OPPO F7 នៅតែ​រក្សា តំណែង​ជា «អ្នកឯកទេស​ស៊ែ​ល​ហ្វី​ឈាន​មុនគេ» ដែលមាន​កាមេរ៉ា​មុខ​រហូតដល់ 25MP!!

ខណៈពេលដែល​ការថតរូប​ស៊ែ​ល​ហ្វី​ក្លាយជា​រឿង​មួយ​កំពុង​ពេញនិយម​បំផុត​នៅក្នុង​បណ្តាញ​សង្គម OPPOក៏បាន​ក្លាយជា​ក្រុមហ៊ុនទូរស័ព្ទ​តែមួយគត់​ដែលមាន​កាមេរ៉ា​មុខ​ល្អ​ដាច់​គេ ជាពិសេស​គឺ OPPOស៊េរី F តែម្តង ដែល​អាច​ឲ្យ​អ្នកប្រើប្រាស់​ថត​ស៊ែ​ល​ហ្វី​បាន​យ៉ាងច្បាស់​ល្អ។

ភាពជោគជ័យ​ទាំងនេះ​គឺ​កើតចេញពី​ការប្រឹងប្រែង​ឥតឈប់ឈ​របស់​ក្រុមហ៊ុន​OPPO ក្នុងការ​ផលិត​នូវ​ទូរស័ព្ទ​ដែលមាន​កាមេរ៉ា​មុខ​ល្អ​ជាងគេ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់់​មួយ។ ជាក់ស្តែង​នៅ​ដើមឆ្នាំ២០១៦ ក្រុមហ៊ុន​OPPO បាន​បញ្ចេញ​នូវ OPPO F1  ដែលមាន​កាមេរ៉ា​មុខ​រហូតដល់​ទៅ៨មេ​ហ្កា​ភិ​ច​ស៊ែ​ល បន្ទាប់មក​នៅ​ចុងឆ្នាំ២០១៦ OPPO F1s និង OPPO F1 plus ក៏ត្រូវ​បានចេញ​លក់​នៅ​លើ​ទីផ្សារ​ដោយ​កាមេរ៉ា​កើនឡើង​ទ្វេ​រដង​រហូតដល់​ទៅ១៦មេ​ហ្កា​ភិ​ច​សែ​ល ដែល​អាច​និយាយបានថា​ជា​កាមេរ៉ា​មុខធំ​ជាងគេ​និង​ដំបូង​គេ​ក្នុងអំឡុង​ពេលនោះ។

ដោយឡែក​នៅ​ពាក់កណ្តាល​ឆ្នាំ២០១៧ OPPO F3 និង OPPO F3 plus ត្រូវ​ចេញលក់​ដោយមាន​កាមេរ៉ា​ស៊ែ​ហ្វី​ភ្លោះ​គឺ១៦ និង ៨ មេ​ហ្កា​ភិ​ច​ស៊ែ​ល ដែល​កាន់តែ​ពិសេស​សម្រាប់​អ្នក​ចូលចិត្ត​ស៊ែ​ហ្វី​តែឯង និង​អាច​ស៊ែ​ហ្វី​ជា​ក្រុម​បាន​ដោយ​មិន​បាត់​នរណាម្នាក់​ឡើយ ក៏​ព្រោះតែ​កាមេរ៉ា​ស៊ែ​ហ្វី​អាច​ពង្រីក​ឡេ​ន​ធំ​ទូលាយ​បាន​យ៉ាង​ល្អ។ ក្រុមហ៊ុន OPPO មិន​បញ្ឈប់​ការច្នៃប្រឌិត​របស់ខ្លួន​ត្រឹម​នេះឡើយ នៅ​ចុងឆ្នាំ២០១៧ OPPO F5 ត្រូ​រ​ចេញលក់​នៅលើ​ទីផ្សារ​ដោយមាន​ការកែលម្អរ​រិត​តែ​វិសេសវិសាល​ជាង​មុន​គឺ​កាមេរ៉ា​មានរ​រហូតដល់​ទៅ២០មេ​ហ្កា​ភិ​ច​ស៊ែ​ល ហើយ​មាន AI Beauty ដែល​អាច​អ្នកប្រើប្រាស់​ថ​ត​រូប​បាន​កាន់តែ​ស្អាត​ជាមួយ​បច្ចេកវិទ្យា​ដ៏​ថ្មី​និង​មុខ​ដំបូង​គេ។

