ក្រុមហ៊ុន​ទូរស័ព្ទដៃ និង​ក្រុមហ៊ុន Mobile App ជាច្រើន​មក​ជុំគ្នា​ក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​ទូរស័ព្ទ​លើក​ទី1 នៅ​ផ្សារ​ទំនើប អ៊ីអនម៉ល ភ្នំពេញ

ដូច​ការកំណត់​ទុក​នៅ​ថ្ងៃទី13 ខែកក្កដា ឆ្នាំ2018នេះ គឺជា​ថ្ងៃ​ចាប់ផ្តើម​ដំបូង​នៃ​ព្រឹត្តិការណ៍​តាំងពិព័រណ៍​ទូរស័ព្ទ​លើក​ទី1 នៅ​កម្ពុជា ដោយមាន​ក្រុមហ៊ុន​ទូរស័ព្ទដៃ និង​ក្រុមហ៊ុន ដែលមាន​បច្ចេកវិទ្យា (Mobile App) នៅលើ​ទូរស័ព្ទដៃ ដើម្បី​ផ្តល់​សេវាកម្មងាយៗជូន​ដល់​អតិថិជន បានមក​ជុំគ្នា​នៅ​ផ្សារ​ទំនើប អី​ុ​អន ម៉​ល ភ្នំពេញ ក្នុង​គោលបំណង​ពន្យល់​អ្នកប្រើប្រាស់​ឱ្យបាន​យល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​ទូរស័ព្ទដៃ​ដែល​អ្នក​កំពុង​ប្រើប្រាស់​សព្វថ្ងៃនេះ។

នៅក្នុង​ព្រឹត្តិការណ៍​ដ៏​កម្រ​នេះដែរ​ក៏មាន​មហាជន​ជាច្រើន​ចូលរួម ដើម្បី​យល់ដឹង​ពី​ប​ច្ចេ​វិទ្យា​ដ៏​ទំនើប និង​ដើរ​ឱ្យទាន់​សម័យកាល។ មហាជន​ទាំងអស់​អាចមក​ធ្វើ​ប្រើប្រាស់​សាកល្បង​ទូរស័ព្ទដៃ និង​សេវាកម្មផ្សេងៗ ដោយមាន​អ្នកជំនាញ​រង់ចាំ​ពន្យល់​យ៉ាង​ក្បោះក្បាយ​ពី​ប​ច្ចេ​វិទ្យា ដែល​ធ្វើឱ្យ​លោក​អ្នកមាន​ភាពងាយស្រួល​ជាមុន មិន​ថា​ពេល​ទៅ​ផ្សារ ការទូទាត់​សាច់ប្រាក់ផ្សេងៗ ហៅ​តាក់ស៊ី ការ​វេរ​ប្រាក់​តាម​ប្រព​ន្ធ័​អេឡិចត្រូនិកផ្សេងៗជាច្រើន​ទៀត។

លើសពី​នេះដែរ លោកអ្នក​ក៏​អាចធ្វើ​ការទិញ​នូវ​គ្រឿង​បរិក្ខា​ទូរស័ព្ទដៃ​ជាច្រើន និង​មាន​អត្ថប្រយោជន៍​ខ្ពស់ ជាមួយនឹង​ការបញ្ចុះ​តម្លៃ​យ៉ាង​ពិសេស​ថែម​ទៀតផង។ គួរ​រំឭក​ផងដែរ​ថា ក្រុមហ៊ុន​ដែល​បាន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​ទូរ​សព្ទ័​លើកដំបូង​នេះ​រួមមាន​ដូចជា៖ ក្រុមហ៊ុន Huawei, Metfone, Aceleda Bank, iOne, iCracked, Baseus, Konfulon, Oppo, Meizu, Aeon Wallet, PDA Pro, Grab, VIVO , Nojima និង Coolcase។

គួរបញ្ជាក់​ផងដែរ​ថា ព្រឹត្តិការណ៍​តាំងពិព័រណ៍​ទូរស័ព្ទ​លើក​ទី1នេះ ក៏មាន​ការលក់​បញ្ចុះតម្លៃ​ពិសេស​ដោយ​បូករួម​ជាមួយនឹង​កាដូ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​សំណាក់​ក្រុមហ៊ុន​ចួ​ល​រួម​ខាងលើ និង​មានការ​ប្រគំ​តន្ត្រី​ពី​សំណាក់ តារាចម្រៀង​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក នី​កូ​ល, ក្រុម​ចម្រៀង Original Song Small World Small Band, ការសំដែង​ក្បាច់​រាំ​ពី​ក្រុម OMG និង The Ninja Top និង​ការបង្ហាញ​ម៉ូដ​ផងដែរ។

ការតាំងពិព័រណ៍​នេះ​ធ្វើឡើង​នៅ​ផ្សារ​ទំនើប អី​ុ​អន ម៉​ល ភ្នំពេញ ជាន់​ផ្ទាល់​ដី នៅ​ទីតាំង Daylight Plaza និង Lively Plaza ក្នុងឱកាស​អបអរសាទ​រ​ខួប4ឆ្នាំ​របស់​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​នេះ រយៈពេល3ថ្ងៃ​ជាប់​គ្នា​គឺ​ពី​ថ្ងៃទី13 ដល់​ថ្ងៃទី15 ខែកក្កដា ឆ្នាំ2018នេះ​តទៅ៕

Advertisement