ជម្រើស​ដ៏​ល្អ​ ដើម្បី​មាន​សុខភាព​ល្អ​ពេល​មានគភ៌​

ការ​មាន​សុខភាព​ល្អ​ ពិតជា​រឿង​មួយ​ចាំបាច់​ណាស់​សម្រាប់​ស្ត្រី​មានគភ៌​ទាំងឡាយ​ ព្រោះ​វា​មានន័យថា​ នៅពេល​ដែល​អ្នកមាន​សុខភាព​ល្អ​ រឹងមាំ​ ពេញលេញ​ហើយ​នោះ​ ជីវិត​ដ៏​តូច​មួយ​ដែល​នៅក្នុង​ពោះ​របស់​អ្នក​ ក៏​នឹង​មាន​វិវឌ្ឍនាការ​ រីកចម្រើន​ធំធាត់​តាម​អាយុ​គភ៌​ដ៏​ល្អ​តាម​នោះ​ដែរ​ ដូច្នេះ​អាច​មើលឃើញ​បាន​ថា​ គ្រូពេទ្យ​នឹង​ណែនាំ​អនាគត​អ្នកម្តាយ​ដែល​កំពុង​មានគភ៌​ទាំងឡាយ​ឱ្យ​ឧស្សាហ៍​មើលថែ​ទាំ​ខ្លួន​ ទាំង​រឿង​សុខភាព​ រួម​ទាំង​ជីវិត​ផ្លូវ​ចិត្ត​ផង​ដែរ​។ ឥឡូវ​យើង​មក​មើល​ថា​ តើ​ជម្រើស​ឆ្ពោះទៅ​រក​សុខភាព​ដ៏​ល្អ​នោះ​ យើង​អាច​ធ្វើ​យ៉ាងដូច​ម្តេច​បាន​ខ្លះ​ជាមួយនឹង​អត្ថបទ​ខាងក្រោម​នេះ​។

ជម្រើស​ទី1​ : អ្នកម្តាយ​គួរ​ទទួលទាន​បន្លែ​ ផ្លែឈើ​ អាហារ​ Cereal​ បាយ​អង្ករ​ស្រូវសាលី​ គ្រាប់​ធញ្ញជាតិ​ និង​អាហារ​ដែល​មាន​កាក​សរសៃ​ឱ្យ​បាន​ច្រើន​ ដើម្បី​ចៀសវាង​អាការ​ទល់លាមក​ ព្រោះ​អ័រម៉ូន​ដែល​ប្រែប្រួល​នឹង​មានផល​ប៉ះពាល់​ដល់​ពោះវៀនធំ​របស់​អ្នកម្តាយ​ ហើយ​អាហារ​ដែល​មាន​កាក​សរសៃ​អាច​ជួយ​បាន​ច្រើនណាស់​។

ជម្រើស​ទី2​ : អ្នកម្តាយ​ត្រូវ​បាន​ទទួល​សារធាតុ​ដែក​ពី​សាច់សត្វ​ យ៉ាងហោចណាស់​មួយ​សប្តាហ៍3ដង​ ដែល​មិន​ចាំបាច់​ទទួលទាន​ច្រើន​ពេក​នោះ​ទេ​ តែ​ត្រូវ​ទទួលទាន​ឱ្យ​បាន​គ្រប់គ្រាន់​ទៅ​នឹង​តម្រូវការ​របស់​រាងកាយ​ ហើយនិង​សារធាតុ​ដែក​ដែល​មាននៅ​ក្នុង​បន្លែ​ ជា​ប្រភេទ​ដែល​មិនមែន​ ហេ​ម៉ូ​គ្លោ​ប៊ី​ន ធ្វើ​ឱ្យ​រាងកាយ​ពិបាក​ក្នុង​ការ​បឺត​ជ្រាប​។

ជម្រើស​ទី3​ : ដើម្បី​ជួយ​បង្កើន​ និង​ពង្រឹង​ខួរក្បាល​ដល់​កូនតូច​ អ្នកម្តាយ​ត្រូវ​ទទួលទាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា​ 3 តែ​ចូរ​ចៀសវាង​ទទួលទាន​សត្វ​ក្នុងទឹក​ដែល​មាន​សម្បក​រឹង​ ដូចជា​ ប្រភេទ​គ្រំ​ ងាវ​ជាដើម​ ព្រោះ​វា​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកម្តាយ​ និង​ទារក​ ដែល​អាច​ឆ្លង​មេរោគ​បាក់តេរី​លិ​ស្តេ​រី​បាន​។

ជម្រើស​ទី4​ : បើ​អ្នកម្តាយ​ពិបាក​ជាមួយនឹង​អាការៈ​ក្អួត​ចង្អោ​ ចូរ​ទទួលទាន​ខ្ញី​ ព្រោះ​អាច​ព្យាបាល​អាការ​ក្អួត​ចង្អោ​បាន​យ៉ាង​ល្អ​។ អ្នក​អាច​ទទួលទាន​ខ្ញី​ ដោយ​ហាន់​មើម​ខ្ញី​ស្រស់​ដាក់​ក្នុងទឹក​ក្តៅ​ឧណ្ហ​ៗ ហើយ​ក្រេបទឹក​ខ្ញី​នោះ​ម្តង​បន្តិច​ៗឱ្យ​បាន​ញឹកញាប់​។

ជម្រើស​ទី5​ : អ្នកម្តាយ​ត្រូវ​បាន​ទទួល​បរិមាណ​ Fluoride​ ឱ្យ​បាន​គ្រប់គ្រាន់​ ព្រោះ​វា​មាន​សារសំខាន់​ដល់​ការ​សាង​ធ្មេញ​របស់​កូនតូច​៕

Advertisement