LG បំពាក់​បច្ចេកវិទ្យា STEAM នៅក្នុង​ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ​ដើម្បីឱ្យ​ដំណើរការ​កាន់តែ​អស្ចារ្យ

ភាពជោគជ័យ​របស់​ក្រុមហ៊ុន LG ក្នុង​ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ​អាច​ត្រូវបាន​គេ​ជឿជាក់​យ៉ាង​មុតមាំ​ចំពោះ​សម​ត្ថិ​ភាព​របស់​ក្រុមហ៊ុន​ក្នុងការ​ប្រើប្រាស់​ថាមពល Steam នៅក្នុង​ផលិតផល​ដ៏​ពេញនិយម​មួយចំនួន​ដូចជា ម៉ាស៊ីន​ស​ម្ងួ​ត ម៉ាស៊ីន​លាងចាន និង ម៉ាស៊ីន​ស​ម្ងួ​ត​ខោអាវ ។ រាល់​ឧបករណ៍ប្រើប្រាស់​របស់​ក្រុមហ៊ុន LG ដែលមាន​ប្រជាប្រិយភាព​សុទ្ធតែ​បំពាក់​បច្ចេកវិទ្យា Steam ដោយ​សម្លាប់​បាក់តេរី ឬ​ក្លិន​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សំលៀកបំពាក់ និង​ក្នុងផ្ទះ​របស់​យើង​ផងដែរ។ ដំណោះស្រាយ​ដើម្បី​កំចាត់​បញ្ហា ដូចជា​អា​ឡែ​រ​ហ្សី​និង​បាក់តេរី​គឺ Steam ចំហាយ​ទឹក​ដែលមាន​សីតុណ្ហភាព​ខ្ពស់ សីតុណ្ហភាព​លើសពី 100 °  អង្សារ​សេ (212 ° F) វា​នឹង​សម្លាប់​បាក់តេរី។

មុខងារ TrueSteam គឺជា​វិធី​មួយ​ដែលមាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​សម្លាប់​មេរោគ។ មុខងារ Steam ក្នុង​ម៉ាស៊ីន​បោកគក់ ធ្វើអោយ​កម្ដៅ​ទឹក​ឡើងដល់ 100 អង្សា​សេ ដើម្បី​ធ្វើឱ្យ​វា​ក្តៅ​គ្រប់គ្រាន់​ដើម្បី​កំចាត់​បាក់តេរី​និង​អា​ឡែ​រ​ហ្សី​ពី​រោមសត្វ​កោសិកា​ស្បែក​ដែល​ស្លាប់ និង​ផ្សិត។ បច្ចេកវិទ្យា TrueSteam របស់​ក្រុមហ៊ុន LG មិន​ត្រឹមតែ​កម្ចាត់​អស់ 99,9 % នៃ​អា​ឡែ​រ​ហ្សី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​កំចាត់​កាកសំណល់​ដែល​បាន​បន្សល់​ដោយ​អា​ឡែ​រ​ហ្សី​ដែល​បាន​ស្លាប់​ផងដែរ។

ដូចគ្នានេះដែរ​បច្ចេកវិទ្យា TrueSteam នៅក្នុង​ម៉ាស៊ីន​លាងចាន​របស់​ក្រុមហ៊ុន LG បង្កើត​និង​បញ្ចេញ Steam ដើម្បី​ធានា​នូវ​ការសំអាត​អនាម័យ​និង​ការ​ប្រឆាំងនឹង​បាក់តេរី​នៃ​ការសំអាត​ចាន, កំចាត់​រាល់​គ្រោះថ្នាក់​ជំងឺ​ដែលមាន​ក្នុង​អាហារ។

លក្ខណៈពិសេស​នៃ​បច្ចេកវិទ្យា Steam ដែល​បំពាក់​ក្នុង​ម៉ាស៊ីន​បោកគក់ LG បាន​ជួយ​លុបបំបាត់​ភាព​ជ្រីវជ្រួញ​នៃ​សម្លៀកបំពាក់​និង​ក្លិន​ក្នុង​រយៈពេល​តែ 20 នាទី​ប៉ុណ្ណោះ​ដោយ​មិន​ធ្វើឱ្យ​ខូចខាត​ដល់​ក្រណាត់ឡើយ។

បច្ចេកវិទ្យា Steam Softener ដែលមាន​នៅក្នុង​ម៉ាស៊ីន​បោកគក់ LG ធ្វើឱ្យ​សម្លៀកបំពាក់​ទន់ល្មើយ ដោយ​មិន​ប្រើ​សារធាតុ​គីមី​ណាមួយ​ដែល​ធ្វើឱ្យ​ក្រណាត់​ទន់​និង​រលោង​នោះទេ។ កាកសំណល់​សាប៊ូ​និង​សារធាតុ​ធ្វើ​សំណើម​ក្រណាត់​ដែល​អាចធ្វើឱ្យ​ស្បែក​ឆាប់​រលាក​មិនមែនជា​បញ្ហា​ទៀតឡើយ​នៅពេលដែល​ប្រើ​មុខងារ Steam  ជំនួស​ការបន្ថែម​សាប៊ូ។

បច្ចេកវិទ្យា TrueSteam ក៏​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ម៉ាស៊ីន​ស​ម្ងួ​ត​ខោអាវ​ផងដែរ​ដើម្បី​កំចាត់​អា​ឡែ​រ​ហ្សី​និង​មេរោគ​ក្នុង​សំលៀកបំពាក់​ដូចជា សម្លៀកបំពាក់​គេង សំលៀកបំពាក់​កីឡា – សូម្បីតែ​ឧបករណ៍ លេង​របស់​កុមារតូចៗ ។ ជា​ការពិត​ម៉ាស៊ីន ម៉ាស៊ីន​ស​ម្ងួ​ត​ខោអាវ របស់​ក្រុមហ៊ុន LG ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ​ពី​មូលនិធិ​អា​មេ​រិច (AAFA) សម្រាប់​ការ​ដំណើរការ​ដ៏​ល្អ​អស្ចារ្យ​របស់ខ្លួន​នៅក្នុង​ការ​កំចាត់​អា​ឡែ​ហ្សី​នៅក្នុង​ក្រណាត់។ បច្ចេកវិទ្យា TrueSteam របស់​ម៉ាស៊ីន​ស​ម្ងួ​ត​ខោអាវ LG ជួយ​កាត់បន្ថយ​ឬ​កំចាត់​ក្លិន​ផ្សែង​ញើស​និង​ក្លិន​អាហារ​ដែលជា​ប់​នឹង​ក្រណាត់​និង​សំលៀកបំពាក់៕

Advertisement