សន្សំ​ប្រាក់រៀល ប្រកបដោយ​ទំនុកចិត្ត នៅ​ធនាគារ CIMB ជាមួយ​អត្រា​ការប្រាក់ 7%

ភ្នំពេញ៖ ដាក់​ប្រាក់​សន្សំ​ជា​ប្រាក់រៀល​ឥឡូវនេះ ជាមួយនឹង​គណនី​បញ្ញើ​មាន​កាលកំណត់​របស់​ធ​នាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (ធនាគារ CIMB) លោក​អ្នកនឹង​ទទួលបាន​អត្រា​ការប្រាក់​រហូតដល់ ៧% ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់។ ការផ្តល់ជូន​ពិសេស​នេះ គឺជា​ការរួមចំណែក​ដ​ល់​ការលើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល នៅក្នុង​វិស័យ​ធនាគារ និង​បំពេញតម្រូវការ​អតិថិជន​កាន់តែ​ល្អប្រសើរ ទៅលើ​ផលិតផល​ធនាគារ​ជា​ប្រាក់រៀល។

លោក​ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ CIMB បាន​ឲ្យ​ដឹងថា៖ «ក្នុងនាម​ជា​ធនាគារពាណិជ្ជ​ថ្នាក់​តំបន់​ឈានមុខ​គេ​មួយ ក្នុងប្រទេស​កម្ពុជា យើង​តែងតែ​ផ្តល់ជូន​នូវ​ការលើកទឹកចិត្ត ដល់​អតិថិជន សម្រាប់​ការដាក់​ប្រាក់​បញ្ញើ ទាំង​ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​យូរអង្វែង​ជាពិសេស​ប្រាក់រៀល។ មិនតែប៉ុណ្ណោះ សម្រាប់​ការដាក់​ប្រាក់​បញ្ញើ​ជា​ប្រាក់រៀល នៅ​ធនាគារ CIMB អតិថិជន​មិន​ត្រឹមតែ​ទទួលបាន​នូវ​អត្រា​ការប្រាក់​ខ្ពស់​រហូតដល់៧%ប៉ុណ្ណោះ​ទេ តែ​ពួកគេ​ថែមទាំង​អាច​ចូលរួម​លើកកម្ពស់​រូបិយប័ណ្ណ​ក្នុងស្រុក និង​លើកស្ទួយ​សេដ្ឋកិច្ចជាតិ​ផងដែរ»។

ដើម្បី​ទទួលបាន​ការផ្តល់ជូន​ពិសេស​នេះ អតិថិជន​ត្រូវដាក់​ប្រាក់​បញ្ញើ​តិច​បំផុត​ត្រឹម ២លាន​រៀល​ប៉ុណ្ណោះ។ ហើយ​ពួកគេ​អាច​ដក​ប្រាក់​បញ្ញើ​របស់ខ្លួន តាម​ពេលវេលា​កំណត់​ជាក់លាក់​ណាមួយ​ដែល​បាន​ព្រមព្រៀង​ជាមួយគ្នា រួមមាន១ខែ ៣ខែ ៦ខែ ឬ១២ខែ ដែល​ទទួលបាន​អត្រា​ការប្រាក់ ទៅតាម​ចំនួន​ជាក់ស្តែង​ដូចខាងក្រោម។

រយៈពេល​តម្កល់អត្រា​ការប្រាក់
១ ខែ៤,៥%
៣ ខែ៥,២៥%
៦ ខែ៦,២៥%
១២ ខែ (១ឆ្នាំ)៧%

 

ជាការ​ពិតណាស់ ទំនុកចិត្ត​នៃ​ការប្រើប្រាស់​ប្រាក់រៀល ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​សង្គមជាតិ​ទាំងមូល។  សម្រាប់​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ ការប្រើប្រាស់​ប្រាក់រៀល គឺជា​ការចាំបាច់ ក្នុងការ​លើកកម្ពស់​រូបិយប័ណ្ណ​ក្នុងស្រុក និង​ជាពិសេស​ផ្តល់​ផលចំណេញ​ដល់​អតិថិជន​ផ្ទាល់​តែម្តង។

ដោយមាន​ការគាំទ្រ និង​លើកទឹកចិត្ត​យ៉ាង​ពេញទំហឹង ពី​សំណាក់​រាជរដ្ឋាភិបាល និង​ធនាគារជាតិ​នៃ​កម្ពុជា ធនាគារ CIMB បាន​នាំយក​ផលិតផល និង​សេវាកម្ម​ធនាគារ​ជា​ប្រាក់រៀល​យ៉ាង​សម្បូរបែប ទាំង​ទៅលើ​ប្រភេទ​ឥណទាន និង​កម្ចី ដោយ​ផ្តល់ជូន​នូវ​អត្ថប្រយោជន៍​ល្អប្រសើរ​ជាង​ប្រាក់​ដុល្លារ ទៅតាម​តម្រូវការ​របស់​អតិថិជន​ផងដែរ។ កម្មវិធី​ផ្តល់ជូន​ពិសេស​នេះ​មាន​សុពលភាព​ត្រឹម​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨៕

Advertisement