គុណប្រយោជន៍​នៃ​សម្បក​ការ៉ុត 10ចំណុច ដែល​មិនគួរ​មើលរំលង

ដូចដែល​ប្រិយមិត្ត​អ្នកអាន​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន ទាំងអស់​បានដឹងហើយថា ការ៉ុត​ជាមើម​បន្លែ​ដែលមាន​គុណភាព​ខ្ពស់​ដល់​រាងកាយ ដូច្នេះ​ប្រិយមិត្ត​ទាំងអស់​គួរ​ដឹងថា តើ​វា​ផ្ដល់​ប្រយោជន៍​អ្វីខ្លះ​ដល់​សុខភាព​រាងកាយ? យ៉ាង​មិញ មើម​ការ៉ុត ក៏មាន​ប្រយោជន៍ ដើម្បី​សុខភាព​របស់​ស្ដ្រី ប្រសិនបើ​ស្ដ្រី​ដែល​ចង់​មាន​រូប​ស្រស់ស្អាត និង​មាន​សុខភាព​ល្អគួរ​កុំ​ខកខាន​ពិសា​ការ៉ុត ព្រោះ​វា​ផ្ដល់នូវ​ប្រយោជន៍​ដល់​រាងកាយ​សម្បើម​ណាស់។ ម្យ៉ាងទៀត​សូមកុំ​បោះចោល​សម្បក​ការ៉ុត​ឱ្យសោះ ព្រោះថា​វា​សម្បូរ​ទៅដោយ​ប្រូ​តេអ៊ី​ន វីតាមីន និង​ធាតុ​រ៉ែ​ជាច្រើន​ដែល​នៅ​គ្របពីលើ​សាច់​ការ៉ុត ហើយ​ម្យ៉ាងវិញទៀត សម្បក​ការ៉ុត​សម្បូរ​ទៅដោយ​វីតាមីន C ច្រើនជាង​សាច់​រហូតដល់​ទៅ6ដង​ឯណោះ។ ខាងក្រោម​នេះ​ជាការ​បង្ហាញ​ពី​អត្ថប្រយោជន៍​របស់​ការ៉ុត​ចំពោះ​សុខភាព​របស់​ស្ត្រី ៖

1. ជួយ​សុខភាព​ស្ដ្រី​តាំង​គភ៌
ការ៉ុត ជា​អាហារ​សមប្រកប​សម្រាប់​ស្ដ្រី​ដែល​កំពុង​ពពោះ ព្រោះ​វា​ជួយ​ទ្រទ្រង់​សុខភាព​ទាំង​ម្ដាយ និង​ទារក​ក្នុង​ផ្ទៃ​បាន រួមទាំង​កាត់បន្ថយ​ស្ថាន​ភាពខុសប្រក្រតី ដែល​កើត​ទៅលើ​ទារក​ផងដែរ។ លើសពីនេះ ការ៉ុត ក៏​ជួយ​ឱ្យ​ម្ដាយ​មាន​ទឹកដោះ​គ្រាប់​គ្រាន់​ដែរ។

2. កាត់បន្ថយ​ការកើត​មហារីក​សុដន់
សារធាតុពុល​ដែល​ទទួលបាន​ពី​អាហារ និង​ជាតិពុល​នៅ​ជុំវិញខ្លួន អាច​បង្ក​ឱ្យ​កើត​ជំងឺមហារីក វា​នឹង​ទៅ​បំផ្លាញ​កោសិកា​នៅក្នុង​រាងកាយ។ ប្រសិនបើ​អ្នកទទួល​ទាន​ការ៉ុត​ជាប្រចាំ នឹង​ជួយ​ឱ្យ​រាងកាយ​ទទួលបាន​សារធាតុ​ប្រឆាំងនឹង​ជាតិពុល ជួយ​កាត់បន្ថយ​ការកើត​ជំងឺមហារីក​សុដន់​យ៉ាង​មាន​ប្រសិទ្ធភាព។

3. កម្ចាត់​ជាតិពុល
ការបាត់បង់​កោសិកា​នានា​ក្នុង​ខ្លួនសុទ្ធសឹងតែ​កើតឡើង​ពី​សារធាតុពុល​ទៅ​បំផ្លាញ​ដល់​កោសិកា​ក្នុងរាងកាយ។ បើ​អ្នក​មិន​ចង់ឱ្យ​ខ្លួនប្រាណ​ទ្រុឌទ្រោម ឬ​ចាស់​ទៅតាម​អាយុ​ទេ គួរ​ទទួលទាន​ការ៉ុត ឬ​ទឹក​ការ៉ុត​ជាប្រចាំ ដើម្បី​ជួយ​ឱ្យ​សុខភាព​មាំមួន​ល្អ និង​ក្មេង​ជាង​វ័យ។

