ស្អាត​បែប​តារា​ជាមួយ Samsung Galaxy A8 Star

ថ្មីៗនេះ ក្រុមហ៊ុន​សាម​សុង​បានធ្វើ​ការសម្ពោធ​ទូរស័ព្ទ Samsung Galaxy A8 Star ដែលជា​ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី​ក្នុង​គ្រួសារ​ត្រកូល​ស៊េរី A ដែល មាន​រូបរាង​ស្អាត, ទាន់សម័យ​និង បង្ហាញ​ពី​ភាព​ស៊ី​វិ​ល័យ​ដ៏​ល្អឥតខ្ចោះ ជាមួយ​លក្ខណៈពិសេស​ដ៏​សម្បូរបែប​ជាច្រើន ដែល​បំពេញ​ទៅតាម​តម្រូវការ​របស់​អ្នកប្រើប្រាស់​បច្ចុប្បន្ន។

ចំពោះ​លក្ខណៈ​លេចធ្លោ​ដែល​គ្រាន់តែ​ឃើញ​ភ្លាម​ចាប់​អារ​ម្ម​ណ៏​បំផុត នោះ គឺ​អេក្រង់ FHD Super AMOLED (1280 X 2220) ទំហំ 6.3 អ៊ី​ញ ដែល​បង្ហាញ​រូបភាព​ច្បាប់ ធំ​ទូលាយ និង​សាក​សម​បំផុត​សម្រាប់​អ្នក​ដែល​ចូលចិត្ត​លេង​ហ្គេម ទស្សនា​វីដេអូ ព្រោះ​អេក្រង់​នេះ​មាន​មុខងារ​ផ្តល់​ពណ៌ និង​រូបភាព​ច្បាស់​កម្រិត​ខ្ពស់​បាន​យ៉ាង​ល្អ។

ក្រៅពី​អេក្រង់​ដ៏​ធំ​និង​កម្រិត​ភាពច្បាស់​ដ៏​លេចធ្លោ ចំណុច​ដ៏​ទាក់ទាញ​មួយទៀត​របស់ Samsung Galaxy A8 star គឺ​បំពាក់​នូវ​កាមេរ៉ា​ភ្លោះ​ខាងក្រោយ​ទំហំ 16 មេ​ហ្គា​ភិ​ច​សែ​ល(F1.7) និង​កាមេរ៉ា​ខាងមុខ​ទំហំ 24 មេ​ហ្គា​ភិ​ច​សែ​ល ជាមួយនឹង​ការ​រចនា​បែប​ថ្មី​ដែលមាន​រាង​បញ្ឈរ​នៅ​គៀន​ខាងឆ្វេង​និង LED Flash នៅ​ពី​ខាងក្រោម។

ម្យ៉ាងវិញទៀត Samsung Galaxy A8 star ក៏​ភ្ជាប់​ជាមួយ​មុខងា Live Focus ដែល​អាច​ចាប់យក​រូបភាព​ខាងមុខ​ច្បាស់​នឹងធ្វើ​ឲ្យ​ផ្ទៃ​ខាងក្រោយ​ព្រាល​ព្រមទាំង​មុខងារ Selfie Focus ដែល​ត្រូវបាន​រចនា​ឡើងជា​ពិសេស​សម្រាប់​ការថត​សែ​ល​ហ្វី​ដោយ​ផ្តោតលើ​រូបអ្នក​និង​មិត្តភក្តិ​របស់​អ្នក​បាន​យ៉ាងច្បាស់​ស្រស់ស្អាត​និង​លេចធ្លោ​ទៅតាម​ភាពទាន់សម័យ​នៃ​បច្ចេកវិទ្យា​កាមេរ៉ា​នាពេល​បច្ចុប្បន្ន។

ក្រៅពី​អេក្រង់ និង​កាមេរ៉ា ចំណុច​ខាងក្រោម​នេះ​ជា​លក្ខណៈសម្បត្តិ ដែល​យើង​គួរ​យល់ដឹង​អំពី​ទូរស័ព្ទដៃ​មួយ​នេះ៖

– បំពាក់​នូវ​RAMទំហំ 4GB មេម៉ូរី​ទំហំ 64GB និង​អាច​បន្ថែម​ម៉េ​ម៉ូ​រី​កាត micro SD រហូតដល់ 400GB
– ទូរស័ព្ទដៃ ស៊ីម2
– អាច​ប្រើប្រាស់ គណនី​បាន 2 (Dual Accounts) លើ​កម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។
– ល្បឿន​ដំណើរការ​ដោយ Octa- Core 2.2 GHz + 1.8 GHz ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ​ដំណើរការបាន​លឿន ទោះ​បើក​កម្មវិធី​ច្រើន​ក៏ដោយ។
– កម្លាំង​ថ្ម 3,700mAh
– ស្កេ​ន​ផ្ទៃមុខ (Face Recognition) និង​ស្កេ​ន​ក្រ​យ៉ៅ​ម្រាមដៃ (Fingerprint)

ឥឡូវនេះ Samsung Galaxy A8 star បានដាក់​លក់​ជា​ផ្លូវការ​នៅតាម​បណ្តា​ហាង​ទំនើប​សាម​សុង​និង​ដេប៉ូ​ចែកចាយ​ទូរស័ព្ទ​សាម​សុង​ទូទាំងប្រទេស​កម្ពុជា​ជាមួយនឹង តម្លៃ $525 ដែល​ភ្ជាប់​ជាមួយ​ជម្រើស2ពណ៌​រួមមាន៖ពណ៌​ខ្មៅ និង​ពណ៌​ស៕

Advertisement