Samsung Galaxy J8 សេរី​ថ្មី បានបង្ហាញ​ខ្លួន​ជា​ផ្លូវការ​ក្នុង​ទីផ្សារ​កម្ពុជា តម្លៃ $289

នេះ​គឺជា​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ផ្សង​ទៀត​របស់ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Samsung ទើប​តែមាន​វត្តមានក្តៅៗនៅក្នុង​ទីផ្សារ​កម្ពុជា​ដែល​ស្ថិតនៅក្នុង​ខ្សែស្រឡាយ​ត្រកូល J នឹងមាន​ឈ្មោះ​ជា​ផ្លូវការ​ថា Samsung Galaxy J8

Samsung Galaxy J8 ត្រូវបាន​រចនា​ខ្លួន​មក​យ៉ាង​សាមញ្ញ​ស្រស់ស្អាត​មិន​ងាយ​នឹង​ឆាប់​សុំា​ភ្នែក​អេក្រង់​លាត​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ដែលមាន​រូបរាង​មិន​ខុសពី​រៀមច្បង​ស៊េរី J ជំនាន់​មុន​ប៉ុន្មាន​នោះទេ។

គួរ​រំលឹក​ផងដែរ​ថា Samsung Galaxy J8គឺជា​ស្មា​ត​ហ្វូ​ន​ដែល​បំពាក់​មកជា​មួយ​កាមេរ៉ា​ភ្លោះ​ផ្នែក​ខាងក្រោយ ទំហំ 16 មេ​ហ្គា​ភិ​ច​សែ​ល ជាមួយនឹង​កម្រិត Aperture F1.7 មាន​សមត្ថភាព​ថតរូប​បាន​កាន់តែ​ស្អាត ទោះ​ក្នុងស្ថានភាព​ងងឹត​បន្តិច​ក៏ដោយ​រួម​នឹង​មុខងារ​ថតរូប​ពិសេស​ដូចជា​Live Focus និង Bokeh Effects ហើយ​មួយ​គ្រាប់​ទៀត​គឺមាន​ទំហំ 5 មេ​ហ្គា​ភិ​ច​សែ​ល(F1.9) សម្រាប់​ថត Portrait

កាមេរ៉ា​ក្រោយនេះ ត្រូវបាន​ក្រុមហ៊ុន​រចនា​បែប Classic ដែលមាន​រាង​បញ្ឈរ​នៅ​ចំ​កណ្ដាល និង​មាន LED Flashសម្រាប់​ជំនួយ​ដល់​ការថត​ពេលយប់​និង​កន្លែង​ដែលមាន​ពន្លឺ​ទាប​ជាដើម។

ក្នុងនោះ​ក៏មាន​បំពាក់​សេន​សឺ ស្កែ​ន​ក្រ​យ៉ៅ​ដៃ​នៅ​ខាងក្រោម​កាមេរ៉ា​ខាងក្រោយ​និង​មានប្រើ​ប្រាស់ មុខងារ​ដោះ​សោរ Face Recognition ដែល​ធ្វើអោយ​ស្មា​ត​ហ្វូ​ន​នេះ កាន់​តែមាន​សុវត្ថិភាព និង​ទាន់សម័យ​ថែម​មួយកម្រិត​ទៀតផង​ដែរ។

សំរាប់​កាមេរ៉ា​មុខ​វិញ Samsung Galaxy J8 មានភ្ជាប់​កាមេរ៉ា​ទំហំ 16 មេ​ហ្គា​ភិ​ច​សែ​ល អម​ជាមួយនឹង​ភ្លើង LED Flash ដែល​ផ្តល់ជូន​អ្នកប្រើប្រាស់​ថតរូប Selfie បាន​យ៉ាង​ស្រស់ស្អាត​បំផុត។

ទូរស័ព្ទ​នេះ បាន​រចនា​ឡើងជា​មួយ​អេក្រង់​Premium Super AMOLED 6.0អ៊ី​ញ​ដែល​អាច​ផ្តល់នូវ​ពណ៌​និង​កម្រិត​ភាពច្បាស់​ម៉ត់​ត្រជាក់​ភ្នែក និង​ដំណើរការ​ដោយ ប្រព័ន្ធ​ប្រតិបត្តិការ Android 8.0 Oreo ចេញពី​ប្រអប់ និង​មាន​កម្លាំង​ថាមពល​ថ្ម​ទំហំ3,500mAh ដែលជា​ទំហំ​ធំ​ល្មម អាចអោយ​អ្នកប្រើប្រាស់ បានយូរ ទាំង​ការនិយាយ និង លេង​បណ្តាញ​សង្គម អ៊ី​ន​ធើ​ណេ​តផ្សេង។

វា​បាន​បំពាក់​នូវ​ RAMទំហំ 3GB មេម៉ូរី​ទំហំ 32GB និង​អាច​បន្ថែម​ម៉េ​ម៉ូ​រី​កាត micro SD រហូតដល់ 256GB ដោយ​មិនចាំបាច់​បារម្ភ ពី​ការ​ឆាប់​ពេញ​នោះទេ។

ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ដ៏​ស្រស់ស្អាត​នេះ បានដាក់​លក់​ជា​ផ្លូវការ​នៅតាម​បណ្តា​ហាង​ទំនើប​សាម​សុង​និង​ដេប៉ូ​ចែកចាយ​ទូរស័ព្ទ​សាម​សុង​ទូទាំងប្រទេស​កម្ពុជា​ជាមួយនឹង តម្លៃ $289 ដែល​ភ្ជាប់​ជាមួយ​ជម្រើស៣ពណ៌​រួមមាន៖ពណ៌​ខ្មៅ ពណ៌​មាស និង​ពណ៌​ស្វាយ។

Advertisement