បាន​រកឃើញ​ក្រុម​ជ័យលាភី​នៃ​កម្មវិធី​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ដំបូងបង្អស់​របស់​ស្រា​បៀរ​អាន់​ឆ័​រ

ភ្នំពេញ៖ ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ដំបូងបង្អស់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ដែលមាន​ឈ្មោះថា International Beach Volleyball 2-Star FIVB World Tour បាន​ឈាន​ដំណាក់កាល​ចុងក្រោយ​ដ៏​រំភើប​រីករាយ​ក្រៃលែង​បំផុត​កាលពី​ថ្ងៃទី​អាទិត្យ​ទី ៦ ខែឧសភា នៅមុខ​សាល​មហោស្រព​កោះ​ពេជ្រ ដោយមាន​ការចូលរួម​ទស្សនា​ពី​មិត្ត​អ្នកគាំទ្រ​រាប់ពាន់នាក់។

បន្ទាប់ពី​ការប្រកួត​យ៉ាងខ្លាំង​ក្លា​ដែល​បាន​កើតឡើង​ចាប់ពី​ថ្ងៃទី ៤ ដល់​ថ្ងៃទី ៦ ខែឧសភា រវាង​ក្រុម​កីឡាករ​អន្តរជាតិ​ចំនួន ២៩ ក្រុម​មកពី​បណ្តា​ប្រទេស ១៧ ប្រទេស​ដូចជា អូស្ត្រាលី កាណាដា ដា​ណឺ​ម៉ាក អាល្លឺម៉ង់ ក្រិ​ក ជប៉ុន ណូ​វែ​ល​ហ្សី​ឡង់ រុស្ស៊ី ស៊ុយអែដ និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត គេ​បាន​រកឃើញ​ក្រុម​ជ័យ​លាភ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​គឺ​ក្រុម​ជើងឯក​បាន​ទៅលើ​ក្រុមកីឡា​ការិនី​មកពី​ប្រទេស អាល្លឺម៉ង់ ទទួលបាន​មេដាយមាស។  ក្រុម​ជើងឯក​រង​បាន​ទៅលើ​ក្រុមកីឡា​ការិនី​មកពី​ប្រទេស​ជប៉ុន ទទួលបាន​មេដាយប្រាក់ និង​ក្រុម​ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅលើ​ក្រុមកីឡា​ការិនី​មកពី​ប្រទេស​រុស្សី ដែល​ទទួលបាន​មេដាយ​សំរឹទ្ធ។

ក្រុម​ទទួល​ជ័យលាភី​ទាំងបី​ក្រុម​នេះ​មាន​សិទ្ធិ​លេង​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ក្របខ័ណ្ឌ FIVB World Tour  ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ច​ដើម្បី​ឈាន​រក​ទៅ​ជើងឯក​ពិភពលោក។

បន្ទាប់ពី​កម្មវិធី​ប្រកួត​នេះ មានការ​ប្រគុំ​តន្ត្រី​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​តារា​ល្បីល្បាញ​អន្តរជាតិ កញ្ញា ភា​មា (Pia Mia) កំពូល​តារាចម្រៀង​ស្រី​ដ៏​ល្បី​ប្រចាំ​សហរដ្ឋអាមេរិក ព្រមទាំង​តារាល្បីៗប្រចាំ​ព្រះរាជា​ណា​ច​កម្ពុជា​ជាច្រើនរូប​មានដូចជា កញ្ញា ឱក សុគន្ធ​កញ្ញា លោក ខេមរៈ សេរី​មន្ត លោក នី​កូ លោក ឆន សុវណ្ណ​រាជ អ្នកនាង សុគន្ធ នីសា អ្នកនាង សុខ ស្រី​នាង កញ្ញា ទេព បូ​ព្រឹក្ស កញ្ញា សួស វី​ហ្សា  អ្នកនាង ពេជ្រ សោភា កញ្ញា វី ឌី​ណែ​ត លោក ស្តិ​ប (Step) លោក ជី ដេវីត។

សូមជម្រាបថា នេះ​ជា​ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្ដរជាតិ​លើកទីមួយ​ដែល​ប្រារព្ធ​ឡើង​នៅក្នុង​ព្រះរាជា​ណា​ច​កម្ពុជា​ដែល​រៀបចំឡើង​ដោយ​ស្រា​បៀរ​អាន់​ឆ័​រ​ក្រោម​កិច្ចសហការ​ជាមួយនឹង​សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ (FIVB)  ក្រសួង​អប់រំ​យុវជន និង​កីឡា និង​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា។ កម្មវិធី International Beach Volleyball 2-Star FIVB World Tour គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី Anchor International Beach Volleyball Carnival 2018 របស់​ស្រា​បៀរ​អាន់​ឆ័​រ​ដែល​បានចាប់ផ្តើម​ពីថ្ងៃ​ទី ២៤ ខែមីនា​រហូតដល់​ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៨ នៅ​ខេត្ត​ក្រុង​ធំ​ចំនួន​ប្រាំបី​រួមមាន​ខេត្តកំពង់ស្ពឺ ព្រះសីហនុ បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម រាជធានី​ភ្នំពេញ រតនគិរី និង​សៀមរាប។

ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​នេះ សូម​ចូល​មើល​ទំព័រ​ហេ្វ​ស​បុក​របស់​ស្រា​បៀរ​អាន់​ឆ័​រ៖ https://www.facebook.com/AnchorBeerKH/ ។

ពិសា​ស្រា​បៀរ​អាន់​ឆ័​ដោយ​ការទទួលខុសត្រូវ

Advertisement