ពិត​ជាមាន​មោទនភាព​ខ្លាំង​ណាស់​ដែល​ខ្មែរ​មាន​សមត្ថភាព​ក្នុងការ​ផលិត​នូវ​ផលិតផល​មានគុណ​ភាព​ខ្ពស់ជាង​ផលិតផល​នាំចូល​ពី​ប្រទេស​មួយចំនួន

ភ្នំពេញ៖ ក្រុមហ៊ុន KHH គឺជា​ក្រុមហ៊ុន​ផលិត​ក្នុងស្រុក​មួយ​នាំមុខគេ​នៅក្នុង​ប្រទេស​កម្ពុជា ដែលថ្មីៗនេះ​ក្រុមហ៊ុន បានទទួល​នូវ​វិញ្ញាបនបត្រ ISO 9001: 2015 សម្រាប់​គ្រប់​ផលិតផល​របស់ខ្លួន​ដែល​បាន​ផលិត និង​កំពុងដំណើរការ​នៅលើ​ទីផ្សារ​សព្វថ្ងៃ ដូចជា​ផលិតផល​ប្រើប្រាស់​ផ្ទាល់ខ្លួន និង​ផលិតផល​ប្រើប្រាស់​នៅក្នុង​ផ្ទះ ផលិតផល​ទាំងនោះ​មានដូចជា សាប៊ូកក់សក់​ម៉ាក​ក្លិន សាប៊ូ​លាងខ្លួន​ម៉ាក​ក្លិន សាប៊ូ​លាងដៃ​ម៉ាក​ក្លិន សាប៊ូ​លាងចាន​ម៉ាក​ស្អាត និង​សាប៊ូ​លាងចាន​ម៉ាក​ល្អ ព្រមទាំង​ផលិតផល​លាង​សម្អាត​ទូទៅ ដូចជា សាប៊ូ​សម្អាត​ការ៉ូ សាប៊ូ​បោក​សម្លៀកបំពាក់ ទឹក​ក្រអូប និង​សាប៊ូ​សម្អាត​ទូទៅ​សម្រាប់​ប្រើ​ក្នុង​សណ្ឋាគារ ភោ​ជ្ជ​នី​ដ្ឋា​ន ហាង​កាហ្វេ និង​កន្លែងផ្សេងៗផងដែរ ដែល​បានទទួល​ស្គាល់​គុណភាព​ស្ដង់ដារ​អន្តរជាតិ។

គ្រប់​ផលិតផល​របស់​ក្រុមហ៊ុន KHH ទាំងអស់​បាន​ផលិត​ដោយ​ប្រើ​រូបមន្ត និង បច្ចេកវិទ្យា​មកពី​ប្រទេស​កូរ៉េ ជាមួយនឹង​ក្រុម​អ្នកជំនាញ​ក្នុង​ឧស្សាហ​កម្មនេះ គឺ​លោក Lee Sukho និង​លោក Lee Hoon ដែល​ពួកគាត់​មានបទពិសោធន៍​នៅ​ប្រទេស​កូរ៉េ អស់​រយៈពេល​ជាង 30 ឆ្នាំ​មកហើយ ។

ក្រុមហ៊ុន KHH មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ និង​បាន​នាំចូល​វត្ថុធាតុដើម​ពី​ប្រទេស​កូរ៉េ ដែលមាន​លិខិតបញ្ជាក់ និង​បានធ្វើ​ការសាកល្បង​យ៉ាង​ម៉ត់ចត់​ពី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដើម្បីឱ្យ​ប្រាកដថា អតិថិជន​នឹង​ទទួលបាន​នូវ​ភាព​រីករាយ​ជាមួយ​បទពិសោធន៍​ល្អឥតខ្ចោះ នៅពេល​បាន​ប្រើប្រាស់​ផលិតផល​របស់ខ្លួន។ក្រុមហ៊ុន​បាន​ប្រតិបត្តិការ​យ៉ាង​តឹងរឹង​អនុវត្តតាម​ស្ដង់ដារ​អន្ដរជាតិ​ដើម្បី​បង្កើត​ផលិតផល​ដែលមាន​គុណភាព​គួរ​ជាទី​ទុកចិត្ត​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប។

ថ្ងៃទី 15 ខែសីហា ឆ្នាំ 2018 ក្រុមហ៊ុន KHH បានផ្តល់​ឱកាស​ដល់​សិស្ស​និស្សិត​ចំនួន 90នាក់​ដែល​មកពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ដើម្បី​ចុះ​ទស្សនកិច្ច​សិក្សា​ក្នុង​គោលបំណង​បំផុសគំនិត​ដល់​សិស្ស​និស្សិត​ជំនាន់​ក្រោយ​ឱ្យ​ពួកគាត់​មាន​ទំនុកចិត្ត និង ភាពជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង​ក្នុងការ​បង្កើត​ផលិតផល​ថ្មី ដែលជា​របស់ខ្លួន​នាពេល​អនាគត ក្នុងការ​ប្រកួតប្រជែង ជាមួយ​ផលិតផល​នាំចូល​ពី​បរទេស និស្សិត​នឹង​ទទួលបាន​បទពិសោធន៍​នៃ​ភាពជា​សហគ្រិន ទស្សនា​ខ្សែចង្វាក់​ផលិតកម្ម របៀប​ក្នុង​ការរៀបចំ​អាជីវកម្ម និង ក្រុមហ៊ុន​យើង​មាន​ផ្តល់ឱកាស​ការងារ​ដល់​និស្សិត​ដែលមាន​ទេពកោសល្យ​ផងដែរ។

គួរបញ្ជាក់​ផងដែរ​ថា នាពេល​ខាងមុខនេះ ក្រុមហ៊ុន​ក៏មាន​គំរោង​ចែកចាយ​ទៅតាម​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី និង​អឺរ៉ុប ផងដែរ​បន្ទាប់ពី​ទទួលបាន​នូវ​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទាំង​ក្នុង​និង​ក្រៅប្រទេស​អស់​រយៈពេល​ជាង៣ឆ្នាំ​មកនេះ។

សម្រាប់​សាលា​ដែលមាន​បំណង​នាំ​សិស្ស​និស្សិត​ចុះ​ទស្សនកិច្ច​សិក្សា សូម​ទំនាក់ទំនង៖
ក្រុមហ៊ុន ខ្មែរ ហៅ​ហូល & ហ៊ែ​ល​ឃែ​រ

ផ្ទះ​លេខ ៦១៦ ផ្លូវ​ពេទ្យសត្វ ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ, ព្រះរាជាណាចក្រ​កម្ពុជាទូរស័ព្ទ: +៨៥៥ (០)២៣ ៩៨៥ ៧៦៤ / ៨៩ ៥១៧ ៣៦៦

Advertisement