វិនិយោគិន​របស់​សភា​វិនិយោគទីក្រុង​​ស៊ិនជិនប្រទេស​ចិន​ត្រៀម​បោះទុន​វិនិយោគ​នៅ​កម្ពុជា

June 12, 2018​ ម៉ោង 2:22 pm

ដោយ​មើលឃើញ​ពី​ស្ថេរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​ថេរ​ជាង 2ទសវត្ស​ចុងក្រោយ​នេះ បានធ្វើឱ្យ​អ្នកជំនួញ​បរទេស ចូលមក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា កាន់តែច្រើនឡើងៗ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ តួយ៉ាង​ដូចជា​វិនិយោគិន​ទីក្រុង​ស៊ិន​ជិន ប្រទេស​ចិន គ្រោង​បោះទុន​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម​និង​សេវាកម្ម​ជាច្រើន​នៅ​កម្ពុជា​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន(IRA)។

លោក ពិន ធា​រិ​ទ្ឋ នាយក​ផ្នែក​ទីផ្សារ​និង​ជា​ស្ថាបនិក​ក្រុមហ៊ុន International Real Estate and Appraisal(IRA) មានប្រសាសន៍ថា សភា​វិនិយោគ​ក្រុង​​មាន​សមាជិក​ជាង1200ក្រុមហ៊ុន ដែលមាន​ទុនវិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ​ជា150ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុងនោះ​ក៏មាន​ការចាប់អារម្មណ៍​ក្នុងការ​វិនិយោគ លើ​ការសាងសង់ សួន​ឧស្សាហកម្ម(Industrial Park) រោងចក្រ​សហគ្រាស កំពង់ផែ​ដឹកជញ្ជូន(Port) រួម​និង​គម្រោង​អភិវឌ្ឍន៍ផ្សេង(Development Project) មួយចំនួនទៀត​ដូចជា ស​ណ្ឋ​គារ និង​ភោជនីយដ្ឋានទំនើបៗ នាពេល​ឆាប់​ឈ​ខាងមុខនេះ។ នាពេល​អនាគត​ក្រុម​អ្នក​វិនិយោគិន​ចិន​ខាងលើ និង​គៀងគរ​សមាជិក​បន្ថែម​ពី​ខេត្ត​គង់​ចូ​វ​និង​ហុងកុង ដើម្បី​ចូលមក​វិនិយោគ​ឱ្យ​កាន់តែច្រើនឡើងៗ ក្នុងន័យ​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ក៏ដូចជា​ផ្តល់​ការងារ ក្នុង​ការលើក​កំពស់​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ។

គួរ​បញ្ជាក់ថា​មកទល់​បច្ចុប្បន្ន ក្រុមហ៊ុន​វិនិយោគ​ខាងលើ បាន​កំពុង​រៀបចំ​ទីតាំង​ក៏ដូចជា​ស្នើសុំ​ច្បាប់​ពាក់​ព័​ន្ឋផ្សេងៗ ក្នុងការ​សាងសង់​សំណង់​ទាំងនោះ នៅក្នុង​ខេត្ត​ដែលមាន​សក្តានុពល ដូចជា​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្តកោះកុង ខេត្តបន្ទាយមានជ័យ និង​ក្រុង​បាវិត ខេត្តស្វាយរៀង​ផងដែរ។

IRA គឺជា​ក្រុមហ៊ុន​ក្នុងស្រុក​បង្កើតឡើង​នៅ​ដើមឆ្នាំ2018 ដោយមាន​ការចូលរួម​បណ្តាក់ទុន ពី​ក្រុម​វិនិយោគិន​ក្នុងស្រុក ដែលមាន​បទពិសោធន៍​យូរ​ឆ្នាំ​លើ​វិស័យ​អចលនវត្ថុ ធនាគារ សំណង់​⁣ ស្ថាបត្យកម្ម និង​ការគ្រប់គ្រង​អាជីវកម្ម។ ដោយសារ​ក្រុមហ៊ុន ផ្តល់​សេវាកម្ម​ប្រកបដោយ​⁣ ការទទួលខុសត្រូវ ក្រមសីលធម៌​វិជ្ជាជីវៈ​ច្បាស់លាស់​⁣ ព្រមទាំង​ទទួលបាន​ល​ទ្ឋ​ផល​ជោគជ័យ​លើ​អាជីវកម្ម ទើប​ធ្វើឱ្យ​អ្នក​វិនិយោគិន​ចិន​ជ្រើស​រើសយក​ក្រុមហ៊ុន IRA សម្រាប់​ជា​ជំនួយ​លើ​កិច្ចការ​របស់ខ្លួន៕