រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ចំ​ងឺ​រលាក​សួត​ដែល​មិន​ស្គាល់​អត្តសញ្ញាណ


​ក្រសួង​សុខា​ភិ​បាល​ថ្មី​ៗ​នេះ​បាន​ចេញ​សេចក្តី​ប្រកាស​ពី​វិធានការណ៍​ការពារ​ជំងឺ​រលាក​សួត​ ​មិន​ស្គាល់​អត្តសញ្ញាណ​ ​មិនដឹង​ប្រភព​ ​និង​មូលហេតុ​ ​ដែល​កំពុង​កើតឡើង​នៅ​ប្រទេស​ចិន​ឱ្យ​ប្រជាជន​ប្រុងប្រយ័ត្ន​ខ្លាច​មាន​ចម្លង​ ​ឬ​បង្ក​រហា​និ​ភ័យ​ដល់​ប្រជាជន​កម្ពុជា​។​ ​

​នៅក្នុង​សេចក្តី​ជូនដំណឹង​ក្រសួង​បាន​បញ្ជាក់​ថា​ ​សាធារណជន​ ​ជាពិសេស​អ្នកធ្វើ​ដំណើរ​ទៅ​ ​ឬ​ត្រលប់​មក​ពីទី​ក្រុង​វូ​ហាន​ ​ខេត្ត​ហ៊ុយ​បេ​ ​ប្រទេស​ចិន​ទាំងអស់​ ​ព្រោះ​នៅ​តំបន់​នេះ​មាន​ជំងឺ​រលាក​សួត​មិន​ស្គាល់​អត្តសញ្ញា​កំពុង​កើតឡើង​។​ ​ក្រសួង​បញ្ជាក់​ថា​ជំងឺ​ចម្លែក​នេះ​មិន​ទាន​កើតមាន​នៅ​ប្រទេស​កម្ពុជា​នៅឡើយ​ទេ​ ​ហើយ​ក្រសួង​កំពុងតែ​តាមដាន​ពី​ស្ថានភាព​នៃ​ការ​កើតមាន​ករណី​រលាក​សួត​មិន​ស្គាល់​អត្តសញ្ញាណ​នេះ​ ​ក្រោយ​អង្គការសុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​ ​(​WHO​)​ ​បាន​ប្រកាស​ព័ត៌មាន​ពី​ចំ​ងឺ​រលាក​សួត​នេះ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​តំបន់​ដែល​បាន​បញ្ជាក់​ខាងលើ​កាលពី​ថ្ងៃទី​ ​31​ ​ខែធ្នូ​ ​ឆ្នាំ2019​។​ ​

​រោគសញ្ញា​នៃ​ជំងឺ​រលាក​សួត​មិន​ស្គា​ល​អត្តសញ្ញាណ​នេះ​ ​គឺ​ក្តៅ​ខ្លួន​ ​រោគសញ្ញា​ហត់​ ​ហើយ​ក្រោយ​ថត​កាំរស្មីអ៊ិច​បង្ហាញថា​មាន​ដំបៅ​សួត​សងខាង​។​ ​លទ្ធផល​បាន​ពី​មន្ទីរពិសោធន៍​បាន​បញ្ចាក់​ថា​ ​ជំងឺ​ដែល​កំពុង​កើតឡើង​នេះ​ ​មិនមែន​ជា​ចំ​ងឺ​សា​ ​(​SARS​)​ ​ជំងឺ​ផ្តាសាយ​បក្សី​ ​ជំងឺ​ផ្តាសាយ​បង្ក​រ​ដោយ​វី​រុស​អេ​ដេ​ណូ​ ​(​adenovirus​)​ ​ជំងឺ​ ​MERS​ ​ឬ​ជំងឺ​ផ្លូវដង្ហើម​ដទៃទៀត​នោះ​ទេ​។​ ​អង្គការ​ ​WHO​ ​បាន​បញ្ជាក់​ថា​មិនទាន់​មាន​ភស្តុតាង​ណាមួយ​បញ្ជាក់​ពី​ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នោះ​ទេ​ ​តែ​ពេលនេះ​អ្នក​ចំ​ងឺ​ទាំងអស់​កំពុង​ត្រូវ​បាន​គ្រូពេទ្យ​តាមដាន​ ​និង​ដាក់​ឱ្យ​នៅ​ដាច់ពីគេ​។​ ​

​ជា​ការ​ការពារ​ទុកជាមុន​ ​ឯកឧត្តម​ ​ម៉ម​ ​ប៊ុ​ន​ហេង​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ​បាន​អំពាវនាវ​ឱ្យ​អ្នក​ដែល​ធ្វើដំណើរ​ទៅ​ ​ឬ​វិលត្រឡប់​មក​ពីទី​ក្រុង​វ៉ូ​ហាន​ ​ខេត្ត​ហ៊ុយ​បេ​ ​ប្រទេស​ចិន​ ​សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​។​ ​ប្រសិនបើ​មាន​រោគសញ្ញា​ដូចជា​គ្រុនក្តៅ​ ​ក្អក​ ​និង​ពិបាក​ដកដង្ហើម​ ​ទាំង​ក្នុង​អំឡុង​ពេល​ធ្វើំ​ដំណើរ​ ​ឬ​បន្តា​ប់​ពី​ត្រឡប់មកវិញ​សូម​ទៅ​ជួប​វិជ្ជ​បណ្ឌិត​។​ ​
​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថាបើ​ទោះបីជា​មិនទាន់​មាន​កើតជំងឺ​ចម្លែក​នេះ​នៅ​កម្ពុជា​ក៏ដោយ​ ​តែ​ក្រសួង​នឹង​ដាក់​ម៉ា​ស៊ីន​ស្កែ​នក​ម្តៅ​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​ក្រុង​ព្រះសីហនុ​ ​និង​សៀម​រៀប​ ​រួម​ទាំង​ស្រាវជ្រាវ​ករណី​សង្ស័យ​ដោយ​ក្រុម​ចត្តាឡីស័​ក​នៅ​តាម​ច្រក​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ ​ព្រមទាំង​រៀបចំ​បន្ទប់​ដាក់​អ្នកជំងឺ​ឱ្យ​ដាច់ដោយឡែក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត​ ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ​ ​និង​មន្ទីរពេទ្យ​ខេត្តសៀមរាប​៕​ ​

Advertisement