វិធី​ដាស់​កូន​ឱ្យ​ភ្ញាក់​ពី​គេង​ ដែល​អាណាព្យាបាល​សម័យថ្មី​មិន​គួរ​ធ្វើ​ និង​គួរ​ធ្វើ​…

ឪពុក​ម្តាយ​តែងតែ​ចង់ឱ្យ​កូនតូច​ភ្ញាក់​ពី​គេង​ភ្លាម​ៗបន្ទាប់ពី​បានឮ​សំឡេង​ដាស់​លើកដំបូង​របស់​ខ្លួន​ តែបើ​សិន​ជា​កូន​នៅតែ​គេង​តទៅទៀត​នោះ​ វិធីការ​ដាស់​ជា​បន្ត​ទៅទៀត​នឹង​ច្រើនតែ​មាន​អានុភាព​ខ្លាំងក្លា​ឡើង​ជា​រឿយ​ៗ ដែល​ទាំងអស់​នេះ​ ឡា​រ៉ែ​ន ចង់​ប្រាប់​ថា​ វិធីការ​ដាស់​កូន​ឱ្យ​ភ្ញាក់​គេង​បែបនេះ​ អាច​នឹង​មានផល​អាក្រក់​ចំពោះ​សុខភាព​របស់​កុមារ​។

ព្រោះ​ការ​ដាស់​ឱ្យ​ភ្ញាក់​ពី​គេង​ដោយ​ការ​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ វា​នឹង​ទៅ​បំផ្លាញ​កម្មវិធី​ការ​ចាប់ផ្តើម​ធ្វើការ​របស់​ប្រព័ន្ធ​ខាងក្នុង​យ៉ាង​ត្រឹមត្រូវ​របស់​រាងកាយ​ និង​នៅពេល​វេលា​កន្លងទៅ​ ការ​ដាស់​ដោយ​វិធី​ខ្លាំង​ក្លា​ផ្សេង​ៗនេះ​ នឹង​មាន​សញ្ញា​ដែល​នឹង​នាំ​ឆ្ពោះទៅ​រក​ភាព​មិន​នឹងនរ​ខាង​អារម្មណ៍​ ហើយនិង​ធ្វើ​ឱ្យ​កុមារ​កើតមាន​ការ​តបស្នង​យឺតយ៉ាវ​ អាច​រាប់​បាន​ថា​ ជា​ការ​ដាស់​ឱ្យ​ភ្ញាក់​ពី​គេង​បែប​លស់ព្រលឹង​ក៏អាច​ថា​បាន​ដែរ​។

វិធីការ​ដាស់​កូន​ឱ្យ​ភ្ញាក់​ពី​គេង​ តទៅ​នេះ​ អាច​ហៅ​បាន​ថា​ ជា​គំរូ​នៃ​ការ​ដាស់​ដែលកាត់​បន្ថយ​ជីវិត​របស់​កូនលោក​អ្នក​ គឺៈ​
– ចូល​ទៅ​ស្រែក​ដាស់​ខ្លាំង​ៗ បែប​មួម៉ៅ​ក្តៅក្រហាយ​នៅក្នុង​បន្ទប់​គេង​ : អាច​ហៅ​បាន​ថា​ ជា​ការ​ដាស់​តាម​តួនាទី​ដោយ​អារម្មណ៍​មួម៉ៅ​ និង​សំ​ឡេង​ខ្លាំង​ៗមាំ​ៗ នឹង​ធ្វើ​ឱ្យ​អ្នក​ដែល​កំពុង​គេងលក់​ស្រួល​នោះ​មាន​អារម្មណ៍​ថា​ ខ្វះ​សុវត្ថិភាព​។
– ទាញ​កញ្ឆក់​ភួយ​ចេញពី​កូន​ខ្លាំង​ៗ : ធ្វើ​ឱ្យ​សីតុណ្ហភាព​ប្រែប្រួល​យ៉ាង​ទាន់ហន់​ អាច​មានផល​ប៉ះពាល់​ដល់​ការបំផ្លាញ​ប្រព័ន្ធ​ប្រសាទ​បាន​។
– វាយ​ខ្នង​ ឬគូទ​ដើម្បី​ឱ្យ​កូន​ភ្ញាក់​ដឹងខ្លួន​ : ស្ថិត​ក្រោម​សតិសម្បជញ្ញៈ​ខណៈ​កំពុង​គេងលក់​នោះ​ នឹង​ធ្វើ​ឱ្យ​កើតមាន​ទង្វើ​តបស្នង​ឡើង​ដោយសារ​ការ​ត្រូវ​វាយ​ទាំងនោះ​យ៉ាង​រហ័ស​ និង​ពេល​យូរ​ៗទៅ​ កុមារ​អាច​នឹង​មានការ​តបស្នង​ក្នុង​ការ​ធ្វើ​កិច្ចការ​ងារ​ផ្សេង​ៗយឺតយ៉ាវ​បាន​។
– រអ៊ូ​មិនឈប់​រហូត​ទាល់តែ​កូន​ភ្ញាក់​ : មនុស្ស​គ្រប់គ្នា​ត្រូវការ​ពេល​វេលា​ខុសប្លែក​ពីគ្នា​ក្នុង​ការ​ត្រៀម​រាងកាយ​ដើម្បី​ធ្វើការងារ​ ដូច្នេះ​ការ​រអ៊ូ​ ឬការ​និយាយ​មិនឈប់​ វា​នឹង​ទៅ​បំផ្លាញ​ដំណាក់កាល​ការ​ត្រៀម​រាងកាយ​ និង​បែរជា​ធ្វើ​ឱ្យ​ការ​ដាស់​បែប​នោះ​កាន់តែ​ពិបាក​ជាង​មុន​ទៅវិញ​ទេ​។
– ដាស់​ដោយ​សំឡេង​ដែល​ឮខ្លាំង​ៗ និង​រំខាន​ : ដូចជា​ការ​ដើរ​ក្ឌុង​ក្ឌាំង​ សំឡេង​នាឡិការោទ៍​ឮខ្លាំង​ៗ ឬសំឡេង​និយាយ​គ្នា​ជាដើម​។ សំឡេង​ទាំងអស់​នេះ​ធ្វើ​ឱ្យ​មនុស្ស​មាន​អារម្មណ៍​ធុញទ្រាន់​ និង​ពេល​ភ្ញាក់​ឡើង​មក​ហើយ​នោះ​ នឹង​មាន​អារម្មណ៍​ឆាប់​មួម៉ៅ​។

