LG សម្ពោធ​សាខា​ថ្មី LG BRANDSHOP សាខា​ខេត្តសៀមរាប

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន G Gear បាន​ប្រារព្ធ​នូវ​ពិធី​សម្ពោធ​សាខា​ថ្មី​គឺ LG BRANDSHOP សាខា​ខេត្តសៀមរាប ដោយ​កម្មវិធី​នេះ​បានធ្វើ​ឡើង​កាលពី ព្រឹក​ថ្ងៃទី 24 ខែ ឧសភា ឆ្នាំ 2018 នៅ​អគារ​លេខ 503 ផ្លូវ​ស៊ីវ​ត្ថា ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​ក្រោម​អធិប​តិ​ភាព ឯកឧត្តម ពិន ប្រាកដ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត​ប្រមាណ​ជាង 200 នាក់ ។

ហាង​ទំនើប LG BRANDSHOP បាន​មាន​វត្តមាន​នៅក្នុង​ខេត្តសៀមរាប​អស់​រយៈពេល​ជាង 5 ឆ្នាំ​មកហើយ​តាំងពី​ឆ្នាំ 2013 មកម្ល៉េះ តែដោយសារ​ការមើលឃើញ​ពី​ភាព​រីកចំរើន​នៅក្នុង​តំបន់ ការ​មាន​តំរូវ ការ​កាន់តែច្រើន​របស់​អតិថិជន​ទាំងអស់ ទើប​ក្រុមហ៊ុន LG និង ក្រុមហ៊ុន G Gear បាន​សំរេចចិត្ត​ក្នុងការ​ផ្លាស់ប្តូរ​ទីតាំង​ថ្មី ដែលមាន​ទីតាំង​ធំ​ទូលាយ​ជាង​មុន ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ស៊ីវ​ត្ថា ដែល​ទីតាំង​ថ្មី​នេះ​និង បំរើសេវា​កម្ម​ជូន​ដល់​អតិថិជន​ទាំងអស់​អោយ​កាន់តែ មាន​ភាពងាយស្រួល ផាសុខភាព និង​ជំរើស​ផលិតផល​រឹតតែ​សំបូរបែប​ថែម​ទៀតផង៕

LG BRANDSHOP សាខា​ខេត្តសៀមរាប​ថ្មី​នេះ គឺមាន​ការដាក់​តាំង​បង្ហាញ និង​លក់​នូវ​រាល់​ផលិតផល​របស់ LG ទាំងអស់​ដែលមាន​ដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរ​ទឹកកក ម៉ាស៊ីន​បោក​សំលៀកបំពាក់ ឧបករណ៍​បំពង​សម្លេង ទូរ​សព្ទ​ដៃ និង គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ប្រើប្រាស់​ក្នុងផ្ទះ​មាន​ជាច្រើន​ផ្សេងទៀត ដែល​សុទ្ធសឹងតែ​ជា​ផលិតផលទំនើបៗ នឹង​ម៉ូ​ដែលថ្មីៗ ចុងក្រោយ​គេ​បង្អស់​របស់ LG ។ បន្ថែម​ជាងនេះទៅទៀត សាខា​ថ្មី​នេះ​ក៏មាន​បំរើ​ផ្នែក​សេវាកម្ម​ជួសជុល​ថែទាំ និង​ផ្តល់​ប្រឹក្សា​អំពី​ការប្រើប្រាស់​ផលិតផល​របស់ LG ផងដែរ។

នា​ក្នុង​ឪ​កាស​នោះ លោក ឧកញ៉ា សុខ ពិសិដ្ឋ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន G Gear បាន​មាន    ប្រសា​ស​ន៏​ដែរ​ថា LG BRANDSHOP បាន​ដើរតួនាទី​យ៉ាងសំខាន់ សំរាប់​ផ្ដល់នូវ​បទពិសោធ​ន៏ថ្មីៗ នៃ​ការលក់​ផលិតផល LG ប​ង្ដើ​ត​នូវ​បណ្ដាញ​សេវាកម្ម​អតិថិជន​ដ៏​ល្អ និង ជា​កន្លែង​សំរាប់​ស្វែងយល់​ពី​បច្ចេកវិទ្យា    ទំនើបៗ ចុងក្រោយ​បំផុត​ដូច​បណ្ដា​ប្រទេស​នានា នៅលើ​ពិភពលោក។ LG BRANDSHOP នឹង​នៅតែ​បន្ដ​តួនាទី និង បេសកម្ម​របស់ខ្លួន​ដើម្បី​កសាង​ទំនុកចិត្ត និង ផ្ដល់នូវ​ផលិតផល​ដែលមាន​ការធានា​ត្រឹមត្រូវ ជូន​អតិថិជន​ដោយ​ផ្ដោត​សំខាន់​លើ​គោលការណ៍ 3 ចំនុច ៖ ទំនិញ​មានគុណ​ភាព, សេវាកម្ម ល្អ, តំលៃ​សមរម្យ ”

