ការប្រើប្រាស់​សេវា​ធានារ៉ាប់រង​សុខភាព និង​គ្រោះថ្នាក់​របស់​អតិថិជន​កម្ចី អេ អឹម ខេ កើនឡើង​ជាង 80%

ភ្នំពេញ៖ យោងតាម​របាយការណ៍​ហរិញ្ញវត្ថុ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គិត​ត្រឹម​ត្រីមាស​ទី1 ឆ្នាំ2018 មាន​អតិថិជន​ជាង 28ម៉ឺន​នាក់ ដែល​ស្មើនឹង​ជាង80% នៃ​អត​ថិ​ជនក​ម្ចី អេ អឹម ខេ ទាំងអស់​ដែល​កំពុង​ប្រើប្រាស់ សេវា​ធានារ៉ាប់រង​សុខភាព​ខ្នាតតូច​លើ​សុខភាព និង​គ្រោះថ្នាក់។

អេ អឹម ខេ បានចាប់ផ្តើម​សហការ​ជាមួយ​ក្រុមហ៊ុន ធានារ៉ាប់រង​ហ្វ​ត​តេ ដើម្បី​ផ្តល់​សេវា​ធានារ៉ាប់រង​ខ្នាតតូច​ដល់​អតិថិជន​កម្ចី​តាំងពី ឆ្នាំ2014 ម្ល៉េះ ហើយ​គោលបំណង​សំខាន់​បំផុង​នោះ គឺ​ដើម្បី​ជួយ​ការពារ​ហានិភ័យ ផ្សេងៗ ដែល​អាច​កើតឡើង​ជាយថាហេតុ​នៅក្នុង​គ្រួសារ​អតិថិជន​របស់ខ្លួន។ បើ​គិត​ត្រឹម​ចុងឆ្នាំ2014 មាន​អតិថិជន​ត្រឹមតែ​ជិត 1ម៉ឺ​នាក់​ប៉ុណ្ណោះ ប្រមាណ​ជា3% ដែល​បាន​ប្រើប្រាស់​ប្រើប្រាស់​សេវា​ធានារ៉ាប់រង​សុខភាព និង​គ្រោះថ្នាក់។

ចំនួន​អ្នកប្រើប្រាស់​មានការ​កើនឡើង​ជា​បន្តបន្ទាប់​គួរ​ឲ្យ​គត់​សម្គាល់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ រហូតដល់​ជិត 13ម៉ឺន​នាក់​ប្រមាណ​ជា 38%នៅក្នុង​ឆ្នាំ2015 និង ជាង18ម៉ឺន​នាក់ ប្រមាណ​ជា 52%នៅក្នុង​ឆ្នាំ2016 បន្ត​កើនឡើង​រហូតដល់ 28ម៉ឺន​នាក់​ក្នុង​ត្រីមាស​ទី1 ឆ្នាំ2018  ដែល​ស្មើនឹង​ជាង 80% នៃ​អតិថិជន​កម្ចី​សរុប។ ការកើនឡើង​នៃ​ការប្រើប្រាស់​សេវា​ធានារ៉ាប់រង​ខ្នាតតូច​នេះ គឺជា​សញ្ញាណ​មួយ​វិ​ជ្ជ្​មាន ដែល​សបញ្ជាក់​ឲ្យ​ឃើញថា អតិថិជន អេ អឹ ខេ បច្ចុប្បន្ន​ចាប់ផ្តើម​យល់ដឹង​ច្រើន​ពី​ការគ្រប់គ្រង និង​ការពារ​បញ្ហា​ហិរញ្ញវត្ថុ​នៅក្នុង​គ្រួសារ​ដែលជា​កត្តា​ធ្វើ​ឲ្យ​ជីវភាព​របស់​ពួកគាត់​កាន់តែ​ប្រសើរឡើង​ផងដែរ។