វិធីការ​ដាស់​កូន​ឱ្យ​ភ្ញាក់​គេង​ដែល​ ឡា​រ៉ែ​ន ចង់​ណែនាំ​
1- ប្រាប់​ទុកមុន​ឱ្យ​ហើយ​ : អាណាព្យាបាល​គួរ​ប្រាប់​មុន​ពេល​កូន​ចូល​គេង​ឱ្យ​ហើយ​ថា​ ស្អែកនេះ​ ម៉ាក់​ចង់ឱ្យ​កូនសម្លាញ់​ភ្ញាក់​ម៉ោង​ប៉ុន្មាន​…។
2- ភ្ញាក់​ដោយ​ពន្លឺ​ដែល​ចាំង​ចូល​មក​ : សម្រួល​ពន្លឺភ្លើង​ឱ្យ​ភ្លឺ​សន្សឹម​ៗឡើង​ ឬបើក​មាត់​បង្អួច​ឱ្យ​ពន្លឺ​ចាំង​ចូល​មក​យ៉ាង​ស្ងាត់​ៗ ស្រ​ទន់​ៗ ដែល​ពន្លឺ​បែប​នោះ​នឹង​ធ្វើ​ឱ្យ​កុមារ​អាច​ដឹងខ្លួន​ឡើង​ដោយឯកឯង​។
3- ឱ្យ​ក្លិនក្រអូប​ឈ្ងុយឆ្ងាញ់​របស់​អាហារ​ពេលព្រឹក​ដាស់​កូន​ឱ្យ​ភ្ញាក់​ឡើង​។
4- បើក​បទភ្លេង​ឱ្យ​ឮរងំ​ៗ : ដែល​នឹង​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ធូរស្រាល​ជំនួស​សំឡេង​ដាស់​ដែល​គួរ​ឱ្យ​រំខាន​។
5- ប៉ះ​ ឬអង្អែល​ខ្លួនប្រាណ​កូន​យ៉ាង​ថ្នម​ៗឱ្យ​ដឹងខ្លួន​ឡើង​។

ពេល​រក​ឃើញ​វិធី​ដែល​ស័ក្តិសម​ល្អ​សម្រាប់​ការ​ដាស់​កូន​ឱ្យ​ភ្ញាក់​ពី​គេង​បាន​ហើយ​នោះ​ ចូរ​ប្រើ​វិធី​ដដែល​នោះ​ដាស់​ជាប្រចាំ​ ដើម្បី​ឱ្យ​កូន​ស៊ាំ​ធ្លាប់​ និង​មិន​គួរ​ផ្លាស់​ប្តូរ​វិធី​ដាស់​ញឹកញាប់​ពេក​ឡើយ​… តែ​សរុបទៅ​ ការ​ដាស់​កូន​ឱ្យ​ភ្ញាក់​ពី​គេង​ដែល​ល្អ​បំផុត​នោះ​គឺ​ ការ​ដាស់​ដែល​ទន់ភ្លន់​ និង​ត្រូវ​មាន​ភាព​អត់ទ្រាំ​ និង​ចិត្តត្រជាក់​ជានិច្ច​៕

Advertisement