ចង់ឱ្យកូនកើតចេញមក ស្បែកស្អាត សុខភាពល្អស្រ្តីមានគភ៌ត្រូវញ៉ាំអាហារ 6យ៉ាងនេះធានាថាមិនខុសបំណងឡើយ

1. ដូងខ្ចីផ្លែ​ដូងខ្ចី​ ជា​ផ្លែឈើ​ដែល​សម្បូរទៅដោយ​សារធាតុ​អាហារ​ដែល​មានប្រយោជន៍​ជាច្រើន​ មិនថា​តែ​កាល់ស្យូម​ ជាតិ​ដែក​ ប៉ូតាស្យូម​ វីតាមីនB​ អាស៊ីត​អា​មី​ណូ​ និង​ថែមទាំង​ប្រកប​ទៅ​ដោយ​អ័រម៉ូន​អេ​ស្រ្តូ​ជេន​ខ្ពស់​ ដែល​ជួយ​ជំរុញ​ការ​សាង​ខូ​ឡា​ជេន​ និង​អុី​ឡា​ស្ទិ​កនៅ​លើ​ស្បែក​ ជួយ​ឱ្យ​ស្បែក​ស្អាត​ភ្លឺ​ថ្លា​ ទន់​ម៉ដ្ឋខៃ​ និង​ថែមទាំង​ជួយ​បណ្ដេញ​វត្ថុ​អា​ក្រ​ក់​ផ្សេង​ៗចេញពី​រាងកាយ​ បង្កើន​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ កាត់បន្ថយ​អាការ​រាករូស​ និង​ជួយ​សម្រាល​អាការ​អាស៊ីត​ហូរ​បញ្រ្ចាស​សម្រាប់​ស្រ្តីជា​ម្ដាយ​ទៀតផង​ ដែល​យើង​អាច​ហៅ​បាន​ថា​ ញ៉ាំ​ចូល​ទៅ​ហើយ​ នឹង​ល្អ​ទាំង​ម្ដាយ​ រហូតដល់​ទារក​ក្នុង​គភ៌​យ៉ាង​ពិតប្រាកដ​។

2. ផ្លែឈើ​រសជាតិ​ជូរ​ ឬផ្លែ​ប៊ើ​រី​ផ្សេង​ៗដែល​នឹង​យក​មក​ញ៉ាំ​ជា​ទឹក​ផ្លែ​ឈើ​ស្រស់​ៗក៏បាន​ដូចគ្នា​ មិនថា​តែ​ក្រូចឆ្មារ​ ក្រូច​ពោធិ៍សាត់​ ស្រ្តប៊ើ​រី​ ប្លូ៊​ប៊ើ​រី​ រ៉ា​ស់​ប៊ើ​រី​ ម្នាស់​ ឬទំពាំងបាយជូរ​។ល។ ផ្លែឈើ​រសជាតិ​ជូរ​ទាំងអស់​នោះ​មាន​វីតាមីន​ខ្ពស់​ណាស់​ និង​នៅ​មាន​អាស៊ីតAHA​ ដែល​ចូល​ទៅ​ថែបំប៉ន​ស្បែក​ដោយ​ផ្ទាល់​ ជា​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ ជំរុញ​ការ​សាង​ខូ​ឡា​ជេន​ ជួយ​បំប៉ន​ស្បែ​កឱ្យ​សថ្លា​សុខភាព​ល្អ​ ជួយ​ឱ្យ​កោសិកា​ស្បែក​រឹងប៉ឹង​ ពណ៌​ស្បែក​ស្មើ​ មិន​មាន​ស្នាម​អុច​ខ្មៅ​ និង​អាច​ជួយ​សាង​ក្រោះ​ការពារ​ដែល​រឹងមាំ​ឱ្យ​ស្បែក​អាច​តតាំង​នឹង​សភាវ​មិនល្អ​បាន​ទាំង​អ្នកម្ដាយ​ និង​កូន​ក្នុង​ផ្ទៃ​។

3. សាច់​ត្រី​នៅក្នុង​សាច់​ត្រី​មាន​ជាតិ​ប្រូ​តេ​អុីន​ខ្ពស់​ដែល​ងាយ​រំលាយ​ និង​បឺត​ជ្រាប​បាន​ងាយ​។ ជួយ​ឱ្យ​គ្រោង​សាង​សាច់​ស្បែក​មាន​ភាពរឹងមាំ​ និង​ថែមទាំង​មាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា3​ និង​អូ​មេ​ហ្កា6​ ដែល​ជួយ​ឱ្យ​ស្បែក​មើលទៅ​មាន​សំណើម​ និង​សុខភាព​ល្អ​ និង​មាន​បរិមាណ​ជាតិ​ខ្លាញ់​ដែល​ល្មម​សមរម្យ​ជា​ក្រោះ​ការពារ​សភាវ​មិន​ល្អ​ផ្សេង​ៗបាន​ ហើយ​ថែមទាំង​ជួយ​បំប៉ន​ខួរក្បាល​ទាំង​របស់​អ្នកម្ដាយ​ និង​ទារក​ក្នុង​គភ៌​ទៀតផង​។

