កម្មវិធី «សិល្បៈ​នៃ​ការទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម»

ភ្នំពេញ៖ នៅ​ថ្ងៃទី 11 ខែកក្កដា​នេះ ក្រុមការងារ TEAM (The Entrepreneur Association & Member) បានរៀបចំ​កម្មវិធី​មួយ​ដែលមាន​ឈ្មោះថា «សិល្បៈ​នៃ​ការទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម» ក្នុង​គោលដៅ​ចែករំលែក និង​ផ្លាស់ប្ដូរ​បទពិសោធ​លើ​ការទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម​រវាង​គ្នា និង​គ្នា ជាពិសេស​ជាមួយ​សមាជិក​ទាំងអស់​ដែល​បាន​ចូលរួម​នៅ​ភោជនីយដ្ឋាន Samtoo ចាប់ពី​ម៉ោង 8:30 នាទី​ព្រឹក ដល់​ម៉ោង 11 ព្រឹក។

គោលដៅ​សំខាន់​នៃ​កម្មវិធី «សិល្បៈ​នៃ​ការទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម» នេះ គឺធ្វើឡើង​ដើម្បី​ប្រមូលផ្ដុំ​ម្ចាស់​ក្រុមហ៊ុន ម្ចាស់​ជំនួញ និង​អ្នក​ដែលមាន​បំណង​ចង់​បង្កើត​អាជីវកម្ម​ថ្មី​ផ្ទាល់ខ្លួន​ឱ្យមក​ជួបជុំគ្នា​ដើម្បី​ជជែក​ពិភាក្សា ផ្លាស់ប្ដូរ​បទពិសោធ​ដែល​ទាក់ទង​នឹង​សិល្បៈ​នៃ​ការទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម។

នៅក្នុង​កម្មវិធី «សិល្បៈ​នៃ​ការទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម» នេះ​ផងដែរ នៅមាន​វាគ្មិនសំខាន់ៗជាច្រើនរូប​ទៀត ដូចជា​លោក Frank Ebert ប្រធាន​ទីផ្សារ​ក្រុមហ៊ុន Biota Manufacturing , លោក ប៉ុល គិរី​សម្បត្តិ ស្ថាបនិក TEAM, លោក សុក មុនី ប្រធាន​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន Global Biomatrix និង​លោក ហ្គោ សម​ន្ថា ស្ថាបនិក​ក្រុមហ៊ុន​ទឹក​សុទ្ធ Super Gold។

វាគ្មិន​ទាំងអស់​ខាងលើនេះ បានធ្វើ​បទ​បង្ហាញ​ស្ដីអំពី​បទពិសោធ​ផ្ទាល់​នៃ​សិល្បៈ​នៃ​ការទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម ដោយ​បទពិសោធ​ទាំងនោះ​អាច​និយាយបានថា ជា​មេរៀន​ថ្មី និង​ល្អ​សម្រាប់​សមាជិក​ដែល​បាន​ចូលរួម។

សមាជិក​ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី «សិល្បៈ​នៃ​ការទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម» មាន​អារម្មណ៍​សប្បាយរីករាយ និង​គាំទ្រ​ចំពោះ​ការ​រៀបចំឡើង​ដោយ TEAM ព្រោះ​ពួកគាត់​មានឱកាស​បាន​ជួប​នូវ​មនុស្សសំខាន់ៗ ជាពិសេស​គឺ​បុគ្គល​ដែលមាន​ឥទ្ធិពល​នៅក្នុង​ការសម្រេចចិត្ត​ធ្វើជា​ដៃគូ​សហការ​ទៅលើ​មុខ​ជំនួញ ដោយសារតែ​សមាជិក​ដែល​ចូលរួម​ភាគច្រើន គឺ​សុទ្ធតែជា​ម្ចាស់​ក្រុមហ៊ុន សហគ្រាស ម្ចាស់​អាជីវកម្ម និង​ម្ចាស់​មុខ​ជំនួញ​ទាំងអស់៕

Advertisement