ក្រុមហ៊ុន​អូ​អិ​ឈិ ​បានធ្វើ​ឲ្យ​ជីវិត​របស់​អ្នករត់ម៉ូតូឌុប​ម្នាក់ ​មាន​ការផ្លាស់ប្តូរ​ជាខ្លាំង​បន្ទាប់ពី​ឈ្នះ​រង្វាន់​ដែលមាន​តម្លៃ 178លាន​រៀល

អតីត​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​ពោធិ៍សាត់​ក្នុង​ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ រំភើបចិត្ត​រហូតដល់​និយាយ​ស្ទើរ​មិន​ចេញ នៅពេលដែល​ទទួលបាន​រង្វាន់​រថយន្ត FORD Ranger XLT មានតម្លៃ​ស្មើនឹង ១៧៨ លាន​រៀល​ពី​ក្រុមហ៊ុន​តែ​បៃតង​អូ​អិ​ឈិ កាលពី​ខែឧសភា កន្លងទៅនេះ។

លោក  ស៊ិន គក់ ដែល​ឆ្នាំនេះ​មាន​អាយុ៥៥ឆ្នាំ​ហើយ​នោះ រាល់ថ្ងៃនេះ​មាន​អាជីព​ជា​អ្នករត់ម៉ូតូឌុប​ដែល​គាត់​អាច​រកចំណូលបាន​ត្រឹមតែ២០០០០រៀល​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ដែលមាន​សមាជិក៥នាក់ ខណៈពេល​កូនប្រសា​ប្រុស​របស់គាត់​កំពុង​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ។ គាត់​បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​សឹងតែ​មិន​ជឿ​នឹង​ភ្នែក​នៅពេលដែល​ខ្ញុំ​បើក​គម្រប​ដប ត្រូវ​រង្វាន់។ សម្រាប់​អ្នកក្រ​ដូចជា​ខ្ញុំ​មិនដែល​ហ៊ាន​គិត​ផង​ថា​មាន​ឡាន​ជិះ។ នេះ​មិន​ត្រឹមតែ​ជា​រង្វាន់​ដ៏​ធំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បានធ្វើ​ឲ្យ​ជិវិត​ខ្ញុំ​ទទួលបាន​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង។ ខ្ញុំ​សូម​អរគុណ​ដល់​ក្រុមហ៊ុន​អូ​អិ​ឈិ​ដែល​បាន​បង្កើត​កម្មវិធី​ផ្តល់​រង្វាន់​បែបនេះ​សម្រាប់​ប្រជាជន​ខ្មែរ​យើង។ ខ្ញុំ​ពិតជា​មិនអាច​បំភ្លេច​អ្វីដែល​អូ​អិ​ឈិ​ផ្តល់​ឲ្យ​ខ្ញុំ​នៅពេល​នេះឡើយ»

រង្វាន់​ដែល​លោក ស៊ិន គក់ ទទួលបាន​នៅពេលនេះ គឺ​បាន​ពី​កម្មវិធី OISHI Instant Win របស់​ក្រុមហ៊ុន​តែ​បៃតង​អូ​អិ​ឈិ ដែល​បង្កើតឡើង​កាលពី​ចុងឆ្នាំ២០១៧ កន្លងទៅ ហើយ​គាត់​គឺជា​អ្នក​ទី២ហើយ​ដែល​បានទទួល​រង្វាន់​នេះ។

លោក សុង សាក់​លី នាយក​ផ្នែក​លក់ និង​ទីផ្សារ នៃ​ក្រុមហ៊ុន​អូ​អិ​ឈិ​បាន​ឲ្យ​ដឹងថា៖ «ពួកយើង​ពិតជា​រីករាយ​ដែល​បាន​បង្កើត​នូវ​កម្មវិធី Instant Win Promotion ដ៏​ធំ​នេះ​ឡើង វា​មិន​ត្រឹមតែ​ជា​កម្មវិធី​មួយ​ដែល​លើកទឹកចិត្ត​ដល់​អតិថិជន​ឲ្យ​ទទួលទាន​ទឹកតែ​ដែល​ត្រូវបាន​ផលិត​ចេញពី​សន្លឹក​តែល្អៗបី​ប្រភេទ​ហើយ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​កម្មវិធី​មួយ​ដែល​ជំរុញ​ប្រជាជន​ឲ្យ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​ជីវភាព​កាន់​ត​តែ​ប្រសើរឡើង »។

គួរ​រំលឹក​ផងដែរ​ថា កម្មវិធី​អូ​អិ​ឈិ Instant Win Promotion គឺជា​កម្មវិធី​មួយ​ដែល​ផ្ដល់ឱកាស​ដល់​អតិថិជន​ដើម្បី​ផ្សងសំណាង​យក​រង្វាន់​នៅក្រោម​គម្រប​ដប ដែលមាន​ដូចជា៖ រថយន្ត Ford Ranger XLT ប្រាក់សុទ្ធ ១០ លាន​រៀល និង​រង្វាន់​អូ​អិ​ឈិ​ជាច្រើន​លាន​ដប​ថែម​ទៀតផង។ មាន​រង្វាន់​ជាច្រើន​កំពុង​រងចាំ​លោកអ្នក​ឈ្នះ។ តើ​អ្នកណា​នឹង​ក្លាយជា​អ្នកឈ្នះ​រង្វាន់​បន្ទាប់​ក្នុង​កម្មវិធី OISHI Instant Win Promotion នេះ?

Advertisement