ចំណែក​នៅ​ឆ្នាំ២០១៨នេះ​វិញ ក្រុមហ៊ុន OPPO បាន​កំពុងតែ​ធ្វើ​ឲ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​ជាមួយនឹង OPPO F7 ដែលមាន​កាមេរ៉ា​រហូត​ដល់​ទៅ២៥មេ​ហ្កា​ភិ​ច​ស៊ែ​ល ព្រមទាំង​បាន​Update បច្ចេកវិទ្យា AI Beauty ទៅជា AI Beauty 2.0 ទៀតផង។ អ្វីដែល OPPO ព្យាយាម​អភិវឌ្ឍន៍​ខ្លាំង​គឺ​កាមេរ៉ា​ខាងមុខ វា​គឺជា​កាមេរ៉ា​ប្រើប្រាស់​ស៊េ​ន​ស័​រ​ធំ​បំផុត​ដំបូង​គេ របស់​ក្រុមហ៊ុន Sony គឺ​ស៊េ​ន​ស័​រ IMX576 ដែល​ចាប់​រូបភាព​ក្នុង​ទំហំ ២៥ មេ​ហ្គា​ភិ​ច​ស៊ែ​ល កម្រិត Aperture f/2.0 ប្រើប្រាស់​លេន​ទូលាយ​ល្អ និង​មុខងារ HDR ចាប់​រូបភាព​ស្រស់ស្អាត​ជាមួយ​មុខងារ​ជំនួយ​សម្រស់ AI Beauty 2.0 ។ ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ មាន​អេក្រង់​ធំ​ពេញ​ទំហំ 6.23  អ៊ីង និង​សមាមាត្រ 19:9 (Notch Screen) ដែលជា​ស្មា​ត​ហ្វូ​ន​ផ្តល់នូវ​ភាព​ទាក់ទាញ​យ៉ាងខ្លាំង​សម្រាប់​ការ​ទស្សនា​វីដេអូ​និង​រូបភាពផ្សេង។ OPPO F7 ក៏បាន​ផ្លាស់ប្ដូរ​ខ្នង​ខាងក្រោយ​មកជា​កញ្ចក់​ដែរ និង​ស្រោប​មកដល់​មុខ ជា​ប្រភេទ Uni-Body ប៉ុន្តែ​កាមេរ៉ា​ខាងក្រោយ​មិន​លៀន​មក​ច្រើន​ទេ ហើយក៏​ឃើញ​មាន​ស៊េ​ន​ស័​រ​ស្កេ​ន​ម្រាមដៃ​នៅ​ពីក្រោយ​តួ​ខ្នង​នោះ​ផងដែរ។ សរុបមក​ក្រុមហ៊ុន OPPO នៅតែ​ជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​ជានិច្ច​ផ្នែក​ស៊ែ​ហ្វី​នេះ​តែម្តង។

គួរ​រំ​លឹ​ង​ផងដែរ​ថា​នាពេល​កន្លងមក OPPO F5 ធ្លាប់​ទទួលបាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ដោយមាន​អតិថិជន​មិន​ថា​ជា​អ្នកប្រើប្រាស់​ទូទៅ ឬក៏​តារា​ខ្មែរ​និង​តារា​បរទេស​នោះឡើយ ដែល​ធ្វើ​ឲ្យ OPPO នៅ​រក្សា​ដំណែង​ជា «អ្នកឯកទេស​ស៊ែ​ល​ហ្វី​ឈាន​មុនគេ» បួន​ជំនាន់​បន្តបន្ទាប់​គ្នា។ ដូច្នេះ​បើ​ចង់ដឹងថា OPPO F7 ដែលជា​របកគំហើញ​ថ្មី​នៃ​កំពូល​ស្មា​ត​ហ្វូ​ត​នេះ​ល្អ​យ៉ាងណា​នោះ​សូម​រងចាំ​មើល​ទាំងអស់គ្នា​ណា។ វា​នឹង​មកដល់ឆាប់ៗនេះហើយ៕

Advertisement