5វិធី​ ឆ្ពោះទៅ​រក​ការ​មាន​សុខភាព​ល្អ​ ខណៈ​មានគភ៌​

រឿង​របស់​ការ​មាន​សុខភាព​ល្អ​នេះ​ គឺ​ពិតជា​រឿង​មួយ​ចាំបាច់​ណាស់​សម្រាប់​ស្ត្រី​មានគភ៌​ ព្រោះ​មានន័យថា​ នៅពេល​អ្នកម្តាយ​មាន​សុខភាព​ល្អ​ រឹងមាំ​ហើយ​នោះ​ ជីវិត​តូច​មួយ​នៅក្នុង​ផ្ទៃ​ ក៏​នឹង​មានការ​វិវឌ្ឍ​ចម្រើន​ធំធាត់​ល្អ​តាម​អាយុ​គភ៌​របស់​អ្នកម្តាយ​ដែរ​។ ដូច្នេះហើយ​ទើប​យើង​តែង​សង្កេតឃើញ​ថា​ លោក​វេជ្ជបណ្ឌិត​តែងតែ​ណែនាំ​ឱ្យ​អនាគត​អ្នក​-ម្តាយ​ដែល​កំពុង​មានផ្ទៃពោះ​ទាំងឡាយ​ ឱ្យ​ឧស្សាហ៍​ព្យាយាម​មើលថែ​ទាំ​ខ្លួនឯង​ ទាំង​ក្នុង​រឿង​សុខភាព​កាយ​ ទាំង​រឿង​ផ្លូវចិត្ត​ និង​ការរស់នៅ​ទៀតផង​។ ឥឡូវនេះ​ យើង​នាំគ្នា​មក​មើល​ថា​ តើ​វិធី​ឆ្ពោះទៅ​រក​ការ​មាន​សុខភាព​ល្អ​នោះ​ តើ​យើង​អាច​ធ្វើ​បាន​តាមវិធី​ណាខ្លះ​?

1. ស្ត្រី​មានគភ៌​ គួរ​ទទួលទាន​បន្លែ​ ផ្លែឈើ​ អាហារ​ស៊ី​រៀល​(Cereal​) បាយ​អង្ករ​ស្រូវសាលី​ គ្រាប់ធញ្ញជាតិ​ និង​អាហារ​កាក​សរសៃ​ឱ្យ​បាន​ច្រើន​ ដើម្បី​ចៀសវាង​ពី​អាការ​ទល់លាមក​ ព្រោះ​អ័រម៉ូន​ដែល​ប្រែប្រួល​ នឹង​មានផល​ប៉ះពាល់​ដល់​ពោះវៀនធំ​របស់​អ្នកម្តាយ​ តែ​អាហារ​ដែល​មាន​ជាតិកា​កសរសៃ​ច្រើន​អាច​ជួយ​ក្នុង​រឿង​នេះ​បាន​ច្រើន​។

2. ស្ត្រី​មានគភ៌​ ត្រូវ​ទទួល​បាន​សារធាតុ​ដែក​ពី​សាច់សត្វ​ យ៉ាងហោចណាស់​ក្នុង​ 1សប្តាហ៍​ 3ដង​ ដែល​មិន​ចាំបាច់​ទទួលទាន​ច្រើនពេក​ទេ​ តែ​ឱ្យ​គ្រប់គ្រាន់​នឹង​តម្រូវការ​របស់​រាងកាយ​ ហើយ​សារធាតុ​ដែក​ដែល​មាននៅ​ក្នុង​បន្លែ​នេះ​ ជា​ប្រភេទ​ដែល​មិនមែន​ជា​ អេ​ម៉ូ​គ្លោ​ប៊ី​នដែល​ធ្វើ​ឱ្យ​រាងកាយ​ពិបាក​បឺត​ជ្រាប​ទេ​។

3. ដើម្បី​ជួយ​បង្កើន​ដល់​ខួរក្បាល​របស់​ទារក​ ស្ត្រី​មានគភ៌​ត្រូវ​ទទួលទាន​ជាតិ​អាស៊ីត​ខ្លាញ់​ អូ​មេ​ហ្កា3​ តែ​ចូរ​ចៀសវាង​សត្វ​ក្នុងទឹក​ដែល​មាន​សម្បក​ ប្រភេទ​ គ្រំ​ ងាវ​ជាដើម​ ព្រោះ​វា​នឹង​បង្ក​ឱ្យ​កើតមាន​គ្រោះថ្នាក់​ដល់​ទាំង​អ្នកម្តាយ​ និង​កូនតូច​នៅក្នុង​ផ្ទៃ​ ដែល​អាច​នឹង​ឆ្លង​មេរោគ​បាត់​តេ​រី​ លី​ស្តេ​រី​បាន​។

4. បើស្ត្រី​មានគភ៌​លំបាក​វេទនា​ជាមួយ​អាការ​ក្អួតចង្អោរ​ ចូរ​ទទួលទាន​មើម​ខ្ញី​ ព្រោះ​ខ្ញី​អាច​ជួយ​កែ​បញ្ហា​ក្អួតចង្អោរ​បាន​ប្រសើរណាស់​ ដោយ​ហាន់​មើម​ខ្ញី​ស្រស់​ៗបែប​ស្តើង​ៗ រួច​ដាក់​ចូល​ទៅ​ក្នុងទឹក​ក្តៅ​ឧណ្ហ​ៗ ហើយ​យក​មក​ពិសា​។

5. ស្ត្រី​មានគភ៌​ត្រូវ​ទទួល​បាន​ជាតិ​ ភ្លូ​អរ៉ា​យដ៍​ឱ្យ​បាន​គ្រប់គ្រាន់​ ព្រោះ​វា​សំខាន់​ដល់​ការ​ដុះ​លូតលាស់​នៃ​ធ្មេញ​របស់​ទារក​៕

Advertisement