បរ​វរ​កញ្ញា Miss Global តំណាង​កម្ពុជា ភ្ញាក់ផ្អើល​ខ្លាំង​ពេល​ឃើញ​សិស្ស​សាលារៀន វ៉េ​ស្ទ​ឡាញ អាច​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាង​ស្ទាត់ជំនាញ

នៅ​រសៀល​ថ្ងៃទី 12 ខែឧសភា ឆ្នាំ 2018 នេះ បរ​វរ​កញ្ញា Miss Global តំណាង​កម្ពុជា កញ្ញា យ៉ូ​ស ប៉ូ​លី​ណា ( Paulina Yos) បាន​ចុះ​ដោយផ្ទាល់​ទៅដល់​សាខា​សាលារៀនវ៉េ​ស្ទ​ឡាញ​សន្ធរ​មុខ ខណ្ឌទួលគោក​នោះ រាជធានី​ភ្នំពេញ នាង​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ដោយ​សិស្សក្មេងៗនៅ​ទីនោះ អាច​ប្រើប្រាស់​ភាសា​អង់គ្លេស​បាន​យ៉ាង​ស្ទាត់ជំនាញជាពិសេស​គឺ​ការនិយាយ​តែម្តង ដែល​មិន​ចាញ់​កុមារ​បរទេស​នោះឡើយ ហើយ​ប្រការនេះ នាង​អាច​សន្និដ្ឋានបានថា សាលារៀន​វ៉េ​ស​ឡាញពិតជា​មាននូវ​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​ពិសេស​ជាងគេ និង​មាន​ស្តង់ដា​កម្រិត​ខ្ពស់ ទើប​អាចធ្វើ​ឲ្យកុមារៗកម្ពុជា ឆាប់​ចាប់បាន​នូវ​ចំណេះដឹងជាពិសេស​លើ​ផ្នែក​ភាសា​អង់គ្លេស ដែលជា​ភាសា​ទី 1 សម្រាប់​ប្រាស្រ័យ​ទាក់ទង​គ្នា​ជា​លក្ខណៈ​អន្តរជាតិ។

មិន​ត្រឹមតែ​ចំណេះដឹង​ផ្នែក​ភាសា​នោះទេ ក្មេងៗជា​សិស្ស​របស់​សាលារៀន​វ៉េ​ស​ឡាញ តែងតែ​បានទទួល​ការអប់រំ​ផ្នែក​សុជីវធម៌ និង​ការកសាង​ទំនាក់ទំនង​ល្អ​រវាង​មិត្ត​រួម​ថ្នាក់លោកគ្រូ​អ្នកគ្រូ មា​តិ​បិតា និង​ចាស់ទុំ​ថែមទៀត ដែល​ធ្វើ​ឲ្យក្មេងៗទាំងអស់​ពេលនេះ​មក​សិក្សា​ទីនេះ នឹង​ទទួលបាន​ទាំង​ចំណេះដឹង និង​សុជីវធម៌​ខ្ពស់ព្រមៗគ្នាដែល​នេះ​ពិតជា​មូលដ្ឋានគ្រឹះ​សំខាន់​ណាស់ សម្រាប់​អនាគត​បុត្រ​ធីតា​របស់​លោកអ្នក។ ជាមួយគ្នា​នោះដែរ សាលារៀន​វ៉េ​ស្ទ​ឡាញជា​សាលារៀន​ឈានមុខ​គេ​ក្នុងការ​ផ្តល់នូវ​សេវាកម្ម​អប់រំ​ចំណេះ​ទូទៅ​ខ្មែរ និង​ភាសា​អង់គ្លេស​ប្រកបដោយ គុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និង​ភាពជា​អ្នកដឹកនាំ។

សាលា​វ៉េ​ស្ទ​ឡា​ញន ផ្ដោ​ច​សំខាន់​លើ “សិក្សា​ដើម្បី​ភាពជា​អ្នកដឹកនាំ” ដែលជា​បេសកកម្ម របស់​សាលារៀន​វ៉េ​ស្ទ​ឡាញដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​ខាងលើ សាលារៀន​វ៉េ​ស្ទ​ឡាញ​បេ្ត​ជ្ញា​អនុវត្ត​ឲ្យ​បាន​ជោគជ័យ នូវ​បេសកកម្ម 3 យ៉ាងដូច​ខាងក្រោម ៖

  1. ផ្តល់​ការអប់រំ​ចំណេះ​ទូទៅ​ខែ្មរ​ពី​កម្រិត​ម​តេ្ត​យ្យ​ដល់​ថ្នាក់​ទី12 តាម​ប្រព័ន្ធ​គុណភាព​អប់រំ​ជាតិ និង​ការអប់រំ​ភាសា​អង់​គេ្ល​ស​ទូទៅ​ពី​កម្រិត​ម​តេ្ត​យ្យ​ដល់​កម្រិត​ខ្ពស់ តាម​បទដ្ឋានគុណភាព​អប់រំ​អាមេរិកាំង ដល់​សាធារណៈជន​ទូទៅ​ក្នុងតម្លៃ​សមរម្យ។
  2. ជានិច្ចកាល​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកស្ទួយ​វិស័យ​អប់រំ អភិវឌ្ឍ​ធនធានមនុស្ស​លើកកម្ពស់​វិស័យសេដ្ឋកិច្ចក្នុងទិសដៅ​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា។
  3. អនុវត្ត​ជា​គំរូ​គេ​ដល់​ស្ថាប័ន​អប់រំ​ដទៃទៀត​ក្នុងប្រទេស​កម្ពុជា ក្នុង​ការផ្តល់​ការអប់រំ​ប្រកបដោយ គុណភាព គុណធម៌ មនុស្សធម៌ និង​ភាពជា​អ្នកដឹកនាំក្នុងការ​អភិវឌ្ឍ​សង្គមជាតិ និង​ពិភពលោក​ទាំងមូល។

ជា​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​ចំពោះ​សាលារៀន​វ៉េ​ស្ទ​ឡាញ​សាខា​សន្ធរ​មុខ​នេះ បរ​វរ​កញ្ញា Miss Global តំណាង​កម្ពុជា កញ្ញា យ៉ូ​ស ប៉ូ​លី​ណា មាន​ពាក្យពេចន៍​លើកសរសើរ​ពី​សម​ត្ថិ​ភាពប្អូនៗថា «ប្អូនៗជា​កុមារ​កម្ពុជា​ដែល​ពោល​ពេញ​ទៅដោយ​សម​ត្ថិ​ភាព​ដែល​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ដោយផ្ទាល់​ជាមួយនឹង​នាង ហាក់បីដូចជា ក្មេងៗជនជាតិ​អាមេរិក​អ៊ីចឹង​ដែរដូច្នោះ​ហើយ នាង​បាន​សម្លឹង​ឃើញថា ការសិក្សា​សាលារៀន វ៉េ​ស្ទ​ឡាញ ពិត​ជាមាន​គុណភាព និង​មិន​ចាញ់​ការសិក្សា​នៅឯ​បរទេស​ប៉ុន្មាន​នោះទេ »៕

Advertisement