មហា​រង្វាន់​រដូវក្តៅ​ពី​ម៉ាស៊ីនត្រជាក់ Samsung បាន​រកឃើញ​អ្នកឈ្នះ​ហើយ!!!

បន្ទាប់ពី​កម្មវិធី ”មហា​រង្វាន់​រដូវក្តៅ​ពី​ម៉ាស៊ីនត្រជាក់​សាម​សុង” ត្រូវបាន​បព្ចាប់​ពេលនេះ​ក្រុមហ៊ុន​សាម​សុង​បានធ្វើ​ការចាប់​រង្វាន់​ស្វែងរក​ម្ចាស់ ម៉ូតូ​ហុងដា Zoomer X មួយគ្រឿង, ទូទឹកកក ២គ្រឿង, ទូរទស្សន៍ ២គ្រឿង, ម៉ាស៊ីនត្រជាក់ ១០គ្រឿង និង​រង្វាន់ផ្សេងៗជាច្រើន​រយ​រង្វាន់​ទៀត​ពី​កម្មវិធី​នេះ​នៅ​ការិយាល័យ​ផ្ទាល់​របស់​ក្រុមហ៊ុន​សាម​សុង​នៅ​ថ្ងៃទី10 ខែកក្កដា​ឆ្នាំ2018។

បន្ទាប់ ពី​ធ្វើ​ការចាប់​សន្លឹកឆ្នោត​ផ្តល់​សំណាង​ជូន​ដល់​អតិថិជន​ក្នុង​កម្មវិធី”មហា​រង្វាន់​រដូវក្តៅ​ពី​ម៉ាស៊ីនត្រជាក់​សាម​សុង” រួចហើយ លោក Seungho Choi អគ្គនាយក​ក្រុមហ៊ុន​សាម​សុង ប្រចាំ​កម្ពុជា ឡាវ បាន​មានប្រសាសន៍ថា៖ “ក្រៅពី​ផ្ដ​ត់​ផ្គង់​ផលិតផល ប្រកបដោយ​គុណភាព ស្របតាម​តម្រូវការ​របស់​អតិថិជន ក្រុមហ៊ុន​មិនដែល​ភ្លេច​ទេ រឿងលើក​ទឹកចិត្ត និង​ការផ្ដល់ជូនពិសេសផ្សេងៗបន្ថែមទៀត​ដល់​អតិថិ​ជន​របស់​យើង។

ការផ្ដល់ជូន​នេះ ជាការ​លើកទឹកចិត្ត និង​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ដែល​តែងតែ​គាំទ្រ​ផលិតផល​សាម​សុង និង​ដើម្បី​បង្កើត​បរិយាកាស​រីករាយ​ជាមួយគ្នា​រវាង​ក្រុមហ៊ុន​សាម​សុង និង​អតិថិជន​របស់​យើង​ផង”។

លោក​បាន​បន្ថែមទៀតថា “យើង​នឹង​បន្ត​នាំមក​នូវ​កម្មវិធីពិសេសៗជាច្រើន​ទៀត សម្រាប់​អតិថិជន​ដែល​តែងតែ​បន្ត​គាំទ្រ​ផលិតផល​របស់​យើង។ ”

