តួឯករឿងបុព្វេសន្និវាស ក្លាយជាឯកអគ្គរដ្ឋទូត 3ប្រទេសរបស់ក្រុមហ៊ុនស្មាតហ្វូនលំដាប់ពិភពលោក Huawei ក្នុងនោះក៏មានកម្ពុជាដែរ!

ភ្នំពេញ៖ ថ្ងៃទី 12 ខែតុលា ឆ្នាំ2018 ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនទូរស័ព្ទឈានមុខគេមួយនៅកម្ពុជា បានប្រកាសតែងតាំងកញ្ញា Bella Ranne ជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំប្រទេស កម្ពុជា ថៃ និងឡាវ ។ Bella (បេឡា) មានប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រកាន់តែខ្លាំង បន្ទាប់ពីបានសម្តែងជាតួឯកស្រីក្នុងរឿង «បុពេ្វសន្និវាស» ដែលជាខ្សែភាពយន្តភាគថៃល្បីកក្រើកបំផុតប្រចាំឆ្នាំ។ កំពូលតារាស្រីរូបនេះនឹងក្លាយជាឯកអគ្គរដ្ឋទូតកំពូលស្មាតហ្វូន Huawei Nova 3 និង Nova 3i។

ការរង់ចាំយ៉ាងអន្ទះសាររបស់អ្នកគាំទ្រដែលទន្ទឹងរង់ចាំថា តើនរណានឹងក្លាយជាឯកអគ្គរដ្ឋទូតថ្មីរបស់ Huawei ត្រូវបានបញ្ចប់។ ភាពរំភើបសប្បាយរីករាយជាមួយនឹងភាពភ្ញាក់ផ្អើលបានចាប់ផ្តើមនៅពេលដែលកញ្ញា Bella (បេឡា) បានក្លាយជាឯកអគ្គរដ្ឋទូតទាំងបីប្រទេស។ កញ្ញា នឹងមានសកម្មភាពរីករាយជាច្រើនជាមួយអ្នកគាំទ្រនៅកម្ពុជា។ មុខមាត់ថ្មីស្វាគមន៍ឯកអគ្គរដ្ឋទូតថ្មី Huawei ស៊េរី NOVA3 /Nova 3i នឹងមានអ្វីដែលរំភើបភ្ញាក់ផ្អើលកើតឡើងបន្តទៀតឆាប់ នេះៗ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Bella (បេឡា) ទទួលបានប្រជាប្រិយភាពខ្លាំងគួរឲ្យកត់សម្គាល់ តាមរយៈខ្សែភាពយន្តភាគថៃរឿង «ភរិយាបណ្តូលចិត្ត»។ ដោយសារតែសន្ទុះនៃការគាំទ្រ កញ្ញាត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធីជំនួបតារា កាលពី ខែតុលា ឆ្នាំ២០១៦ ដែលនេះជាការមកជួបអ្នកគាំទ្រនៅប្រទេសកម្ពុជាជាលើកទីមួយ។

បន្ទាប់ពីក្លាយជាតួឯកស្រីក្នុងខ្សែភាពយន្តរឿង «បុពេ្វសន្និវាស» ដែលជាខ្សែភាគយន្តទទួលបានការពេញនិយម និងកក្រើកបំផុតក្នុងស្រទាប់មហាជនទាំងក្នុង និងក្រៅប្រទេស ជាថ្មីម្តងទៀត Bella (បេឡា) បានមកចូលរួមកម្មវិធីជំនួបតារាជាលើកទីពីរ កាលពី ខែកក្កដា ឆ្នាំ២០១៨ ។ មិនតែប៉ុណ្ណោះស្របពេលជាមួយគ្នានេះដែរ កញ្ញាក៏ទទួលបានការអនុញ្ញាតឲ្យចូលគាល់ព្រះមហាក្សត្រីយានីនរោត្តម មុនីនាថ សីហនុ។

លើសពីនេះទៀតថ្មីៗនេះ Bella (បេឡា) ក៏ទទួលបានពានរង្វាន់ជាតារាស្រី ដែលមានប្រជាប្រិយភាពបំផុតប្រចាំឆ្នាំ ២០១៨ ផងដែរ។

លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សាររបស់ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជា បានលើកឡើងថា៖

«ការជ្រើសរើសអ្នកតំណាងថ្មីនេះ គឺជាយុទ្ធសាស្ត្រទីផ្សារក្នុងតំបន់ ដែលយើងចង់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារគោលដៅឲ្យកាន់តែជិតស្និទ្ធ ជាពិសេសជាមួយយុវវ័យ។ មិនតែប៉ុណ្ណោះនៅប្រទេស កម្ពុជា ថៃ និងឡាវ Bella (បេឡា) ទទួលបានប្រជាប្រិយភាព និងមានសន្ទុះនៃការគាំទ្រខ្លាំង ដែលអាចជួយជម្រុញឲ្យម៉ាកផលិតផលរបស់យើងកាន់តែមានភាពល្បីល្បាញក្នុងតំបន់។ ក្រុមហ៊ុននឹងពិនិត្យលទ្ធភាពដើម្បីរៀបចំអញ្ជើញ Bella (បេឡា) ដើម្បីចូលរួមកម្មវិធី Bella NOVA Tour Concert ឬ Bella NOVA Fans តាមពេលតាមវេលាសមស្របឆាប់ៗនេះ ឬកម្មវិធីណាមួយដែលសមស្របនាពេលអនាគត ដើម្បីបំពេញតម្រូវចិត្តយុវវ័យ»។

ទូរស័ព្ទ Huawei Nova 3 និង 3i ដែលមានកញ្ញា Bella(បេឡា) ជាអ្នកតំណាងពិតជាធ្វើឲ្យអ្នករាល់គ្នាពេញចិត្ត ទាំងតម្លៃ គុណភាព និងរូបរាង ដែលមានតួកញ្ចក់ចែងចាំង ដូចគ្រាប់ពេជ្រ បំពាក់កាមេរ៉ា 4 គ្រាប់ ពណ៌ភ្លឺទាក់ទាញ លម្អដោយគែមកោងអាលុយមីញ៉ូម មាំធន់ ម៉ាអ៊ែម។

លើសពីនេះទៅទៀត Huawei Nova 3 និង 3i នឹងមានជម្រើសពណ៌កាលីបទាន់សម័យពីរទៀត គឺពណ៌ស និងមាស ដែលនឹងមានលក់ឆាប់ៗនេះ៕

Advertisement