​នឹង​កើតមាន​អាកា​ររ​ម៉ាស់​បាន។

7. រដូវភ្លៀង​ធ្លាក់​មិន​អំណោយផល​ទេចំពោះ​ការប្រើប្រាស់​គ្រឿងអលង្ការ​លម្អ​កាយ​មួយចំនួន (ខ្យល់ និង​ទឹកភ្លៀង អាចធ្វើឱ្យ​គ្រឿងអលង្ការ​ទាំងនោះ​ខូច​ទ្រង់ទ្រាយ ឬ​បាត់បង់​សោ​ភណ្ឌ​ភាព​របស់​វា ហើយ​ពេលខ្លះ​វា​ក៏​អាច​បង្ក​ជា​បញ្ហា​ដល់​ស្បែក​ថែម​ទៀតផង។

8. ផលិត​ម៉ាស​បិទមុខ​ដែល​ផ្សំ​ពី​វត្ថុធាតុដើម​នៅក្នុង​ចង្ក្រាន​បាយ​របស់​អ្នក។ ម៉ាស​ធម្មជាតិ​ទាំងនោះ​នឹង​ជួយ​ឱ្យ​ស្បែក​របស់​អ្នកទទួលបាន​នូវ​ភាពស្រស់ស្អាត​តាមបែប​ធម្មជាតិពិតៗជាមិនខាន៕

Advertisement