កញ្ញា មាន សុ​និ​តា ជា​តំណាង​ឲ្យ​ផលិតផល​សាម​សុង ក៏បានផ្ដល់​កិត្តិយស​ចាប់​រង្វាន់​ក្នុង​កម្មវិធី​នេះ​ផងដែរ​និង បាន​សំដែង​ចំណាប់អារម្មណ៍​ថា៖ “ពេល​និយាយ ឬឮ​ឈ្មោះ​សាម​សុង ខ្ញុំ​នឹកឃើញ​ដល់​គុណភាព បច្ចេកទេស​ទំនើប និង​ភាពសប្បាយ​រីករាយ ពីព្រោះ​សាម​សុង តែងតែ​នាំមក​នូវ​កម្មវិធីពិសេសៗសម្រាប់​អតិថិជន​មិនដែល​ដាច់​ឡើយ។ ពេលធ្វើ​ការចាប់​សន្លឹក​ឆ្នោត ខ្ញុំ​មាន​អារម្មណ៍​រំភើប​ជំនួស​អតិថិជន ហើយ​ពិតជា​សប្បាយរីករាយ​ជំនួស​គាត់ នៅពេល​ចាប់បាន​ឈ្មោះ​ពួកគាត់​រួចហើយ” កញ្ញា​បាន​បន្ថែមទៀតថា ៖ “ការចាប់​ឆ្នោត​នេះ ធ្វើឡើង​ដោយ​សុ​ក្រិត និង​ពឹង​លើ​សំណាង ព្រោះ​យើង​ធ្វើការ​ចាប់​ដោយ​ជ្រាវ​សន្លឹកឆ្នោត ហើយ​បោះ​ឡើង​ទើប​ចាប់ គឺ​ចាប់បាន​អ្នកណា សំណាង​នឹង​បាន​ទៅ​អ្នកនោះ…”សូម​រំលឹកថា ប្រូ​ម៉ូ​សិន​ពិសេស​ពី​ម៉ាស៊ីនត្រជាក់​សាម​សុង បានចាប់ផ្ដើម​ពីថ្ងៃ​ទី១១ខែឧសភា​ដល់​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ជាមួយ​លក្ខខណ្ឌ​ងាយ ដោយ​រាល់​ការ​ជាវ​ម៉ាស៊ីនត្រជាក់​សាម​សុង​មួយគ្រឿង​នឹង​ទទួលបាន​សន្លឹកឆ្នោត​មួយ​សន្លឹក ដើម្បី​ចូលរួម​ចាប់ឆ្នោត​ផ្សងសំណាង ឈ្នះ​រង្វាន់ ម៉ូតូ​ហុងដា Zoomer X មួយគ្រឿង, ទូទឹកកក ២គ្រឿង, ទូរទស្សន៍ ២គ្រឿង, ម៉ាស៊ីនត្រជាក់១០គ្រឿង និង​រង្វាន់ផ្សេងៗជាច្រើន​រយ​រង្វាន់​ទៀត។

ចំពោះ​អតិថិជន​ដែល​មិន​បានឈ្នះ​រង្វាន់​ធំ​ក្រុមហ៊ុន​ក៏បានផ្តល់​រង្វាន់​លើកទឹកចិត្ត​មានដូចជា៖មួក​សុ​វត្តិភាព​ចំនួន150រង្វាន់,អាវធំ​សាម​សុង100រង្វាន់​និង​កាបូប​សាម​សុង50រង្វាន់​ផងដែរ។ ក្រោយ​បញ្ចប់​ការផ្ដល់ជូន​នេះ ក្រុមហ៊ុន​បាន​សន្យា​នឹង​នាំមក​នូវ​កម្មវិធី​ពិសេសថ្មីៗជាច្រើន​ទៀត​សម្រាប់​អតិថិជន​ក្នុងពេលឆាប់ៗខាងមុខនេះ។

ឥឡូវនេះ​កម្មវិធី”មហា​រង្វាន់​រដូវក្តៅ​ពី​ម៉ាស៊ីនត្រជាក់​សាម​សុង”បាន​រកឃើញ​អ្នក​ដែលមាន​សំណាង​ហើយ  ខាងក្រោម​នេះ ជា​ឈ្មោះ​អតិថិជន​ដែល​បានឈ្នះ​រង្វាន់៖

១/ រង្វាន់​ម៉ូតូ Honda Zoomer X   1គ្រឿង​បាន​ទៅលើ​ឈ្មោះ Seang Toma

២/ រង្វាន់​ទឹកកក ២គ្រឿង​បាន​ទៅលើ​ឈ្មោះ Chor Bouleang, ឈ្មោះ Phom

៣/ រង្វាន់​ទូរ​ទស្ស​ន៏ ២គ្រឿង​បាន​ទៅលើ​ឈ្មោះ Sok Sophea និង ឈ្មោះ Sovatha

៤/ រង្វាន់​ម៉ា​ស៊ី​ត្រជាក់  10គ្រឿង​បាន​ទៅលើ​ឈ្មោះ Kruy Monin ឈ្មោះ Loeung Henglong

ឈ្មោះ Yong Veasna ឈ្មោះ Seoung PengHuon ឈ្មោះ Ly ឈ្មោះ Yim Sodana ឈ្មោះ Kim Nay ឈ្មោះ Chor Bouleang ឈ្មោះ Sroeun Sokheng និង ឈ្មោះ Sopheak

សូមបញ្ជាក់៖ ក្រុមហ៊ុន​សាម​សុង​នឹង​ប្រគល់​រង្វាន់​ដល់​អតិថិជន​ដែល​ឈ្នះ​រង្វាន់​នៅ​ការិយាល័យ​ផ្ទាល់​របស់​ក្រុមហ៊ុន​សាម​សុង​នៅ​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ2018 វេលា​ម៉ោង ២រសៀល៕

Advertisement