លោក SUNG SOK KIM អគ្គនាយក​ក្រុមហ៊ុន LG ប្រចាំ​ប្រទេស​កម្ពុជា​ក៏បាន​មាន​ប្រសា​ស​ន៏​ដែរ​ថា យើង​មាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាងខ្លាំង ក្នុង​ការចាប់​ដៃគូរ​ជាមួយ​ក្រុមហ៊ុន G Gear ដែលជា​ដៃគូរ​យុទ្ធសាស្ត្រ​អាជីវកម្ម និង​ជា​អ្នក​ចែកចាយ​ផ្តាច់មុខ​សំរាប់​ការលក់ដុំ​ផ្តាច់មុខ គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ម៉ាក់ LG និង​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​ការរីកចម្រើន​នៃ​ម៉ាក LG នៅក្នុង​ប្រទេស​កម្ពុជា។ហើយ​ថ្ងៃនេះ យើង​ទទួលបាន​សមិទ្ធផល​ថ្មី​មួយទៀត​ដែលជា​ការចូល​រួមសហកា​រណ៍​រវាង​ក្រុមហ៊ុន LG និង G Gear គឺ​ការបើក​សម្ពោធ​ជា​ផ្លូវការ​ហាង LG BRANDSHOP ទីតាំង​ថ្មី​ខេត្តសៀមរាប​នេះ។ យើង​ជឿជាក់​យ៉ាង​មុតមាំ ថា​ការ​បើកហាង LG BRANDSHOP ថ្មី​របស់​យើង​នាពេលនេះ នឹង​ជួយ​អតិថិជន​របស់​យើង​អោយ​កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​ស្វែងរក​ផលិតផល​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ក៏ដូចជា​សេវាកម្ម​ដែល​នៅជាប់​ផ្ទះ​របស់​ពួកគាត់។ ហើយ​យើង​ជឿជាក់ថា ការវិនិយោគ​របស់​យើង​ថ្ងៃនេះ គឺជា​ផ្នែក​មួយ​នៃ​ការជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ក៏ដូចជា​ជួយ​ដល់​ផ្នែក​សេដ្ឋកិច្ច​របស់​ខេត្តសៀមរាប​ផងដែរ។ 

ដើម្បី​អបអរ​ក្នុង​ឪ​កាស​បើកសម្ពោធ​នេះ ក្រុមហ៊ុន​ក៏បាន​រៀបចំ​អោយមាន នៅ​កម្មវិធី​លក់​បញ្ចុះ    តំលៃ​យ៉ាង​ពិសេស​រហូតដល់ 25% សំរាប់​រាល់​ការ​ជាវ​ផលិតផល LG ពីសា​ខា LG BRANDSHOP សៀមរាប​ថ្មី​នេះ ដែលមាន​រយៈពេល 4 ថ្ងៃ ចាប់ពី​ថ្ងៃទី 24 ដល់ ថ្ងៃទី 27 ខែឧសភា នេះ។ រាល់​ផលិតផល​របស់ LG BRANDSHOP គឺជា​ផលិតផល​សុទ្ធ​ដែលមាន​ការធានា​ក្នុងការ​ជួសជុល និង ត្រួតពិនិត្យ​ត្រឹមត្រូវ។

អាស្រ័យ​ដ្ឋា​ន LG BRANDSHOP សាខា​ខេត្តសៀមរាប​ថ្មី
អគារ 503 ផ្លូវ​ស៊ីវ​ត្ថា, ភូមិ​តាភុល, សង្កាត់​ស្វាយដង្គំ, ក្រុង​សៀមរាប, ខេត្តសៀមរាប
ទូរ​សព្ទ​ទំនាក់ទំនង 016 999 624 / 063 966 199
https://goo.gl/u2i58s

Advertisement