4. សណ្ដែក​លឿង​ និង​ផលិតផល​ធ្វើ​ពី​សណ្ដែក​លឿង​ផ្សេង​ៗដូចជា​ ទឹក​តៅហ៊ូ​ តៅហ៊ូ​ដុំ​ប្រភេទ​ផ្សេង​ៗ ទឹក​សណ្ដែក​លឿង​-ល- ព្រោះ​នៅក្នុង​សណ្ដែក​លឿង​សម្បូរទៅដោយ​អៃ​សូ​ហ្វ្លា​វ៉ូ​ន និង​នៅ​មាន​អាស៊ីត​អា​មី​ណូ​ដែល​ជួយ​តតាំង​សភាវ​មិនល្អ​ផ្សេង​ៗ ធ្វើ​ឱ្យ​ស្បែក​រឹងប៉ឹង​ ស្អាត​ភ្លឺ​ថ្លា​ ហើយ​សណ្ដែក​លឿង​ថែមទាំង​ជួយ​ជំរុញ​វិវឌ្ឍនាការ​របស់​កូន​ក្នុង​គភ៌​បាន​ទៀតផង​។

5. ធញ្ញជាតិ​ប្រភេទ​ផ្សេង​ៗ រួម​ទាំង​ស៊ុតមាន់​ផង​ទាំង​ប្រូ​តេ​អុី​នដែ​លមា​ននៅ​ក្នុង​ធញ្ញជាតិ​ និង​ក្នុង​ស៊ុតមាន់​ នឹង​រួម​កម្លាំង​ជាមួយ​ខេ​រ៉ា​ទីន​ ជួយ​ក្នុង​ការ​ការពារ​ស្បែក​ពី​សភាវ​មិន​ល្អ​ផ្សេង​ៗ ភ្ជាប់​កោសិកា​ស្បែក​ ជួសជុល​សាច់​ភ្នាស​ ប្រឆាំង​នឹង​មេរោគ​បាក់តេរី​ ធ្វើ​ឱ្យ​ស្បែក​រឹងមាំ​ អាច​ទប់ទល់​នឹង​សភាវ​អាកាសធាតុ​ក្ដៅ​សើម​របស់​ប្រទេស​យើង​បាន​។

6. មើម​រមៀត​ឱសថ​បុរាណ​តុបតែង​ពណ៌​ និង​ក្លិន​អាហារ​ប្រភេទ​នេះ​ យើង​ទាំងអស់គ្នា​ដឹង​ច្បាស់​ថា​ មើម​រមៀត​មានគុណ​សម្បត្តិ​ធ្វើ​ឱ្យ​ស្បែក​រឹងមាំ​ ព្រោះ​មាន​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ខ្ពស់​ ទើប​អាច​ជួយការ​ពារ​ស្បែក​ពី​ពន្លឺថ្ងៃ​ ធ្វើ​ឱ្យ​ស្បែក​ម៉ដ្ឋ​ស្អាត​ ពណ៌​ស្បែក​ស្មើ​ និង​ថែមទាំង​ជួយ​ឱ្យ​ស្រ្តី​មានគភ៌​កើត​អាការ​ចាញ់កូន​តិចតួច​ និង​ក្រៅពី​នេះ​នៅ​ជួយ​បញ្ចេញ​ទឹកដោះ​បាន​ច្រើន​ក្រោយពេល​ឆ្លងទន្លេ​រួច​ និង​ថែទាំ​សុខភាព​រាងកាយ​ទាំង​ម្ដាយ​ និង​កូនតូច​ឱ្យ​រឹងមាំ​ទៀតផង​។អាហារ​ស្បែក​ស្អាត​ប្រភេទ​នី​មួយ​ៗដែល​បាន​រៀបរាប់​មក​ សុទ្ធតែ​មិន​ពិបាក​រក​ឡើយ​នៅក្នុង​ប្រទេស​យើង​។ ពិតហើយ​ថា​ អាហារ​ទាំងនេះ​មិន​អាច​ផ្លាស់ប្ដូរ​ពូជ​អម្បូរ​បាន​មែន​ តែ​អ្វី​ដែល​អាហារ​ទាំងនោះ​អាច​ជួយ​បាន​ពិត​ប្រាកដ​នោះ​គឺ​ វា​ជួយ​ឱ្យ​សាច់​ស្បែក​រឹងមាំ​ មិន​ងាយ​រង​ប្រតិកម្ម​ចាញ់​ អាច​បង្កើន​ភាព​តតាំង​ប្រឆាំង​នឹង​សភាវ​មិន​ល្អ​ផ្សេង​ៗ និង​ថែទាំ​សុខ​ភាព​រាងកាយ​ឱ្យ​រឹងប៉ឹង​ជាមួយគ្នា​ទាំង​ម្ដាយ​ និង​កូន​៕

Advertisement