នៅពេល​ខ្ញុំ​តាំង​គភ៌​ចូល​ខែ​ទី2

មកដល់​ខែ​ទី2នេះ តួ​កំណើត​នៅ​ខាងក្នុង​គភ៌​នឹងមាន​រូបរាង​កាន់តែ​ស្រដៀង​មនុស្ស​ឡើង​ហើយ បើ​វាស់​ពី​ប្រវែង​ក៏​ប្រមាណ​ជា11/4អីុញ និង​មាន​ទម្ងន់​ប្រមាណ​ជា10ក្រាម។ កូន​របស់​អ្នក​នៅក្នុង​គភ៌​ចាប់ផ្ដើម​មានការ​លោត​របស់​បេះដូង មាន​ដៃ ជើង មាន​ម្រាមដៃ ម្រាមជើង និង​ចាប់ផ្ដើម​សាង​ឆ្អឹង​ច្រើនឡើង​ហើយ…។

ក្នុង​ខែ​ទី2នៃ​ការតាំង​គភ៌ នឹងមាន​ការប្រែប្រួលផ្សេងៗដែល​ស្ត្រី​មានគភ៌​ខ្លួនឯង​អាចមាន​អារម្មណ៍​ដឹងបាន​ដូចខាងក្រោម​នេះ​។

– អស់កម្លាំង​ទន់​ល្វើយ និង​មាន​អារម្មណ៍​ថា​ខ្លួនឯង​គេង​យូរ​ជាង​មុន​ច្រើនឡើង។ កាលពីមុន​ធ្លាប់​គេង​លក់68ម៉ោង នៅពេល​នេះ​អាច​នឹង​ពី7-10ម៉ោង តែ​ទាំងអស់នេះ ក៏​អាស្រ័យ​លើ​រាងកាយ​របស់​ស្ត្រី​មានគភ៌ម្នាក់ៗដែរ។
– បត់ជើងតូច​ញឹកញាប់​ជាង​មុន រហូត​អាច​សង្កេត​ដឹង​ដោយ​ខ្លួនឯង។
– ក្អួតចង្អោរ ឬ​ចេញ​ទឹកមាត់​ច្រើន​នៅក្នុង​មាត់​ពេល​បាន​ធំុក្លិន​អាហារ​​អ្វី​ក៏ដោយ។
– ទល់លាមក។
– ឈឺ​ក្រហាយ​ក្នុង​ពោះ អាហារ​មិន​រំលាយ ចុក​ឆ្អល់ពោះ។
– អ្នកខ្លះ​ធុញទ្រាន់​ចំណីអាហារ តែ​អ្នកខ្លះ​បែរជា​ឃ្លាន​ញឹ្ញ​ក​ញាប់។
– រមាស់​សុដន់ សុដន់​រីកធំឡើង ក្បាល​សុដន់​រីក​ធំ និង​មាន​ពណ៌​ស្រអាប់​ឡើង មើលឃើញ​សរសៃឈាមខៀវៗនៅលើ​សុដន់។
– ឈឺក្បាល ដូចគ្នា​នឹង​អាការ​ឈឺក្បាលវិលៗរបស់​អ្នក​ញ៉ាំ​ថ្នាំ​ពន្យារកំណើត​ដែរ។
– វិលមុខ រកកល់​ខ្យល់គ​ញឹកញាប់។
– មាន​អារម្មណ៍​ទើសទាល់ថប់ៗ តឹង​ណែន​ចង្កេះ ដោយសារតែ​ពោះ​ចាប់ផ្ដើម​រីកធំឡើង និង​ពោះ​ឆាប់​តឹង​ឆ្អល់។
– អារម្មណ៍​ឆាប់​ប្រែប្រួល​យ៉ាង​មើលឃើញ​ច្បាស់​តែម្ដង ស្រដៀង​គ្នា​នឹង​អំឡុង​ពេលមុន​មាន​វដ្ត​រដូវ​ដែរ ដូចជា ឆាប់​ខឹង​មួម៉ៅ អ្នកខ្លះ​អាច​ដល់​ថ្នាក់​យំ​ញឹកញាប់ មាន​អារម្មណ៍​ភ័យខ្លាច និងរំភើប​ញាប់​ញ័រលាយឡំ​គ្នា។

រឿង​ដែល​គ្រូពេទ្យ​មើល​ពិនិត្យ​ថែទាំ​គភ៌​នឹង​ប្រាប់​ឱ្យ​អ្នកធ្វើ​នៅក្នុង​ខែ​នេះ មាន​ដូចតទៅ ៖
1. ថ្លឹង​ទម្ងន់ វាស់​សម្ពាធ​ឈាម។
2. ពិនិត្យ​ជាតិ​ស្ករ និង​សារធាតុ​ស៊ុត​ស​នៅក្នុង​ទឹកមូត្រ។
3. ពិនិត្យមើល​អាការ​ហើម និង​សរសៃឈាម​ត្បៀត​នៅ​បរិវេណ​ចុងជើង។
4. ត្រួតពិនិត្យ​អាការ​ខុស​ប្រក្រតីផ្សេងៗទៀត(បើសិន​មាន)។

ក្នុង​ខែ​នេះ ក្រៅពី​អាការ​ដែល​បាន​រៀបរាប់​មក​ខាងលើ​ហើយ ស្ត្រី​ខ្លះ​អាចមាន​ឡើង​មុន​នៅលើ​មុខ អ្នកខ្លះ​ស្បែក​អាច​ស្ងួត​បែក​មាន​ស្លាកស្នាម ដោយសារតែ​អ័រម៉ូន​នៅក្នុង​រាងកាយ​ដែល​ប្រែប្រួល​ហ្នឹងឯង។ វិធី​ប្រតិបត្តិ​ដែល​ល្អ​នោះ​គឺ ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន លាង​​សម្អាត​មុខ​ដោយ​សាប៊ូ​កូនក្មេង (សាប៊ូ​បែបខ្សោយ) ក្នុង​មួយថ្ងៃ2-3ដង។ ស្ត្រី​ខ្លះ គ្រូពេទ្យ​អាច​នឹង​ឱ្យ​ញ៉ាំ​វី​តា​មីន B6 ដើម្បី​ជួយ​កាត់បន្ថយ​អាការ​ស្ងួត​បែក​របស់​ស្បែក តែ​រឿង​ដែល​ត្រូវ​ប្រយ័ត្ន​នោះ​គឺ កុំ​ទិញ​ថ្នាំអ្វីមក​ញ៉ាំ​ដោយ​ខ្លួនឯង​ឱ្យសោះ ជាពិសេស​បើ​មាន​កើតមុន ហាម​ទិញ​ថ្នាំ​មក​ញ៉ាំ ឬ​លាប​ដោយ​ចិត្ត​ឯង​ជាដាច់ខាត ព្រោះថ្នាំ​ព្យាបាល​មុន​ប្រភេទ​ខ្លះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ ដូចជា​ ធ្វើឱ្យ​រលូត ឬ​ពិការ​បាន៕

Advertisement