4. ជួយ​បង្កើន​សារធាតុ​ដែល​ចាំបាច់​ក្នុងពេល​មាន​រដូវ
ការ៉ុត ជា​អាហារ​ជួយ​បង្កើត​សារធាតុផ្សេងៗក្នុងពេល​មាន​រដូវ ព្រោះ​វា​សម្បូរ​ដោយ​សារធាតុ​ច្រើនយ៉ាង ទាំង​ជាតិ​ដែកវីតាមីន A និង Beta-Carotene ដែល​ស្ដ្រី​បាត់បង់​ច្រើន​ខុស​ប្រក្រតី​ក្នុងពេល​មាន​រដូវ។

5. ការពារ​ស្បែក​ពី​កាំរស្មី UV
កាំរស្មី UV ចាត់ទុកថា​ជា​អ្នក​បំផ្លាញ​ស្បែក​ខ្លាំង​បំផុត និង​ជំរុញ​ឱ្យ​កើត
មាន​ជំងឺមហារីក​ស្បែក។ ដូច្នេះ​ចំ-
ពោះ​អាហារ​ធម្មជាតិ​ដូចជា ការ៉ុត ដែលមាន​វីតាមីន A ច្រើន​ក៏​អាច​ការពារ​ស្បែក​របស់​អ្នក​បាន​យ៉ាង​ល្អ​។

6. ជំរុញ និង​សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ
ចំពោះ​ស្ដ្រី​ដែល​គិត​ចង់​សម្រក​ទម្ងន់
សូមកុំ​ភ្លេច​ទទួលទានការ៉ុត ព្រោះ​វា​ជួយ​បង្កើន​ដល់​ការងារ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ អាច​ដុតបំផ្លាញ​ថាមពល​អាហារ​ក្នុង​ខ្លួន​បាន​ច្រើន។

7. ការពារ​ការកើត​មុន
សារធាតុ​អាហារ​នៅក្នុង​ការ៉ុត មិន​ត្រឹមតែ​ជួយ​ទ្រទ្រង់​ស្បែក​ឱ្យ​ភ្លឺ​ថ្លា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏​អាច​កាត់បន្ថយ​ការកើត​មុន​បាន​យ៉ាង​ល្អ​ផងដែរ។ ក្រៅពីនេះ ប្រសិនបើ​ទទួលទានទឹក​ការ៉ុត​លាយ​ជាមួយ​ទឹកឃ្មុំ ក៏​ជួយ​ព្យាបាល​មុន និង​ទប់ស្កាត់​មិនឱ្យ​កើតមុន​បាន​ផងដែរ ។

8. ថែរក្សា​សុខភាព និង​មាន​សម្រស់​សក់​រលើបរ​លោង
នៅក្នុង​ការ៉ុត​មាន​វីតាមីន A និង Beta-
Carotene ជួយ​ទ្រទ្រង់​ដល់​សរសៃ-
សក់ រួមទាំង​ធ្វើឱ្យ​រលើបរលោង។ លើសពីនេះ វីតាមីន C ដែលមាន​នៅក្នុង​ការ៉ុត​អាចជួយ​ឱ្យ​សក់​រឹងមាំ និង​ស្រស់ស្រាយ​ជាង​មុន។

9. ជួយ​ឱ្យ​ភ្នែក​កាន់តែ​មើលឃើញ​ច្បាស់
បើ​ចង់ឱ្យ​ភ្នែកមាន​ភាពស្រស់​ស្រាយភ្លឺ​ច្បាស់ និង​មាន​សុខភាព​ល្អ ការ៉ុត​ជា​ជម្រើស​ដ៏​ល្អ​ចំពោះ​សុខភាព​ភ្នែក ព្រោះ​វា​សម្បូរ​ដោយ​វីតាមីន A និង Beta-Carotene ជួយ​ការពារ​មិនឱ្យ​ភ្នែក​ស្រវាំង។

10. ការពារ​ស្បែក​ជ្រួញ
នៅពេល​អ្នកមាន​អាយុ​ច្រើន ស្បែក​ក៏​ជ្រីវជ្រួញ ប៉ុន្ដែ​បើ​មិន​ចង់ឱ្យ​ចាស់​ខូច​ទៅតាម​អាយុ​នោះទេ អ្នក​គួរ​ទទួលទាន​ការ៉ុត ព្រោះ​ការ៉ុត​សម្បូរ​ដោយសារ​ធាតុ​ប្រឆាំងនឹង​ជាតិពុល​ក្នុង​រាងកាយ បើ​កាន់តែ​ទទួលទាន​ច្រើន​នឹង​ធ្វើឱ្យ​អ្នកមាន​សម្រស់​ក្មេង​ជាង​វ័យ​មិន​ខាន៕

Advertisement