តើ​ស្ត្រី​មាន​ផ្ទៃពោះ ជិះ​យន្តហោះ​បានដែរ​ឬទេ?

July 11, 2019​ ម៉ោង 9:38 am

យើង​ទាំងអស់គ្នា​ប្រហែលជា​ធ្លាប់​បានឮ​ពី​ជំនឿ​កាលពី​បុរាណ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ហាមប្រាម​មិន​ឱ្យ​ស្រី​ៗធ្វើ​ក្នុងអំឡុងពេល​ខ្លួន​មាន​គភ៌​ខ្លះ​ៗមក​ហើយ​មិនខាន​។ គឺជា​ការ​ហាមប្រាម​ធម្ម​តាៗ​ ដូចជា​ ហាម​កាន់​កន្ត្រៃ​ ហាម​ទៅ​ចូលរួម​បុណ្យសព​ រហូត​ទៅដល់​ហាម​លាប​ពណ៌​សក់​ជាដើម​ ហើ​យស្ត្រីៗ​យើង​ក៏​ប្រហែលជា​ធ្លាប់​បានឮ​មក​ខ្លះ​ៗដែរ​ហើយ​ថា​ ស្ត្រី​មានគភ៌​ត្រូវ​បាន​ហាម​មិន​ឱ្យ​ជិះ​យន្តហោះ​ឡើយ​ តើ​ជា​រឿង​ពិត​ឬដែលគេ​និយាយ​ថា​ ការ​ធ្វើដំណើរ​តាមយន្តហោះ​ក្នុងអំឡុងពេល​មានផ្ទៃពោះ​នឹង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​? ដូច្នេះ​សរុប​មក​ថា​ តើ​ស្ត្រី​មានផ្ទៃពោះ​អាច​ជិះ​យន្តហោះ​បាន​ដែរ​ឬទេ​? ឡា​រ៉ែ​ន មាន​ចម្លើយ​សម្រាប់​សំណូរ​នេះ​…។

អ្នកជំនាញ​ការ​ផ្នែក​សុខភាព​ស្ត្រី​ បាន​រៀបរាប់​ផ្ទុយពី​ចំណុច​ហាម​ប្រាម​ចាស់​ៗដែល​លោក​អ្នក​ធ្លាប់​បានឮ​មក​នោះ​ថា​ នៅក្នុង​ផ្នែក​ជំនួញ​ ការ​ធ្វើដំណើរ​ដោយ​យន្តហោះ​មិន​មាន​ភាព​ប្រថុយប្រថាន​ជាពិសេស​ណាមួយ​សម្រាប់​ស្ត្រី​មានគភ៌​ដែល​មាន​សុខភាព​រឹងមាំ​ល្អ​ ឬសូម្បីតែ​ចំពោះ​ទារក​នៅក្នុង​ផ្ទៃ​ឡើយ​ តែ​ហេតុផល​ធំ​ចម្បង​គឺ​ ជា​ក្តី​កង្វល់​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នោះ​ទៅវិញ​ទេ​ ព្រោះ​មាន​ភាព​អាច​ទៅរួច​ច្រើន​ដែល​ស្ត្រី​មាន​គភ៌​នឹង​ប្រសូត​បុត្រ​នៅក្នុង​យន្តហោះ​ដែល​កំពុង​ហោះហើរ​ ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​នោះ​ត្រូវ​ចេញថ្លៃ​ចាយវាយ​បន្ថែម​តាមច្បាប់​កំណត់​ និង​ថែមទាំង​ជា​ការ​រុក​គួ​នរំ​ខាន​អ្នកដំណើរ​ដទៃទៀត​ផង​។ខាងក្រោម​នេះ​ គឺ​គន្លឹះ​សំ​ខាន់​ៗសម្រាប់​ស្ត្រី​មានគភ៌​ខណៈ​ជិះ​យន្តហោះ​ ៖