លោក សួន ពិសី ប្រធាន​នាយក​ប្រតិបត្តិ​អាជីវកម្ម​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អេ អឹម ខេ បាន​ឲ្យ​ដឹងថា “គ្មាន​នរណាម្នាក់​អាច​ទាយ​ដឹង​មុន​ថា វា​នឹង​មានរឿង​អ្វី​កើតឡើង​ចំពោះ​ខ្លួនឯង ឬ​សមាជិកគ្រួសារ​ណា​ម្នាក់​ឡើយ តែបើ​អតិថិជន​មាន​សេវា​ធានារ៉ាប់រង នោះ​វា​ពិតជា​អាចជួយ​កាត់បន្ថយ​ថ្លៃ​ចំណាយ​សម្រាប់​ការ​ថ្លៃ​ព្យាបាល មិនចាំបាច់​ខ្ចីបុល​គេ ឬ​លក់​ទ្រព្យសម្បត្តិ​មានតម្លៃ​នៅក្នុង​ផ្ទះ​ដើម្បី​ដោះស្រាយ​ថ្លៃ​ព្យាបាល​ក្នុង​ករ  ណី​មាន​ជំងឺ ឬ​ជួប​គ្រោះថ្នាក់​ណាមួយ​នោះទេ”

ជាមួយគ្នា​នោះដែរ លោក នី លី​ហួង នាយក​ក្រុមហ៊ុន និង​អ្នកជំនាញ​របស់​ក្រុមហ៊ុន​ធានា​រា​៉​ប់រង​ហ្វ​ត​តេ​ម៉ា​យ​ក្រូ​អិ​ុ​ន​សួ​រឹ​នស៍ បាន​បន្ថែម​ផងដែរ​ថា “ក្រុមហ៊ុន​ធានា​រា​៉​ប់រង​ហ្វ​ត​តេ​ម៉ា​យ​ក្រូ​អិ​ុ​ន​សួ​រឹន​ស៍បាន​សិក្សា​ពី​តម្រូវការ និង​ជីវភាព​ប្រជាជន​គ្រប់​ជ្រុងជ្រោយ​រហូត​ឈានដល់​ការកំណត់​តម្លៃ​មួយ​សមរម្យ​ដែល​អាច​ឲ្យ​ប្រជាជន​ទូទៅ​មានលទ្ធភាព​ប្រើប្រាស់​សេវាកម្ម​នេះ ក៏ដូចជា​មានលទ្ធភាព​ប្រើប្រាស់​សេវា​សុខភាព​នៅតាម​ន្ទី​ពេទ្យ​នៅក្នុង​តំបន់​រស់នៅ​របស់​ពួកគាត់​បាន​ផងដែរ។ ជាទូទៅ ការចំណាយ​លើ​ថ្លៃ​សេវា​ធានា​រា​៉​ប់រង​នេះ គឺ​មិន​ដល់ 100រៀល​ផង​ក្នុង​មួយថ្ងៃ​សម្រាប់​ការធានា​ពេញ 1ឆ្នាំ​ក្នុង​សមាជិក​ម្នាក់”។

គួរបញ្ជាក់​ផងដែរ​ថា ការទិញ​សេវា​ធានារ៉ាប់រង​ខ្នាតតូច​នេះ គឺ​សម្រាប់តែ​អតិ​ថ​ជនក​ម្ចី អេ អឹម ខេ ប៉ុណ្ណោះ ហើយ​កញ្ចប់​អត្ថប្រយោជន៍​ពី​ការទិញ​សេវា​ធានារ៉ាប់រង​រួមមាន​ដូចជា៖ ប្រាក់ឧបត្ថម្ភ​ថ្លៃ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ 2ម៉ឺន​រៀល​ក្នុង 1ថ្ងៃ ប្រាក់ឧបត្ថម្ភ​ថ្លៃ​វះកាត់​អតិបរមា​ដល់ 60ម៉ឺន​រៀល​ក្នុង១ករណី ប្រាក់ឧបត្ថម្ភ​ពិការភាព​ដោយសារ​គ្រោះថ្នាក់​រហូតដល់ 2 ទៅ 3លាន​រៀល ប្រាក់ឧបត្ថម្ភ​មរណភាព​ដែល​បណ្តាលមកពី​ជំងឺ​រហូតដល់ 60ម៉ឺន​រៀល និង​ប្រាក់ឧបត្ថម្ភ​មរណភាព​ដែល​បណ្តាលមកពី​គ្រោះថ្នាក់​ចាប់ពី 6.6០០.០០០រៀល ដល់ 7.6០០.០០០រៀល ផងដែរ៕

Advertisement