តារាសម្ដែងល្បីរបស់ថៃ នាង Vicki Sunisa បង្ហាញវត្តមានដំបូងនៅកម្ពុជា ជាមួយផលិតផលគ្រឿងសម្អាង LIV

តារាសម្ដែងស្រីដ៏ល្បីឈ្មោះប្រចាំប្រទេសថៃ ដែលគេស្គាលថាជាអ្នកនាង Vicki Sunisa ធ្លាប់ទាក់អារម្មណ៍របស់ទស្សនិកជនប្រជាជនខ្មែរជាច្រើនឆ្នាំមកហើយនោះ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដែលនឹងបង្ហាញវត្តមានជាមួយផលិតផលគ្រឿងសម្អាងម៉ាកល្បី LIV Wite Dianomd នៅសណ្ឋាគារ សូហ្វីតែល រាជធានាភ្នំពេញ ថ្ងៃទី 14 ខែកក្កដា ឆ្នាំ 2018 ។

នៅក្នុងកិច្ចជំនួបជាមួយអ្នកសារព័ត៌មានកម្ពុជា តារាស្រីរូបនេះបានប្រាប់ឱ្យដឹងថា អ្នកនាងពិតជាមានអារម្មណ៍រំភើបសប្បាយរីករាយជាទីបំផុត ព្រោះថា កម្ពុជា គឺជាទឹកដីមួយដែលស្ថិតនៅក្នុងក្ដីស្រមៃរបស់នាង ដែលចង់មកទស្សនា ជាពិសេស ទឹកដីដ៏អច្ឆរិយៈក្រុងសៀមរាប ដែលមានប្រាសាទអង្គរ ជាសម្បត្តិរបស់ខ្មែរ និងជាបេតិកភណ្ឌពិភពលោក។ ជាមួយនឹងការបង្ហាញពីអារម្មណ៍ដ៏រំភើប អ្នកនាង Vicki Sunisa ក៏បានបង្ហើបប្រាប់ផងដែរថា ចំពោះការបង្ហាញខ្លួននៅលើទឹកដីកម្ពុជានាពេលនេះ គឺនាងបាននាំមកជាមួយនូវផលិតផលគ្រឿងសម្អាងដ៏ល្បីឈ្មោះ ដែលនាងជាអ្នកបង្កើតម៉ាកដោយផ្ទាល់ នោះគឺផលិតផលគ្រឿងសម្អាងម៉ាក « LIV Wite Dianomd » ។ ផលិតផលប្រ៊េន ដែលជាម៉ាកដ៏ល្បីបំផុតប្រចាំប្រទេសថៃ « LIV Wite Dianomd » មានច្រើនប្រភេទ រួមមានដូចជា ម្សៅផាត់ ក្រែមការពារកំដៅថ្ងៃ ឡេលាបស្បែកមុខឱ្យស និងក្រែមលាបបបូរមាត់ ជាដើម។ អ្នកនាង Vicki Sunisa បានរៀបរាប់ថា « ផលិតផលរបស់យើង គឺជាផលិតផលជាទីពេញចិត្តបំផុតសម្រាប់សុខភាពនារី និងបុរស នៅក្នុងប្រទេសកម្ពុជានេះតែម្ដង ។
យ៉ាងណាមិញ តារាសម្ដែងស្រីដ៏ល្បីឈ្មោះ និងជាអ្នកបង្កើតផលិតផល ដែលធ្លាប់ទទួលបានជោគជ័យលើការចែកចាយផលិតផលនៅតាមបណ្ដាលប្រទេសធំៗមួយចំនួនដូចជា សហរដ្ឋអាមេរិក ចិន ភូមា និង ថៃ អ្នកនាង Vicki Sunisa បានអះអាងថា ផលិតផលល្បីមួយនេះ មិនត្រឹមតែមានគុណភាពល្អ និងតម្លៃសមរម្យនោះទេ សំខាន់គឺមិនមានផលប៉ះពាល់ដល់សុខភាពស្បែករបស់អ្នកប្រើប្រាស់ឡើយ​ ព្រោះថា ស្ថានភាពស្បែករបស់ប្រជាជនកម្ពុជា និងប្រជាជនថៃ មានភាពប្រហាក់ប្រហែលគ្នា ដែលខុសពីតំបន់ ​និងប្រទេសមយចំនួននៅអឺរ៉ុប ខណៈដែលផលិតផលប្រ៊េន « LIV Wite Dianomd » មួយនេះជាផលិតផលតែមួយគត់ដែលមានវត្ថុធាតុផ្សំល្អដាច់គេ។

គួរបញ្ជាក់ផងដែលថា វត្ថុធាតុដើមយ៉ាងសំខាន់របស់ « LIV Wite Dianomd » គឺត្រូវបានច្នៃចេញពីគ្រាប់ពេជ្រ ព្រោះគ្រាប់ពេជ្រមានគុណប្រយោជន៍ម្យ៉ាងដែលអាចជួយឱ្យស្បែកភ្លឺថ្លា ម៉ត់រលោង ក្មេងជាងវ័យ មិនងាយចាស់ រួមជាមួយគ្រឿងផ្សំផ្សេងៗជាច្រើនទៀត ដែលសុទ្ធតែជំនួយដល់ស្បែក ជួយឱ្យស្បែកកាន់តែ ស ភ្លឺ ម៉ត់រលោង។ សូមជម្រាបបន្ថែមថា ខណៈនេះផលិតផលដ៏ល្បីមួយនេះ កំពុងធ្វើការសហការ និងស្វែងរកដៃគូចែកចាយយ៉ាងធំទូលាយនៅក្នុងប្រទេសកម្ពុជា ។ ដូច្នេះសម្រាប់ អតិថិជន ដែលជាអ្នកគាំទ្រ ក៏ដូចជាអ្នកដែលមានបំណងធ្វើជាអ្នកចែកចាយបន្ត អាចធ្វើការទំនាក់ទំនងមកកាន់ក្រុមហ៊ុនផ្ទាល់តែម្ដង៕

Advertisement