1 . ក្រោក​ឡើង​ដើរ​រយៈ​ចម្ងាយ​ខ្លី​ៗតាមផ្លូវ​ដើរ​នៅក្នុង​យន្តហោះ​រៀងរាល់​ 30នាទី​ម្តង​ បើសិន​ជា​មាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​។
2 . សណ្តូកជើង​ឱ្យ​ត្រង់​ និង​ធ្វើ​ចលនា​ជើង​បែប​ អៃ​ហ្សូ​មេ​ធ្រិ​ក(Isometric​)។
3 . ញ៉ាំទឹក​ឱ្យ​បាន​ច្រើន​។
4 . ជ្រើសរើស​កន្លែង​អង្គុយ​ដែល​នៅ​ក្បែរ​បន្ទប់ទឹក​។
5 . គួរ​បំពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ឱ្យ​ទាប​ ម្តុំ​ជុំវិញ​ឆ្អឹងត្រគាក​ជាប់​រហូត​ក្នុង​ពេល​ធ្វើដំណើរ​។
6 . ចៀសវាង​អាហារ​ដែល​ធ្វើ​ឱ្យ​កើតមាន​ហ្កាស​ និង​អាហារ​ដែល​បម្រើ​នៅក្នុង​យន្តហោះ​។ ព្យាយាម​យក​អាហារ​របស់​ខ្លួនឯង​ទៅ​ទុក​ញ៉ាំ​។
ការ​ធ្វើដំណើរ​ក្នុងរយៈ​ដំបូង​នៃ​ការ​មានគភ៌​ គឺ​មាន​សុវត្ថិភាព​ តែ​អ្វី​ដែល​គួរ​ប្រុងប្រយ័ត្ន​នោះ​គឺ​អាការ​ពាក់ព័ន្ធ​នឹង​ការ​មានគភ៌​ ដូចជា​អាការ​ចាញ់​កូន​ដែល​អាច​នឹង​កាន់តែ​អាក្រក់​ឡើង​ ដូច្នេះ​អ្នក​គួរ​មាន​ថង់​សម្រាប់​ក្អួត​នៅ​ជិត​ខ្លួន​ 2 – 3សម្រាប់​។

មាន​ស្ត្រីជា​ច្រើន​មាន​អារម្មណ៍​ថា​ សប្បាយ​ និង​ស្រួលខ្លួន​ល្អ​ឡើងវិញ​នៅក្នុង​អំឡុង​ត្រីមាស​ទី2​ នៃ​ការ​មានគភ៌​។ អាការ​ចាញ់កូន​របស់​អ្នក​បាត់​ទៅវិញ​ហើយ​ នៅក្នុង​ត្រីមាស​នេះ​មាន​ភាព​ប្រថុយប្រថាន​តិច​បំផុត​ក្នុង​ការ​ប្រសូត​មុន​កំណត់​ ទើប​មិនមែន​ជា​រឿង​ប្លែក​ឡើយ​ដែល​ស្ត្រីជា​ច្រើន​ឆ្លៀតឱកាស​នេះ​ធ្វើដំណើរ​ទៅ​កម្សាន្ត​នៅ​ទី​ឆ្ងាយ​ តែ​យ៉ាងណាក៏ដោយ​អ្នក​គួរ​ប្រយ័ត្ន​រឿង​ប្រព័ន្ធ​ឈាម​រត់​ផង​។ យើង​មាន​ពាក្យណែនាំ​ដើម្បី​ជួយ​ឱ្យ​លំហូរ​វិល​របស់​លោហិត​របស់​ស្ត្រី​មានគភ៌​ដំណើរការ​យ៉ាង​ប្រក្រតី​ ដូច​ខាងក្រោម​ ៖
. គួរ​ស្លៀក​សម្លៀកបំពាក់​ណា​ដែល​ធូររលុង​សប្បាយ​ស្រួលខ្លួន​។
. គួរ​ពាក់​ស្រោម​ជើង​បារ៍​ដែល​មាន​ភាព​រឹប​ ដើម្បី​ជួយ​បង្កើន​ការ​ហូរ​វិល​របស់​ឈាម​ពីក​ជើង​ទៅ​រក​បេះដូង​ និង​សួត​របស់​អ្នក​។
. ចៀសវាង​ការ​អង្គុយ​គង​អន្ទាក់ខ្លា​។
. ញ៉ាំទឹក​ឱ្យ​បាន​ច្រើន​ ដើម្បី​រក្សា​ភាព​ស្រស់ថ្លា​ក្នុង​រាងកាយ​។

រឿង​មួយទៀត​ដែល​ជួយ​រក្សា​លំហូរ​វិល​របស់​លោហិត​បាន​ច្រើន​នោះ​ គឺ​ការ​ធ្វើ​ចលនា​រាងកាយ​ដោយ​ការ​ក្រោក​ឡើង​ដើរ​នៅ​តាមផ្លូវ​ដើរ​ក្នុង​យន្តហោះ​ សណ្តូកជើង​ និង​ពង្រឹង​សាច់ដុំ​ជើង​រៀងរាល់​កន្លះម៉ោង​ម្ដង​ បង្វិល​កជើង​ទៅមក​ និង​កម្រើក​ម្រាមជើង​។ អ្វី​ទាំងអស់​នេះ​ គឺជា​ឧទាហរណ៍​តូច​ៗដែល​ស្ត្រី​មានគភ៌​អាច​ធ្វើ​បាន​នៅនឹង​កន្លែង​ដែល​ខ្លួន​អង្គុយ​ដោយ​មិន​រំខាន​អ្នកធ្វើ​ដំណើរ​ដែល​អង្គុយ​ក្បែរ​ឡើយ​៕