កក្រើកទៀតហើយ!! ក្លឹបកម្សាន្ដទាន់សម័យកណ្ដាលក្រុងភ្នំពេញ Blanc Restaurant and Lounge បើកសម្ពោធ និងដំណើរការហើយ

នៅរាត្រីថ្ងៃទី 19 ខែ ឧសភា ឆ្នាំ 2018នេះ ភោជនីយដ្ឋាន Blanc Restaurant and Lounge បានរៀបចំពិធីបើកសម្ពោធមុខមាត់ថ្មី ដែលមានទីតាំងស្ថិតនៅលើបណ្ដោយផ្លូវ 90 សង្កាត់ វត្តភ្នំ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ពោលគឺស្ថិតនៅខាងក្រោយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ កាន់តែពិសេស និងធ្វើឱ្យកម្មវិធីទាំងមូលមានភាពកក្រើកញាប់ញ័រអារម្មណ៍ថែមទៀតនោះ គឺមានកំពូលតារាចម្រៀងល្បីៗដែលអញ្ជើញមកពីផលិតកម្មថោន រួមមាន អ្នកនាង មាស សុខសោភា និងកញ្ញា រ៉ូ​ លីន បានបង្កបរិយាកាសសប្បាយរីករាយ រហូតដល់ភ្ញៀវកិត្តិយសចូលរួមកម្មវិធីទាំងមូលមិនចង់ត្រឡប់ទៅផ្ទះវិញឡើយ។

លោក វ៉ាន់ សាន ( Vann San ) ម្ចាស់ភោជនីយដ្ឋាន Blanc Restaurant and Lounge បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា លោកពិតជាមានក្ដីសោមនស្សយ៉ាងខ្លាំង នៅពេលដែលបានឃើញភ្ញៀវកិត្តិយសអញ្ជើញចូលរួមយ៉ាងច្រើនកុះករ និងពិសាអាហារនៅក្នុងកម្មវិធីបើកសម្ពោធមុខមាត់ថ្មីនៃភោជនីយដ្ឋាន និងក្លឹបកម្សាន្ដ Blanc ។ លោក បន្ដថា « នៅក្នុងរាត្រីនេះទាំងមូល មានកម្មវិធីពិសេសៗជាច្រើនដែលបានផ្ដល់ជូនអតិថិជន និងជាភ្ញៀវកិត្តិយស ដោយមានការចាប់រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ហើយរង្វាន់ធំជាងគេនោះគឺ ទូរស័ព្ទដៃ IPhone 8 »។ ម្ចាស់ក្លឹបកម្សាន្ដវ័យក្មេងរូបនេះ ក៏បានប្រាប់បន្ថែមថា ភោជនីយដ្ឋាន Blanc Restaurant and Lounge ជាភោជនីយដ្ឋាន មានបម្រើសេវាកម្មមុខម្ហូប ឈ្ងុយឆ្ងាញ់ និងមានអនាម័យ ជាពិសេសទីតាំងធំទូលាយ បំពាក់ដោយ ម៉ាស៊ីនត្រជាក់ ដែលមានក្រុមតន្ត្រី ពេញនិយម សក្កិសមបំផុត ក្នុងការបង្កើតបរិយាកាស ជួបជុំសប្បាយរីករាយ ក៏ដូចជាទទួលរៀបចំកម្មវិធី ខួបកំណើត និងបន្ទប់ខារ៉ាអូខេ គ្រួសារ បន្ទប់ VIP ព្រមទាំងកម្មវិធីផ្សេងៗ ជាពិសេស មានការផ្តល់ជូន ប្រម៉ូសិនពិសេស ដោយបានបញ្ចុះតម្លៃ រហូតដល់ 30% គ្រប់កម្មវិធីជួបជុំ ចាប់ពីថ្ងៃបើកសម្ពោធ រហូតដល់បំណាច់ខែឧសភានេះ។

គួរបញ្ជាក់ផងដែរថា ដោយសារតែកន្លងមកអតិថិជនមានការគាំទ្រចំពោះអាហារនៅក្នុងភោជនីយដ្ឋាន ជាពិសេសគឺរសជាតិ ក្ដាមប្រៃ ដែលមានឱជារសឆ្ងាញ់ពិសេស និងមានការសរសើរមិនដាច់ពីមាត់ រហូតដល់មុខម្ហូបមួយមុខនេះ បានក្លាយម្ហូបប្រចាំហាងតែម្ដង។ ក្រៅពីការទទួលទានអាហារ និងភេសជ្ជៈជាមួយក្រុមគ្រួសារ មិត្តភក្ដិ យ៉ាងសប្បាយរីករាយហើយនោះ Blanc Restaurant and Lounge ក៏មានការប្រគំតន្ដ្រី និងមានការចូលរួមពីវត្តមានតារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា រង់ចាំបម្រើអារម្មណ៍ប្រិយមិត្តអតិថិជនទាំងអស់គ្នាផងដែរ៕

Advertisement