ទម្លាយអាថ៌កំបាំងវិធីបំបាត់មុនមុខខ្មៅ និងមុនអង្កាមនៅលើច្រមុះ

ថ្ងៃនេះគេហទំព័រ ឡារ៉ែន សូមបង្ហាញពីវិធីកម្ចាត់មុនមុខខ្មៅ និងមុនអង្កាមនៅលើច្រមុះដោយវិធីងាយៗ ព្រោះឡារ៉ែនជឿថា អ្នកទាំងអស់គ្នាច្បាស់ជាធ្លាប់ជួបបញ្ហានេះ នៅតាមចំណុចផ្សេងនៅលើស្បែកមុខមកខ្លះៗហើយមិនខាន ជាពិសេសលើច្រមុះផ្ទាល់តែម្ដង។

ឧបករណ៍ដែលត្រូវត្រៀម៖

  1. កន្សែងស្អាតត្រាំក្នុងទឹកក្ដៅឧណ្ហៗ
  2. អំបិលហ្មត់
  3. ទឹកក្រូចឆ្មារ 1 ចំហៀងផ្លែ
  4. ទឹកឃ្មុំ 1 ស្លាបព្រាបាយ

 

វិធីធ្វើ៖

  1. ចាប់ផ្ដើមយកកន្សែងដែលត្រាំក្នុងទឹកក្ដៅឧណ្ហៗនោះមកដាក់ស្អំនៅលើច្រមុះរយៈ 10 នាទី ដើម្បីឱ្យមុនអង្កាមដែលជាខ្លាញ់នៅក្នុងរន្ធរោមទាំងឡាយបើកមុខ និងកកជាដុំរឹងៗនោះរលាយក្លាយជាខ្លាញ់រាវជាមុនដោយកម្តៅក្រណាត់ឧណ្ហៗនោះ។
  2. នៅពេលខ្លាញ់មុនទាំងនោះផ្ដើមរលាយហើយ ត្រូវលាងសម្អាតចេញម្ដងបន្ដិចៗ ដើម្បីឱ្យរន្ធរោមបិទមុខទៅវីញ។
  3. យកអំបិល ទឺកក្រូចឆ្មារ ទឹកឃ្មុំ ដែលផ្សំចូលគ្នាជាល្បាយមួយហើយនោះ មកធ្វើម៉ាស្សា និងស្អំដោយបាតដៃថ្នមៗរយៈពេល 10 នាទី។
  4. បន្ទាប់មកយកកន្សែងក្ដៅឧណ្ហៗ មកជូតចេញដោយថ្នមៗឱ្យស្អាត។
  5. ហើយលាងមុខនឹងទឹកស្អាតធម្មតា ដើម្បីឱ្យរន្ធរោមបង្រួមខ្លួនតូចវិញ ជាការស្រេចវិធីការ៕

 

 

Advertisement