ប្រាកដ​ណាស់​ថា OPPO F7 មកដល់​កម្ពុជា​ហើយ!

បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​អំពី​ការមកដល់​របស់ OPPO F7 ពេលនេះ​ប្រាកដ​ណាស់​ថា OPPO F7 នឹងត្រូវ​បាន​នាំយកមក​លក់​នៅ​ប្រទេស​កម្ពុជាឆាប់ៗនេះ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ OPPO Cambodia ដែល​បាន​ផ្លាស់ប្តូរ cover របស់ខ្លួន​ពី OPPO F5 មក​ដាក់​រូប OPPO F7 វិញ។

នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ OPPO  ថ្ងៃទី៦ មេសា​នេះ គេ​ឃើញ​មានការ​ផ្លាស់ប្តូរ cover ដែលមាន​រូប​ទូរស័ព្ទ OPPO F7 និង ពាក្យ​ថា “25 MP” អមដោយ​ឃ្លា​មួយ​ថា “Selfie ដោយ​បច្ចេកវិទ្យា AI ថតរូប​ពិត​របស់​អ្នក” ដែល​សំដៅ​ទៅដល់​ទំហំ​កា​ម៉េ​រ៉ា​ខាងមុខ​របស់​ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី​នេះ ដែល​អាច​ផ្តល់​គុណភាព​រូបថត​ច្បាស់​ស្អាត​ដូច​ពណ៌​ធម្មជាតិ​ពិត។

មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាក់​បាន​សាកសួរ​ពី​តម្លៃ​និង​ការមកដល់​នៃ​ទូរស័ព្ទ នៅក្នុង​ប្រទេស​កម្ពុជា។ ម្នាក់ៗហាក់ដូចជា​ចាប់អារម្មណ៍​ចង់​ប្រើប្រាស់​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ​ខ្លាំងណាស់។

បើ​គេ​ក្រលេកមើល​ទៅតាម​ហាង​លក់​ទូរស័ព្ទធំៗជាច្រើន​នៅក្នុង​ទីក្រុង​ភ្នំពេញ​វិញ គេ​នឹង​ឃើញថា​ស្លាក​ប៉ាណូធំៗដែលមាន​រូប​ទូរស័ព្ទដៃ OPPO F7 ត្រូវបាន​បំពាក់​នៅ​ពីមុខ​ហាង​តែម្តង ដោយ​ហាង​ខ្លះ​មាន​ដាក់​រូប​ទូរស័ព្ទ​ជាមួយនិង​របស់​តារា​ស្រី​ល្បីឈ្មោះ​គឺ​អ្នក​ពេជ្រ សោភា​ហើយ​ខ្លះទៀត​ក៏បាន​ដាក់​រូប​រប​ស់បុ​រស​សង្ហា​សម្តី​ផ្អែម​Step និង​ខ្លះទៀត​ដាក់​រូប​ស្រី​ស្អាត រ៉េត ស៊ូ​ហ្សា​ណា ដែល​សុទ្ធតែជា​តារា​តំណាងអោយ​ក្រុមហ៊ុន​OPPO ។

ប៉ុន្តែ​ទោះជា​មានការ​គាំទ្រ​យ៉ាង​គគ្រឹកគគ្រេង​ពី​អតិថិជន​ក្នុងស្រុក​យ៉ាង​ក៏ដោយ ខាង​ក្រុមហ៊ុន OPPO  នៅតែ​មិនទាន់​បង្ហាញ​ពី​តម្លៃ​និង​កាលបរិច្ឆេទ​នៃ​ការមកដល់​របស់ OPPO F7 មកកាន់​ប្រទេស​កម្ពុជា​នៅឡើយ​ទេ។ ក្រុមហ៊ុន​ត្រឹមតែ​ឲ្យ​ដឹងថា​កំពូល​ស្មា​ត​ហ្វូ​ន​ថ្មី​មួយ​នេះ នឹង​មកដល់​នៅពេលឆាប់ៗនេះ។

គួរ​រំលឹក​ផងដែរ​ថា OPPO F7 ត្រូវបាន​បំពាក់​ដោយ​កាមេរ៉ា​មុខ​ទំហំ២៥ មេ​ហ្គា​ភិ​ច​សែ​ល ដែលជា​កាមេរ៉ា​ស៊ែ​ល​ហ្វី​ដំបូងបង្អស់​មាន​ទំហំ​ធំជាងគេ សម្រាប់​ការថត​ស៊ែ​ល​ហ្វី​ស្អាត​បែប​ធម្មជាតិ​នៅពេល​ថ្ងៃ និង​ស៊ែ​ល​ហ្វី​ច្បាស់​ល្អ​ទោះ​នៅពេល​យប់​ក៏ដោយ។ មិនតែប៉ុណ្ណោះ កាមេរ៉ា​មុខ​របស់ F7 ក៏មាន​បំពាក់​នូវ​បច្ចេកវិទ្យា AI beauty 2.0 ថ្មី ដែល​ធ្វើ​ឲ្យ ការថត​ស៊ែ​ល​ហ្វី​របស់​អ្នក​កាន់តែ​អស្ចារ្យ។  ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ មាន​អេក្រង់​ធំ​ពេញ​ទំហំ 6.23  អ៊ីង និង​សមាមាត្រ 19:9 (Notch Screen) ដែលជា​ស្មា​ត​ហ្វូ​ន​ផ្តល់នូវ​ភាព​ទាក់ទាញ​យ៉ាងខ្លាំង​សម្រាប់​ការ​ទស្សនា​វីដេអូ​និង​រូបភាពផ្សេងៗ ហើយ​ចំនុច​ពិសេស​ទាំងនេះ​ក៏​កំពុង​វាយលុក​ទីផ្សា​នៅក្នុង​ប្រទេស​ឥណ្ឌា​យ៉ាង​ក្តៅគគុក​ផងដែរ។

បើ​ចង់ដឹងថា​តើ OPPO F7 នឹង​មកដល់​នៅពេលណា​នោះ​មានតែ​តាមដាន​មើល​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ OPPO ប៉ុណ្ណោះ។ ទោះជា​យ៉ាងណា​ក៏​ប្រហែលជា​ចុងខែ​នេះ​លោកអ្នក​ពិតជា​អា​ចក​ម្ម៉​ង់ OPPO F7 ថ្មី​នេះ​បាន​ហើយ បើ​យើង​មើល​ទៅតាម​ដំណើរការ​ពីមុនមក​របស់​ក្រុមហ៊ុន OPPO។ តោះ​សាក​ចូលរួម​ទាយ​តម្លៃ​របស់ OPPO F7 ទាំងអស់គ្នា ថា​តើ​តម្លៃ​ប៉ុន្មាន​ដែរ​នៅពេល​មាន​លក់​លើ​ទីផ្សារ​នោះ?

Advertisement